ស្ថានីយរថភ្លើងគយា Gaya Railway Station, 2011 - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, September 29, 2018

ស្ថានីយរថភ្លើងគយា Gaya Railway Station, 2011



#ស្ថានីយរថភ្លើងគយា | Gaya Railway Station, 2011 ផ្លូវដែករបស់ប្រទេសឥណ្ឌាចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៨៤៥ មានបុគ្គលិក ១.៣០៨.០០០ (មួយលានបីសែនប្រាំបីពាន់) នាក់ (២០១៦) មានប្រវែងផ្លូវសរុប ១២១.៤០៧ គីឡូម៉ែត្រ (៧៥.៤៣៩ ម៉ៃល៍) មានខ្នាតធំជាងគេលំដាប់ទី៤ លើពិភពលោក។ មានរថភ្លើងដឹកអ្នកធ្វើដំណើរ ជាង ១.៣០០០ គ្រឿងរត់ក្នុងមួយថ្ងៃៗ ឆ្លងកាត់ស្ថានីយចំនួន ៧.៣៤៩ ទូទាំងប្រទេសឥណ្ឌា ដឹកអ្នកដំណើរប្រមាណ ២៣.០៧ លាននាក់ក្នុងមួយថ្ងៃៗ។
រថភ្លេីងឥណ្ឌារត់២៤ម៉េាង ជាមធ្យេាបាយធ្វេីដំណេីរពេញនិយម និងតម្លៃថេាក។ មានអ្នកដំណេីរចុះឡេីងយ៉ាងមមាញឹកស្ទេីរគ្រប់រ៉ា ជាពិសេសរ៉ាក្នុងក្រុង។ ពិបាកទិញសំបុត្រណាស់ បេីទិញខ្លួនឯងត្រូវទិញមុនយ៉ាងហេាចណាស់១ខែមុន អ្នកមានវីហ្សាទេសចរណ៍អាចទិញភ្លាមបានភ្លាម តាមស្ថានីយធំមួយចំនួន។ =>អ្នកក្រជិះប៉ារ៉ុងទូទៅ (General) ឡេីងជាន់គ្នា មិនបានទិញសំបុត្រក៏មាន (តម្លៃតែ១០~៥០រូពី/ជិត១ដុល្លារ ជិះម៉ាអស់ថ្នល់)។ =>អ្នកធម្មតាជិះប៉ារ៉ុងដេក (Sleeper) មានកន្លែងអង្គុយនិងដេកតែគ្មានអេស៊ី ឬម៉ាស៊ីត្រជាក់។ =>អ្នកមធ្យមជិះប៉ារ៉ុងអេស៊ីទី៣ (3AC) មានអេស៊ី ភួយនិងខ្នេីយ។ =>អ្នកមានធូរធាជិះប៉ារ៉ុងអេស៊ីទី២ ឬទី១ (2/1AC) មានអេស៊ីភួយខ្នេីយ កន្លែងដេកទូលាយ និងម្ហូបអាហារ អេស៊ីទី១ មានបន្ទប់ឯកជន ពេញនិយមសម្រាប់អភិជន។ ក៏មានខ្សែរថភ្លេីងពិសេសសម្រាប់អ្នកទេសចរផងដែរ ឧ. Mahaparinirvan Express សម្រាប់ទេសចរពុទ្ធស្ថាន។ ថតនិងអត្ថាធិប្បាយ៖ វ៉ុន សេងអុន VIDEOGRAPHER & NARRATER: VUN SENGUN