លោកសាស្ត្រាចារ្យ មាស ចន៖ ចិត្តវិជ្ជា: តើខ្ញុំស្គាល់ចិត្តរបស់ខ្ញុំទេ? - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, April 06, 2019

លោកសាស្ត្រាចារ្យ មាស ចន៖ ចិត្តវិជ្ជា: តើខ្ញុំស្គាល់ចិត្តរបស់ខ្ញុំទេ?

លោកសាស្ត្រាចារ្យ មាស ចន

លោកវិទូ | ថ្ងៃ ៧᧢៥ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ៦ មេសា ២០១៩

ជាអត្ថបទខាងក្រោមនេះ រៀបរៀងដោយលោកសាស្ត្រាចារ្យ មាស ចន ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដីពុទ្ធិកសិក្សា លេខ១៦ ព.ស. ២៥០៩ គ.ស. ១៩៦៦ ។ គាត់ជាអតីតសាស្ត្រាចារ្យ បង្រៀងនៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ នៅរាជធានីភ្នំពេញ មុនពេលគាត់ចេញទៅរស់នៅសហរដ្ឋអាមេរិក ហើយបានបម្រើការងារជាបុគ្គលិក នៃវិទ្យុសំឡេងខេមរភាសា វីអូអេ (VOA) រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០១០ ។

គាត់ជាអតីតសមណនិស្សិត នៃសាកលវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ​ (១៩៥៥) និងសាកលវិទ្យាល័យហិណ្ឌូពារាណសី ទីក្រុងពារាណសី (១៩៦០) និងសាកលវិទ្យាល័យមួយទៀតនៅភាគខាងត្បូងប្រទេសឥណ្ឌា (១៩៦១) ។ មិត្តរួមជំនាន់របស់គាត់កាលនៅសិក្សាវស្រាវជ្រាវ នៅប្រទេសឥណ្ឌាមាន ព្រះមហា អាំ សួន (វរបណ្ឌិត) និងព្រះមហា វ៉ា យ៉ាវ (សម្តេចព្រះមហាឃោសនន្ទ) ក្រោមអាហារូបករណ៍របស់សមាគមពុទ្ធិកវិទ្យាល័យ (ភ្នំពេញ) ។ ទាំងបីអង្គ/នាក់ជាក្រុមបញ្ញវន្តសង្ឃខ្មែរទី ១ ដែលបាននិមន្តទៅបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ។

បើមើលមិនឃើញតាមទូរស័ព្ទ សូមចុចត្រង់នេះ


© រក្សាសិទ្ធិដោយលោកវិទូ