សិលាចារឹកព្រះបាទធម្មាសោក ឬកន្លែងព្រះអង្គទ្រង់សម្ដែងមហាសតិបដ្ឋានសុត្ត - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, February 02, 2020

សិលាចារឹកព្រះបាទធម្មាសោក ឬកន្លែងព្រះអង្គទ្រង់សម្ដែងមហាសតិបដ្ឋានសុត្ត



លោកវិទូ | ថ្ងៃ ១᧩៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០២ កុម្ភៈ ២០២០

សិលាចារឹកព្រះបាទធម្មាសោកនៅទីក្រុងដែល្លី (Ashokan Edicts in Delhi) គឺជាសិលាចារឹកស្ដីអំពីពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលកសាងឡើងដោយព្រះបាទធម្មាសោក ដែលជាអធិរាជនៃចក្រភពម៉ៅរ្យ ដែលបានគ្រប់គ្រងនៅឧបទ្វីបឥណ្ឌា កំឡុងសតវត្សរ៍ទី ៣ មុនគ.ស. ។ សិលាចារឹកព្រះបាទធម្មាសោកត្រូវបានគេឆ្លាក់លើផ្ទាំងថ្ម ឬឆ្លាក់លើសសរស្តុម្ភ ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលនៃចក្រភពនេះ ។ ឧទាហរណ៍ទាំងពីរនៃសិលាចារឹកព្រះបាទធម្មាលោកត្រូវបានរកឃើញនៅទីក្រុងដែល្លី ។

នៅក្នុងវីដេអូខាងលើនេះគឺជាសិលាចារឹកដែលឆ្លាក់លើថ្មដំបូងបង្អស់ ត្រូវបានគេរកឃើញនៅទីក្រុងដែល្លី ក្នុងឆ្នាំ១៩៦៦ ។ សិលាចារឹកដែលរកឃើញបានបង្កើតនូវតំណភ្ជាប់ប្រវត្តិសាស្ត្របុរាណរបស់ទីក្រុងនេះ ជាមួយយុគសម័យព្រះបាទធម្មាសោក (២៧៣–២៣៦ មុនគ.ស.) ។

សិលាចារឹកត្រូវបានសរសេរជាភាសាប្រាក្រឹត ដែលត្រូវបានប្រើក្នុងការនិយាយប្រចាំថ្ងៃ ។ សិលាចារឹកដែលជាបញ្ញត្តិរបស់ព្រះបាទធម្មាសោក មានគោលបំណងបង្រៀនប្រជាជន អំពីសីលធម៌និងឧត្តមគតិ នៃការរស់នៅប្រកបដោយអរិយធម៌ ដើម្បីនាំមកនូវសន្តិភាពនិងភាពសុខដុមរមនាដល់ចក្រភពទាំងមូល ។

ទស្សនវិជ្ជាមានលក្ខណៈស្រដៀងនឹងការបង្រៀនរបស់ព្រះពុទ្ធ ដែលអ្នកកាន់តាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គជឿថា នាំឲ្យមានការត្រាស់ដឹង (ច្បាប់សកលនៃធម្មជាតិ) និងធាតុផ្សំនៃលោកិយ ដូចដែលគេធ្វើពិសោធន៍វា (លក្ខណៈនៃរូបធាតុ) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment