គម្ពីរធម៌ពុទ្ធសាសនាមួយដុំ ត្រូវបានគេរកឃើញ នៅទីតាំងបុរាណដ្ឋាន នៅប្រទេសអាហ្គានីស្ថាន - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, July 30, 2019

គម្ពីរធម៌ពុទ្ធសាសនាមួយដុំ ត្រូវបានគេរកឃើញ នៅទីតាំងបុរាណដ្ឋាន នៅប្រទេសអាហ្គានីស្ថាន

ទីតាំងបុរាណដ្ឋាននៃតំបន់ម៉េស អាយណាក ៤០ គម ពីភាគខាងត្បូងទីក្រុងកាប៊ូល, ឧសភា ២០១៩ ។ (Kyodo)

លោកវិទូ | ថ្ងៃ ៣᧾៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ កក្កដា ២០១៩ ។

កាប៊ូល (ក្យូដូ): តាមការបង្ហាញរបស់វិទ្យាស្ថានបុរាណវត្ថុអាហ្គានីស្ថានបានឲ្យដឹងថា គម្ពីរធម៌ពុទ្ធសាសនាមួយដុំ ដែលគេជឿជាក់ថា មានអាយុកាលតាំងពីសតវត្សរ៍ទី ៦ ដែលត្រូវបានគេរកឃើញ នៅទីតាំងបុរាណមួយ នៅជិតទីក្រុងកាប៊ូល បង្ហាញថាទីតាំងនោះធ្លាប់ជាទីក្រុងពុទ្ធសាសនាដ៏រុងរឿង ។

ព្រះសូត្រដែលសរសេរជាអក្សរសំស្ក្រឹត នៅលើសំបកឈើ ត្រូវបានរកឃើញនៅចង្កេះភ្នំមួយ កាលពីពីរបីឆ្នាំមុន នៅ ម៉េស អាយណាក ចម្ងាយប្រមាណ ៤០ គម ភាគខាងត្បូងទីក្រុងកាប៊ូល ដោយវិទ្យាស្ថានបុរាណវត្ថុអាហ្គានីស្ថាន ដែលគេជឿជាក់ថា គម្ពីរធម៌អាចត្រូវបានតម្កល់ទុកនៅក្នុងបណ្ណសារមួយ ។ 

នៅក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលអាហ្គានីស្ថាន បានចាប់ផ្ដើមធ្វើការជីករុករកទ្រង់ទ្រាយធំមួយនៅទីស្ថានបុរាណនោះ ដែលគេជឿថា ជាទីស្ថានដែលមានមនុស្សរស់នៅ នៅចន្លោះពីសតវត្សរ៍ទី ៣ និងទី ៧ ។ តាំងពីពេលនោះមក គេបានគាស់រកឃើញវត្ត ព្រះពុទ្ធបដិមា និងរូបភាពជាច្រើន ។ 

អ្នកជំនាញបានលើកឡើងថា ទីតាំងនោះអាចជាទីក្រុងមួយ ដែលពិពណ៌នាដោយព្រះសង្ឃចិននាម ហួន ត្សាង នៅក្នុងរាជពង្សាវតាររជ្ជកាលមហាថាងស្ដីពីភូមិភាគខាងលិច ដែលបានធ្វើកំណត់ត្រានូវធម្មយាត្រាទៅកាន់ប្រទេសឥណ្ឌារបស់គាត់ ។ វិទ្យាស្ថានបុរាណវត្ថុបានលើកឡើងទៀតថា ខ្លួនត្រូវការពេលបួន១០~២០ ឆ្នាំ ទើបការជីករុករកអាចបញ្ចប់សព្វគ្រប់ ។ 

ទោះបីជាយ៉ាងណាក៏ដោយ ការទិញរបស់ក្រុមហ៊ុនចិន ពីរដ្ឋាភិបាលអាហ្គានីស្ថាន នូវសិទ្ធិជីករករ៉ែស្ពាន់ នៅជិតម៉េស អាយណាក បានបង្កឲ្យមានក្តីព្រួយបារម្ភថា ការជីករុករកនូវទីតាំងបុរាណដ្ឋាននោះអាចត្រូវបានរាំងស្ទះ ។

នៅក្នុងសម័យពុទ្ធកាល តំបន់កាស្មិរ៍ (ប្រទេសឥណ្ឌា) ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ជានគរពុទ្ធសាសនាដ៏រុងរឿងមួយឈ្មោះគន្ធារៈ មានទីក្រុងល្បីល្បាញរបស់ខ្លួនឈ្មោះ តក្កសិលា ក៏ជាឈ្មោះសាកលវិទ្យាល័យបុរាណ របស់ពុទ្ធសាសនាដ៏ល្បីល្បាញមួយ ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment