ព្រះធម្មឃោសាចារ្យ. បណ្ឌិត ឃី សុវណ្ណរតនា ទទួលសញ្ញាបត្របណ្ឌិត នៅសាកលវិទ្យាល័យដែល្លី ប្រទេសឥណ្ឌា។ |
លោកវិទូ | ថ្ងៃ ២᧭១១ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ២២ តុលា ២០១៨
តើ “បួសរៀន” ខុសទេ? Ordination and Study: Is It Wrong?
ការ “បួសរៀន និងបដិបត្តិ” គឺជាបវេណីតាំងពីសម័យពុទ្ធកាលតរៀងមកដល់សព្វថ្ងៃ។ ព្រះសម្មាសម្ពុទ្ធបានសម្តែងអំពី “ត្រៃសិក្ខា = ការសិក្សា៣យ៉ាង” គឺ សីល សមាធិ បញ្ញា សម្រាប់បព្វជិតពុទ្ធសាសនាត្រូវអនុវត្តជាប់ជានិច្ចនៅក្នុងជីវិតផ្នួស។ បវេណីនេះត្រូវបានបន្តជានិរន្តរ៍ទោះបីព្រះពុទ្ធសាសនាផ្សាយទៅដល់ទីណាក៏ដោយ។ នៅប្រទេសកាន់ព្រះពុទ្ធសាសនាទាំងអស់ដូចជា កម្ពុជា ស្រីលង្កា ភូមា ថៃ ឡាវ ជប៉ុន កូរ៉េ សិង្ហបុរី វៀតណាម សុទ្ធតែមានកុលបុត្រជាយុវជនចូលមកសាងផ្នួស ហើយបន្តការសិក្សារៀនសូត្រ និងបដិបត្តិផង។ ដោយសារទម្លាប់នេះហើយ បានជាពាក្យ “បួសរៀន” បានក្លាយជាសំនួនវោហារ នៅក្នុងភាសាខ្មែរជាប់រហូតមក។ ក្នុងវិន័យបិដកមានចែងយ៉ាងច្បាស់ណាស់ មុនចូលបួស កុលបុត្រត្រូវរៀនធម៌បួស របៀបរបបក្រឹត្យក្រមជាអ្នកបួស និងធម៌សម្រាប់សូធ្យមួយចំនួន ហើយកិច្ចនេះត្រូវបានអនុវត្តជាប់មិនដាច់តរៀងមក។ ចំណែកកុលបុត្រដែលបានសិក្សាខ្ពង់ខ្ពស់ ហើយចូលមកសាងផ្នួសមានចំនួនតិចតួចណាស់ ហើយច្រើនតែមិនបួសនៅយូរទេ និងមានបួសមុខភ្លើង បួសលាបំណន់ បួសសាកមើល មួយចំនួនប៉ុណ្ណោះ។
នៅក្នុងពុទ្ធធម៌ អ្នកចូលមកសាងផ្នួសទាំងអស់ រួមទាំងពុទ្ធសាសនិកជាគ្រហស្ថផង ត្រូវបន្តការសិក្សារៀនសូត្រ និងបដិបត្តិជារៀងរហូតដរាបណាមិនទាន់សម្រេចនូវអរហត្តផល ព្រោះអ្នកទាំងនោះនៅជា “សេក្ខបុគ្គល = អ្នកត្រូវសិក្សារៀនសូត្រ” ផ្ទុយនឹង “អសេក្ខបុគ្គល = អ្នកលែងត្រូវការសិក្សារៀនសូត្រ”។ បើពិចារណាតាមផ្លូវអាណាចក្រ ក្នុងធម្មនុញ្ញអង្គការយូនេសេហ្វ ចែងថា “កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ All children have right to education “ការអប់រំគឺសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ Education for all, all for education”។ តើសាមណេរតូចៗទាំងឡាយ ក្រោយបួសហើយពុំមានសិទ្ធិទទួលបានការអប់រំទេឬ? តើផ្តល់ការអប់រំដល់សាមណេរទាំងឡាយដែលជាកូនខ្មែរដែរនោះ ចង្រៃមែនទេ?

តាមពិត ការណ៍ដែលព្រះពុទ្ធសាសនាផ្តល់ឱកាសដល់កុមារ ដែលចូលមកសាងផ្នួសបានបន្តសិក្សារៀនសូត្រ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ និងជាការជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ព្រមទាំងជាការចូលរួមកសាងធនធានមនុស្ស សម្រាប់សង្គមជាតិខ្មែរផងដែរ។ ការសិក្សាស្រាវជ្រាវមួយ របស់អង្គការយូនេសេហ្វបានបង្ហាញថា នៅក្នុងប្រទេសកាន់ពុទ្ធសាសនា មានអត្រាអ្នកចេះអក្សរ (literacy rate) ខ្ពស់ជាងប្រទេសដែលមានកម្រិតសេដ្ឋកិច្ចប្រហែលគ្នា តែមិនកាន់ពុទ្ធសាសនា ដោយសារតែព្រះពុទ្ធសាសនា បានផ្តល់ឱកាសសិក្សារៀនសូត្រដល់យុវជនដែលមិនបានទទួលការសិក្សា ក្នុងសាលាអាណាចក្រនិងអ្នកឈប់រៀននៅថ្នាក់ទាប។ នៅគ្រប់ជំនាន់និងគ្រប់សម័យកាល កុលបុត្រជាច្រើនបានចូលមកសាងផ្នួសហើយសិក្សារៀនសូត្រ ក្រោយមកបានក្លាយជាថ្នាក់ដឹកនាំប្រទេស ស្ថាប័នជាតិ និងជាអ្នប្រាជ្ញ កវី អ្នកនិពន្ធ។ល។ ដែលបានសាងប្រយោជន៍យ៉ាងសម្បើមសម្រាប់ជាតិខ្មែរ។
ក្នុងន័យខាងលើ សូមលោកបណ្ឌិត និងអ្នកដែលមានចិត្តចង្អៀតចង្អល់ទាំងឡាយ មេត្តាជ្រាបតាមការគួរ និងបើកចិត្តឱ្យទូលាយផង កូនគេ កូនយើង!
ដោយព្រះធម្មឃោសាចារ្យ. បណ្ឌិត ឃី សុវណ្ណរតនា - ២២ តុលា ២០១៨
ប្រភព៖ https://www.facebook.com/ratana.sovan.58/posts/2206946496256975