សម័យនោះជាសម័យព្រាហ្មណ៍មហន្ត មានឥទ្ធិពលនិងអំណាចខ្លាំងណាស់ ដូចដែលសម្តេចព្រះសង្ឃរាជ បានរំឭកនៅក្នុងខ្សែអាត់សម្លេងសន្ទនាអក្សរសាស្ត្ររបស់ព្រះអង្គស្រាប់ ។ ប្រាកដណាស់ ការមិនស្វាគមន៍ចំពោះព្រះអង្គពីដំបូងពីសំណាក់ព្រាហ្មណ៍មហន្ត គឺដោយសាររឿងរ៉ាវក្តីក្ដាំរកាំរកុះជាមួយព្រះសង្ឃពុទ្ធសាសនា ដែលទាមទារសិទ្ធិគ្រប់គ្រងព្រះមហាពោធិវិហារ អស់ជាច្រើនទសវត្សរ៍ ដែលចាប់ផ្ដើមតាំងពីឆ្នាំ ១៨៩១ មកម៉្លេះ ។
ព្រាហ្មណ៍មហន្តមានឫកមហិមា ដែលសម្តេចព្រះសង្ឃរាជ បានយាងទៅជួបនោះគឺឈ្មោះ ហរិហរៈ គិរិ (Harihar Giri, ១៩៣២~១៩៥៨) ។ ព្រះអង្គបានសូត្រធម៌ថ្វាយបង្គំទេពធីតា សរស្វតី (ព្រះអាទិទេពមួយរបស់ហិណ្ឌូ) ជាភាសាសំស្ក្រឹត ធ្វើឲ្យព្រាហ្មណ៍មហន្ត ហរិហរៈ គិរិ លុងចិត្តហើយថ្វាយស្វាយពីរកញ្ច្រែងដល់ព្រះអង្គទៀតផង ។
សូមអញ្ជើញទស្សនានូវទិដ្ឋភាពពុទ្ធគយាម័ឋ និងស្ដាប់សម្តេចព្រះសង្ឃរាជ ទ្រង់រំឭកពីប្រវត្តិរបស់ព្រះអង្គ កាលយាងទៅជួបព្រាហ្មណ៍មហន្ត ដូចតទៅ ៕
No comments:
Post a Comment