#នាទីទី០០:០៤:១០
លោកវិទូ | ថ្ងៃទី ០៤ កញ្ញា ២០១៨
ក្រោយបញ្ចប់សន្និសីទអន្តរជាតិស្ដីអំពី «ពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍» ថ្ងៃទី១ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា មានថេរដីកាទៅកាន់ទូរទស្សន៍ NICE TV ថា «បណ្ដាញសង្គមជាកាំបិតមុខពីរ»។ Speaking to the NICE TV on the sideline of Two-Day International Conference on "Buddhism in Southeast Asia", Prof. Dr. Sovanratana said, "Social Network is a Double-edged Sword".
ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា មានថេរដីកា «សម័យបច្ចុប្បន្ន បច្ចេកវិទ្យាជឿនលៀន សម្ភារៈសម្បូរបែប និងប្រព័ន្ធសារព័ត៌មាន ជាពិសេសប្រព័ន្ធបណ្ដាញសង្គមហ្នឹង មានច្រើនបែបច្រើនយ៉ាងណាស់» ដែលធ្វើឲ្យការផ្សព្វផ្សាយព័ត៌មាន កាន់តែលឿនរហ័ស និងទូលំទូលាយ។ ដូច្នេះព្រះពុទ្ធសាសនាក៏ទទួលរង នូវសម្ពាធនៃបណ្ដាញសង្គម ដែលជាវុធមុខពីរនេះដែរ។ បើអ្នកលេងបណ្តាញសង្គម គិតតែពីចែករំលែក រឿងអាក្រក់ឬរឿងអាស្រូវ អំពីព្រះពុទ្ធសាសនា នោះនឹងធ្វើឲ្យប៉ះពាល់ ដល់គុណតម្លៃព្រះពុទ្ធសាសនា បានយ៉ាងលឿន។ តែបើអ្នកលេងបណ្ដាញសង្គម ផ្តោតការយកចិត្តទុកដាក់ ផ្សព្វផ្សាយ និងចែករំលែក រឿងល្អៗ សកម្មភាពមនុស្សធម៌ និងសកម្មភាពជាវិជ្ជមាន របស់ព្រះពុទ្ធសាសនា នោះនឹងធ្វើឲ្យព្រះពុទ្ធសាសនា ក៏ចម្រើនរុងរឿង។
ដូច្នេះអ្នកដែលប្រើប្រាស់សម្ភារៈទំនើប និងប្រព័ន្ធបណ្ដាញសង្គមសម្បូរបែប គួរគប្បីចេះប្រើប្រាស់វា ដោយរបៀបណា ដើម្បីបានជាប្រយោជន៍ ដល់សាសនា។ ព្រះពុទ្ធសាសនារីកចម្រើនឬអាប់ឳន គឺអាស្រ័យលើអ្នកប្រើប្រាស់វាហ្នឹងឯង។ វាជាអាវុធឬកាំបិតមុខពីរ បើមិនចេះប្រើប្រាស់វា ឬប្រើប្រាស់ ដោយមិនបានពិចារណាល្អិតល្អន់ទេ នោះប្រាកដជានាំមក នូវផលអាក្រក់ជាក់ជាមិនខាន។