ពិធីបើកសន្និសីទអន្តរជាតិ, ០៤ កញ្ញា ២០១៨។ @FN |
លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារភ្នំពេញ។ សន្និសីទនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូលរួមវាគ្មិន មកពីបណ្តាប្រទេសអាស៊ាន ឥណ្ឌា អាស៊ីខាងត្បូង អាស៊ីបូព៌ា អន្តរភ្ញៀវជាតិ និងភ្ញៀវជាតិជាច្រើនរយអង្គ/នាក់។
ស្ថិតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានថ្លែងអំណរអរគុណដល់ ពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ និងស្ថានទូតឥណ្ឌាប្រចាំ នៅកម្ពុជា និងក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា ដែលបានសហការគ្នារៀបចំជាសន្និសីទអន្តរជាតិលើប្រធានបទ «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នាពេលនេះ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា កត្តាទាំងអស់នេះអាចប្រព្រឹត្តទៅ និងរៀបចំបានក៏ដោយសារប្រទេសកម្ពុជា គឺជាប្រទេសមួយមានសន្តិភាព និងសន្តិសុខពេញលេញ ដែលជាកត្តានាំឲ្យប្រជាពុទ្ធបរិស័ទមានសិទ្ធិ និងឱកាសរៀបចំនូវកម្មវិធីនេះឡើង ដោយមានគាំទ្រពីសំណាក់ស្ថានទូតឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ព្រះពុទ្ធនៅកម្ពុជាក៏បានតួយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ រួមមាន ការងារសង្គម ការងារមនុស្សធម៌ និងទំនាក់ទំនង រវាងព្រះពុទ្ធសាសនា នានានៅក្នុងតំបន់ និងនៅលើពិភពលោក។ ព្រះពុទ្ធសាសនា បានអប់រំឲ្យពុទ្ធបរិស័ទទាំងអស់ ធ្វើតែអំពើល្អជាកុសល អំពើបុណ្យ និងមិនកាប់សម្លាប់គ្នាឡើយ ហេតុនេះយើងទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា ត្រូវតែបន្តថែរក្សា និងប្រតិបត្តិឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕
ប្រភព៖ FN