ព្រឹទ្ធាចារ្យវោហោរ ប្រាជ្ញ ឈួន ច្រៀងចាប៉ីច្បាប់ក្រមង៉ុយ នៅប្រទេសបារាំង ២០០៦ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, March 14, 2020

ព្រឹទ្ធាចារ្យវោហោរ ប្រាជ្ញ ឈួន ច្រៀងចាប៉ីច្បាប់ក្រមង៉ុយ នៅប្រទេសបារាំង ២០០៦



លោកវិទូ | ថ្ងៃ ៧᧶៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៤ មីនា ២០២០

នៅ​ឆ្នាំ​១៩​៦២ ​លោក​បាន​ចូល​ការ​ប្រលង​ប្រជែង​​ជ្រើស​រើស​អ្នក​ចេះ​ដឹង​ ផ្នែក​ចាប៉ី​ដង​វែង ​របស់​វិទ្យុ​ជាតិ ​ដោយ​ទទួល​ចំណាត់​ថ្នាក់​លេខ១ ដែលមានអ្នកចូលរួបប្រឡង ២០ រូប ។ ចម្រៀង​របស់​លោក​​ ច្រើន​រៀប​រាប់​ពី​ ច្បាប់​ស្រី ច្បាប់​ក្រម​ង៉ុយ ​​មាន​ជា​កំប្លែង​ខ្លះ ​ហើយ​ភាគ​ច្រើន​​បង្កប់​ន័យ​​អប់រំ ។ លើស​ពី​នេះ ​លោក​​​អាច​​តែង​បទ​ចម្រៀង​ ច្រៀង​ភ្លាម​ៗ​ ស្រប​ពេល​កំពុង​លេង​ចាប៉ី ​ហើយ​ឃ្លា​ឃ្លោង​វិញ ​មាន​ចំណាប់ចុង​ជួន​ល្អ​ណាស់ ។​

ពេញ​មួយ​ជីវិត​របស់លោកតា ប្រាជ្ញ ឈួន គាត់​បាន​បន្សល់​ទុក​នូវ​​មរតក​សំនៀង​ជាច្រើនដូចជា ​សាយ័នណារា​ ​ច្បាប់​ក្រម​ង៉ុយ​​ អាចារ្យ​ចុង​ រឿង​សុវណ្ណសាម​ ​ពុទ្ធ​ប្រវត្តិ និងរឿង​រាម​កេរ្តិ៍​ ជាដើម ។​

ស្ថិត​ក្នុង​ជីវិតចុង​ក្រោយ ​លោកប្រាជ្ញ ឈួន​នៅតែ​បារម្ភ​ចំពោះ​អនាគត​សិល្បៈ​ចាប៉ី​មួយ​នេះ ។​ «របស់​នេះ​ជា​របស់​ខ្មែរ​យើង​ បើ​សិន​ណា​ជា​ចៅ​ឯង​ចេះ​ថែ​រក្សា​ទុក​អញ្ចឹង​ កុំ​ឲ្យ​បាត់​បង់ ​ព្រោះ​យើង​ស្តាយ​របស់​ខ្មែរ ។ ​ហើយ​ក្រៅពី​ហ្នឹង ​ល្ខោន​បាសាក់​ ភ្លេង​សម័យ​អី ​មិន​ខ្វះ​គេ​គាំទ្រ​ទេ។​ ប៉ុន្តែ​ចាប៉ី​នេះ​មិន​ងាយ​ទេ» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment