លោកវិទូ | ថ្ងៃ ១᧼៣ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ មីនា ២០១៩ ។
តាមរបាយការណ៍សិក្សា របស់ធនាគារពិភពលោក ក្នុងឆ្នាំ២០១៦ បានបង្ហាញពីបរិមាណ នៃការប្រើប្រាស់ស្រាបៀរ នៅក្នុងប្រទេសទាំង ១០ ដែលជាសមាជិកអាស៊ាន ។
ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ប្រទេសកាន់សាសនាមូស្លីមភាគច្រើន បួនខាងក្រោមគេ (ព្រូណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី [ចម្រុះសាសនា]) មិនសូវផឹកស្រា រីឯប្រទេសបួនខាងលើ ប្រទេសកាន់ព្រះពុទ្ធសាសនាភាគច្រើន (ឡាវ វៀតណាម [មហាយាន] ថៃឡង់ដ៍ និងកម្ពុជា) ផឹកស្រាបៀរច្រើនលើសលុប។ ភូមាជាប្រទេសកាន់ព្រះពុទ្ធសាសនា ផឹកតិចជាងគេ ក្នុងបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា។ រីឯហ្វីលីពិនកាន់សាសនាគ្រិស្ត ផឹកច្រើនមធ្យម ។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងព្រូណេពុំសូវប្រើប្រាស់គ្រឿងស្រវឹងទេ គឺតិចតួចណាស់ បើធៀបនឹងប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់។ ដោយឡែកប្រទេសក្រីក្រដូចជាឡាវ កម្ពុជា និងវៀតណាម ប្រើប្រាស់គ្រឿងស្រវឹង ច្រើនលើសលុប ។
គួរឲ្យកត់សម្គាល់ នៅស្រុកខ្មែរយ៖ង ពីមុនលោកទេសនាថា កុំឲ្យប្រើប្រាស់គ្រឿងស្រវឹង ព្រោះដាច់សីល «សុរាមេរយ» ប៉ុន្តែបច្ចុប្បន្ន លោកទេសនារៀងបន្ធូរបន្ថយថា ផឹកចុះផឹកតិចៗ ឬផឹកដោយមានទំនួលខុសត្រូវ។ ម្យ៉ាងទៀតលោកពុំសូវហ៊ាន ប្រៀនប្រដៅបរិស័ទចំៗឬខ្លាំងៗទេ ទាក់ទង់នឹងការប្រើប្រាស់គ្រឿងស្រវឹង ដោយមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ មិនអាចទប់ស្កាត់បាន អ្នកផឹកនឹងរករឿងរិះគន់លោកវិញមិនខាន ។
ដូច្នេះយើងជាពុទ្ធបរិស័ទ ត្រូវចៀសវាងការសេពគ្រឿងស្រវឹង សូម្បីតិចតួច អំពើអាក្រក់ដែលយើងធ្វើវាជាប្រចាំ វានឹងក្លាយជារឿងធម្មតា ហាក់ដូចជាអាចទទួលយកបាន និងពិបាក់កែប្រែណាស់។ ពុទ្ធភាសិតក្នុងគាថាធម្មបទ បាបវគ្គបានចែងថា៖ «បាបញ្ចេ បុរិសោ កយិរា, ន នំ កយិរា បុនប្បុនំ; ន តម្ហិ ឆន្ទំ កយិរាថ, ទុក្ខោ បាបស្ស ឧច្ចយោ។ បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗឡើយ កុំគប្បីធ្វើសេចក្ដីពេញចិត្តក្នុងបាបនោះ ការសន្សំបាប តែងនាំសេចក្ដីទុក្ខមកឲ្យ។»
នៅក្នុងព្រះពុទ្ធសាសនា ការសេពគ្រឿងស្រវឹង មានសុរានិងមេរយជាដើម មានបទបញ្ញត្តិហាមប្រាម យ៉ាងច្បាស់លាស់ ចំពោះពុទ្ធបរិស័ត ទាំងព្រះសង្ឃ (ភិក្ខុ និងសាមណេរ) និងគ្រហស្ថ។ ចំពោះសាមណេរ កាលដែលបានសេពនូវគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវទោសនាសនង្គៈ ព្រោះប្រព្រឹត្តកន្លងនូវសិក្ខាបទទី១០ នៃសិក្ខាបទទាំង១០ របស់សាមណេរ។ ចំពោះភិក្ខុគឺត្រូវអាបត្តិបាចិត្តិយ ។ រីឯគ្រហស្ថ (ទាំងអ្នករក្សានូវនិច្ចសីល និងឧបោសថសីល) ត្រូវដាច់សិក្ខាបទទី៥ ដូចគ្នា ត្រង់ «សុរាមេរយមជ្ជប្បមាទដ្ឋានា»។ ម្យ៉ាងទៀត អ្នកដែលរកស៊ីលក់ដូរគ្រឿងស្រវឹង ឈ្មោះថាប្រកបមិច្ឆាជីវៈ (ការចញ្ចឹមជីវិតខុស) ប្រាស់ចាក់សម្មាអាជីវៈ (អង្គទី៥ នៃអដ្ឋង្គិមគ្គទាំង៨) ។ ចំណែកអ្នកប្រើប្រាស់ ឬសេពនូវគ្រឿងស្រវឹង មានទោសមាន ៦ យ៉ាង៖ ១- នាំឲ្យវិនាសទ្រព្យសម្បត្តិ (ខាតបង់ទ្រព្យសម្បត្តិ), ២- បង្កឲ្យកើតមានជម្លោះ និង អំពើហិង្សាផ្សេងៗ, ៣- ជាហេតុនាំឲ្យកើតរោគច្រើនយ៉ាង (ខូចសុខភាព), ៤- បណ្តាលឲ្យខូចកេរ្តិ៍ឈ្មោះ និង ការរិះគន់ផ្សេងៗ (គេពុំសូវជឿទុកចិត្ត), ៥- នាំឲ្យលេចកេរ្តិ៍ខ្មាស ឬ បាត់បង់នូវកេរ្តិ៍ខ្មាស, និង៦- នាំឲ្យចុះខ្សោយប្រាជ្ញា ស្មារតី។
បច្ចុប្បន្ន ការប្រើប្រាស់ឬជួញដូរគ្រឿងញាណ ក៏អាចរួមបញ្ចូលក្នុងន័យខាងលើនេះដែរ។ ម្យ៉ាងទៀត ចំពោះព្រះសង្ឃ សូម្បីតែបារីក៏ពុំគួរឆាន់ឡើយ។ គួរឲ្យលើកឡើងផងដែរថា ពុទ្ធសាសនាមហាយាន មានការហាមប្រាមយ៉ាងតឹងតែង ចំពោះការជក់ឬឆាន់បារី ស្ទើរតែខ្លាំងជាងស្រាទៅទៀត ។
ដូច្នេះដើម្បីមុខមាត់ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពុទ្ធបរិស័ទត្រូវចៀសវាង ការសេពសុរាឬគ្រឿងស្រវឹង និងគ្រឿងញាណគ្រប់ប្រភេទ ។
ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ប្រទេសកាន់សាសនាមូស្លីមភាគច្រើន បួនខាងក្រោមគេ (ព្រូណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី [ចម្រុះសាសនា]) មិនសូវផឹកស្រា រីឯប្រទេសបួនខាងលើ ប្រទេសកាន់ព្រះពុទ្ធសាសនាភាគច្រើន (ឡាវ វៀតណាម [មហាយាន] ថៃឡង់ដ៍ និងកម្ពុជា) ផឹកស្រាបៀរច្រើនលើសលុប។ ភូមាជាប្រទេសកាន់ព្រះពុទ្ធសាសនា ផឹកតិចជាងគេ ក្នុងបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា។ រីឯហ្វីលីពិនកាន់សាសនាគ្រិស្ត ផឹកច្រើនមធ្យម ។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងព្រូណេពុំសូវប្រើប្រាស់គ្រឿងស្រវឹងទេ គឺតិចតួចណាស់ បើធៀបនឹងប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់។ ដោយឡែកប្រទេសក្រីក្រដូចជាឡាវ កម្ពុជា និងវៀតណាម ប្រើប្រាស់គ្រឿងស្រវឹង ច្រើនលើសលុប ។
គួរឲ្យកត់សម្គាល់ នៅស្រុកខ្មែរយ៖ង ពីមុនលោកទេសនាថា កុំឲ្យប្រើប្រាស់គ្រឿងស្រវឹង ព្រោះដាច់សីល «សុរាមេរយ» ប៉ុន្តែបច្ចុប្បន្ន លោកទេសនារៀងបន្ធូរបន្ថយថា ផឹកចុះផឹកតិចៗ ឬផឹកដោយមានទំនួលខុសត្រូវ។ ម្យ៉ាងទៀតលោកពុំសូវហ៊ាន ប្រៀនប្រដៅបរិស័ទចំៗឬខ្លាំងៗទេ ទាក់ទង់នឹងការប្រើប្រាស់គ្រឿងស្រវឹង ដោយមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ មិនអាចទប់ស្កាត់បាន អ្នកផឹកនឹងរករឿងរិះគន់លោកវិញមិនខាន ។
ដូច្នេះយើងជាពុទ្ធបរិស័ទ ត្រូវចៀសវាងការសេពគ្រឿងស្រវឹង សូម្បីតិចតួច អំពើអាក្រក់ដែលយើងធ្វើវាជាប្រចាំ វានឹងក្លាយជារឿងធម្មតា ហាក់ដូចជាអាចទទួលយកបាន និងពិបាក់កែប្រែណាស់។ ពុទ្ធភាសិតក្នុងគាថាធម្មបទ បាបវគ្គបានចែងថា៖ «បាបញ្ចេ បុរិសោ កយិរា, ន នំ កយិរា បុនប្បុនំ; ន តម្ហិ ឆន្ទំ កយិរាថ, ទុក្ខោ បាបស្ស ឧច្ចយោ។ បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗឡើយ កុំគប្បីធ្វើសេចក្ដីពេញចិត្តក្នុងបាបនោះ ការសន្សំបាប តែងនាំសេចក្ដីទុក្ខមកឲ្យ។»
តើការសេពគ្រឿងស្រវឹងមានទោសយ៉ាងណាខ្លះ?