លោក ហឿន សំនៀង៖ «ទោសរបស់ភាពល្ងង់ខ្លៅ និងលោភ: ពេលទៅវត្តម្តងៗ» - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, October 02, 2016

លោក ហឿន សំនៀង៖ «ទោសរបស់ភាពល្ងង់ខ្លៅ និងលោភ: ពេលទៅវត្តម្តងៗ»



លោកវិទូ | ១០ កុម្ភៈ ២០១៦

មានមនុស្សមួយចំនួននិយាយថា បួសជាសង្ឃស្រួលណាស់ មួយថ្ងៃៗមិនបាច់ធ្វេីអី ចង្ហាន់មិនបាច់ធ្វេីតែឆាន់មិនអស់ ហេីយសម្បួរនោះមហាសម្បូរ!!!។

ខ្ញុំចង់ប្រាប់ថា អ្វីៗដែលជីវិតអ្នកបួសទទួលបាន គឺ បានតាមអារម្មណ៍ញាតិញោមប៉ុណ្ណោះ ព្រះអង្គមិនដែលបានអ្វីតាមចំណង់របស់ព្រះអង្គនោះទេ(បេីព្រះអង្គអាចប្រាប់បាន ព្រះអង្គនឹងប្រាប់ សូមញោមមកវត្តស្អែក ព្រោះស្អែកអត់ចង្ហាន់ឆាន់ទេ រីឯថ្ងៃនេះមានល្មមហេីយ តែព្រះអង្គមិនអាចនិយាយបាន ខ្លាចញោមខឹង)។ អ្នកយល់ថា ជីវិតអ្នកបួសស្រួល តេីស្រួលយ៉ាងម៉េច បេីសូម្បីអត់អីឆាន់ក៍ប្រាប់គេមិនបានផងនោះ!!!។ អ្នកថាអ្នកបួសសម្បួរចង្ហាន់ ដោយសារអ្នកមេីលឃេីញតែថ្ងៃបុណ្យធំៗដែលលោកអ្នកខ្លួនឯងទៅវត្តទាំងមហាលោភលន់។ ដោយការចង់ឧទ្ទិសបុណ្យដូនតារបស់ខ្លួន នាំគ្នាសម្រុកទៅប្រគេនព្រះអង្គតែមួយថ្ងៃ ចុះថ្ងៃដទៃម៉េចមិនទៅ​ អ្នកដឹងទេថា ក្នុងចំណោម៣៦៥ថ្ងៃ ប៉ុន្មានថ្ងៃដែលព្រះអង្គ​ គ្មានអីឆាន់????!!!។​​​ ម្យ៉ាងពេលទៅវត្តម្តងៗ (មួយឆ្នាំ២ ឬ៣ដង) ទៅរកតែលោកតាធំៗដែលមនុស្សគ្រប់គ្នាទៅរកដែរ ពេលនោះព្រះអង្គសម្បូរណាស់ ចុះម៉េចមិនបេីកភ្នែកមេីលព្រះអង្គតូចៗ ជាសមណនិស្សិតក្រីក្រ និងមិនមានញាតិញោមនោះផង???? តាមពិត បុណ្យមិនមែននៅតែជាមួយលោកតាធំៗនោះទេ គឺ នៅជាមួយព្រះសង្ឃ និងចិត្តជ្រះថ្លារបស់យេីងនេះតេី!!!!។

អ្នកភ្លេចគិតថា ខ្លួនឯងជាកំពូលមហាលោភលន់ ព្រោះតែចង់ឧទ្ទិសបុណ្យដូនតាខ្លួន នាំគ្នាសម្រុកទៅវត្តយ៉ាងកំហុក ការទៅបែបនេះ មិនមែនបានន័យថា អ្នកទៅផ្ដោយផ្តោតលេីការសន្សំបុណ្យនោះទេ គឺ ទៅដោយ "មហាលោភ:ផង និង ល្ងង់ផង "!!!! ហេីយដោយសារលោភ: និងល្ងង់នេះឯង ពេលអ្នកទៅវត្តម្តងៗ អ្នកតែងសំលឺងទោសរបស់ព្រះសង្ឃ ជាជាងសន្សំសេចក្តីល្អដាក់ក្នុងចិត្ត និងឧទ្ទិសបុណ្យ(សេចក្តីល្អ)នោះជូនដូនតា!!!!។

«អ្នកមិនធ្លាប់បួស អ្នកមិនយល់ពីជីវិត កង្វល់ និងអារម្មណ៍របស់អ្នកបួសនោះទេ»៕

ដោយលោក ហឿន សំនៀង (អតីតអ្នកបួស) - ២ តុលា ២០១៦
ប្រភព៖ https://www.facebook.com/somnienghoeurn/posts/1166955996732210