សម្តេចព្រះពោធិវង្ស អំ លីមហេង ក្នុងឳកាសប្រជុំបូកសរុបរបស់អគ្គារធិការដ្ឋាន, ភ្នំពេញ, ១៩ កក្កដា ២០១៩ ។ |
យោងតាមទំព័រហ្វេសប៊ុករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានឲ្យដឹងថា សម្ដេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះអគ្គាធិការរងទទួលបន្ទុកនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានឧបត្ថម្ភបច្ច័យចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារ) ដើម្បីជួសជុលអាគារពសស ក្នុងឱកាសប្រជុំបូកសរុបរបស់អគ្គាធិការដ្ឋាន ថ្ងៃសុក្រ ៣ រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ។
កាលពីខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ ក្រសួងធម្មការនិងសាសនា បានប្រគល់អគារចាស់ ៗ ៤~៥ អគារ ដល់ពសស ព្រោះក្រសួងត្រូវរើទៅទីតាំងថ្មី ។ អគារទាំងនោះ ត្រូវការការជួសជុលឡើងវិញ ទើបអាចប្រើសប្រាស់បាន ។ ការជួសជុលឡើងវិញ ត្រូវចំណាយថវិកាជាច្រើន ដែលត្រូវការជំនួយឧបត្ថម្ភ ពីសប្បុរសជនគ្រប់ទិសទី ។
© រក្សាសិទ្ធិដោយ លោកវិទូ
© រក្សាសិទ្ធិដោយ លោកវិទូ
No comments:
Post a Comment