ចូរកុំកន្តើយរឿងទឹកដី - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, December 30, 2019

ចូរកុំកន្តើយរឿងទឹកដី

បង្គោលព្រំដែនរំកិលមកដល់ក្បែរសាលាឃុំព្រែកជ្រៃ (ទីតាំងចាស់) ដែល​នៅ​ជាប់​ព្រំដែន​វៀតណាម​ ស្ថិត​ក្នុង​ស្រុក​កោះធំ​ ខេត្ត​ណ្ដា​ល ។ (ញឹម សុខន)

លោកវិទូ | ថ្ងៃ ២᧥២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ៣០ ធ្នូ ២០១៩

ចូរកុំកន្តើយរឿងទឹកដី
(បទពាក្យ ៧)

ហៃសាធុជនទាំងឡាយអើយ      ចូរកុំកន្តើយរឿងទឹកដី
«អារក្ខសម្បទា»ន័យ              ភាសាបាលីព្រះសម្ដែង ។
បើមិនរួមគ្នារក្សាថែ                 ទ្រព្យដូនតាខ្មែរនឹងសូន្យស្ដែង
សត្រូវជិតខាងគេគិតថ្លែង          បន្លំភ្នែកឯងរំកិលយក ។
គេមានហេតុផលមិនខ្វះអី         ខ្មែរភ្លេចស្មារតីអស់ដីជ្រក
គេយកស្រុកខ្មែរជាជម្រក          នាំកូនចៅមកជាហូរហែ ។
«អប្បមាទោ អមតំ...              បទំ»ចិត្តតាំងខំគិតកែ
កុំប្រហែសធ្វេសរក្សាថែ            ទើបពូជពង្សខ្មែរមិនស្លាប់រ៉ា ។
រឿងនិព្វានឆ្ងាយមិនងាយដល់     ស្រេចលើបុណ្យផលក្នុងសង្សារ
រឿងជាតិរឿងជិតនិត្យអាត្មា        បើសូន្យខេមរាសាសនាបង់ ។
«បដិរូបទេសវាស៍»                ខេមរជនជាសាមគ្គាអង្គ
សាងទេស«ដ៏សមគួរ»ពូជពង្ស   អង្គរខ្មែរវង្សកេរ្តិ៍ឈ្មោះល្បី ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment