ទស្សនៈផ្សេងផ្សឹង៖ ព្រហ្មលិខិតនិងកម្មលិខិត (ខ្លីៗ) - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, August 21, 2018

ទស្សនៈផ្សេងផ្សឹង៖ ព្រហ្មលិខិតនិងកម្មលិខិត (ខ្លីៗ)


លោកវិទូ | ថ្ងៃ ៣᧺៨ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ សីហា ២០១៨ ។

ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា មានប្រភពចេញពីឧបទ្វីបឥណ្ឌាដូចគ្នា។ សាសនាទាំងពីរនេះ មានវត្តមានជាមួយគ្នា តែពុំសូវចុះសម្រុងនឹងគ្នាផ្នែកទ្រឹស្តីប៉ុន្មានទេ។ ភាពខុសគ្នាជាមូលដ្ឋានគឺ ព្រហ្មញ្ញសាសនាមិនត្រូវបានបង្កើត ដោយព្យាការីណាមួយឡើយ និងជឿថាមានព្រះអាទិទេព ឬព្រះជាម្ចាស់ក្នុងលោក។ ចំណែកពុទ្ធសាសនាវិញ ត្រូវបានបង្កើតឡើងដោយព្រះពុទ្ធសមណគោត្តម និងពុំមានជំនឿលើព្រះជាម្ចាស់ឡើយ។ ទោះជាយ៉ាងណា សាសនាដ៏ចំណាស់ទាំងពីរ មានឥទ្ធិពលមកលើសង្គមខ្មែរ និងផ្នត់គំនិតខ្មែរ ក្នុងជីវភាពប្រចាំថ្ងៃ។ ឥទ្ធិពលនេះបានបង្កើតជាទស្សនៈពីរផ្សេងគ្នា ដែលមានសេចក្តីដូចខាងក្រោម៖

មនុស្សខ្លះតែងបញ្ចេញទស្សនៈផ្សេងៗគ្នាមានដូចជាៈ

១- ព្រហ្មលិខិត(ទស្សនៈព្រហ្មនិយម)
២-កម្មលិខិត (ទស្សនៈពុទ្ធិនិយម)

១. មនុស្សខ្លះតែងនិយាយទៅលើអ្វីៗដោយអាស្រ័យលើព្រះព្រហ្មជាអ្នកកំណត់ (ព្រហ្មលិខិត) ជោគវាសនារបស់មនុស្សសត្វ។
២. ចំពោះព្រះពុទ្ធសាសនាវិញ បង្ហាញពីកម្មជាអ្នកកំណត់លើជោគវាសនារបស់មនុស្សសត្វទៅវិញ។

ក្នុងព្រះពុទ្ធសាសនា បង្ហាញពីទង្វើរបស់អ្នកធ្វើមានដូចជាៈ

ចង់រួចចាកទុក្ខ បុគ្គលត្រូវមានសេចក្តីព្យាយាម។ ក្នុងទស្សនៈមួយទៀតក៏មាននិយាយពីទង្វើរបស់មនុស្សផងដែរមានដូចជាៈ អ្នកមានសេចក្តីព្យាយាមរមែងរកបាននូវទ្រព្យ។ ទស្សនៈមួយទៀត ដែលបង្ហាញពីការពឹងអាស្រ័យរបស់បុគ្គលខ្លួនឯងដូចជាៈ ចូរធ្វើនូទីពឹងនៃខ្លួនចុះ។ ចំណែកទស្សនៈមួយទៀតដែរ ក៏លើកឡើងពីសេចក្តីខ្នះខ្នែងរបស់បុគ្គលដែរ មានដូចជាៈ ចូរជាអ្នកប្រឹងប្រែងរួតរះ ចូរជាអ្នកឈ្លាស់។

ដូចនេះ ទស្សនៈពុទ្ធសាសនាមិនបានបង្ហាញពីបុគ្គលណាជាអ្នកអោយបុណ្យបាបដល់យើងបានទេ តែសាសនានេះបង្ហាញពីទង្វើបុគ្គលជាអ្នកធ្វើ និងទទួលយកនូវផលនៃកម្មដែលខ្លួនបានធ្វើតែប៉ុណ្ណោះ។

.................

ឥមំ សោ បរិត្តំកត្វា មោរោ វា សមកប្បយីតិ។

ដោយ៖ ភិក្ខុ បុណ្យធីរ