ប្រជាជនរក្សាគម្លាតគ្នាពេលទិញរបស់នៅតូបលក់ដូរ រីឯប៉ូលីសត្រួតត្រាតាមផ្លូវ និងដេញពលរដ្ឋកុំឲ្យធ្វើដំណើរចេញក្រៅផ្ទះ ។ |
លោកវិទូ | ថ្ងៃ ៤᧢៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៥ មីនា ២០២០
នៅក្នុងសុន្ទរកថាបន្ទាន់មួយតាមទូរទស្សន៍ទៅកាន់ប្រជាជន នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានប្រកាសដាក់ប្រទេសក្នុងការបិទទាំងស្រុង រយៈពេល ២១ ថ្ងៃ ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ រហូតដល់ម៉ោង ១២ យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូរ៉ូណានៅក្នុងប្រទេស ដោយដាក់ឲ្យប្រជាជនឥណ្ឌាទាំងអស់ចំនួន ១៣០០ លាននាក់ នៅក្នុងផ្ទះមិនឲ្យចេញទៅណា លើផ្លូវសាធារណៈ ជាការបិទដ៏បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ។
វិធានការនេះដ៏តឹងតែនិងមានលក្ខណៈការពារទុកជាមុននេះ ត្រូវបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបិទផ្នែកឬរដ្ឋខ្លះនៃប្រទេស ដែលប្រកាសនៅថ្ងៃទី ២៣ ខែមីនា និងបីថ្ងៃបន្ទាប់ពីបម្រាមគោចរ ១៤ ម៉ោង ។
ឥណ្ឌាមិនទាន់ធ្លាក់ក្នុងគ្រោះអាសន្ននៅឡើយទេ បើប្រៀបធៀបនឹងប្រទេសចិននិងអឺរ៉ុប ដែលមានអ្នកឆ្លងនិងស្លាប់រាប់សិបនាក់ ។ មកដល់នឹងម៉ោងនេះ ឥណ្ឌាមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៦០៦ នាក់ និងស្លាប់ ១០ នាក់ ខណៈពិភពលោកទាំងមូលមានអ្នកផ្ទុកជំងឺកូវីដ១៩ចំនួនជាង ៤៣ ម៉ឺននាក់ និងស្លាប់ចំនួនជាង ១៩.០០០ នាក់ ។
នៅវេលាម៉ោង ៨ យប់ លោកមោទី បានមានប្រសាសន៍តាមទូរទស្សន៍ថា «ដើម្បីសង្គ្រោះឥណ្ឌា រាល់ប្រជាជនទាំងអស់ អ្នក និងគ្រួសាររបស់អ្នក...រាល់ផ្លូវថ្នល់ទាំងអស់ រាល់ផ្ទះជិតខាងទាំងអស់ គឺត្រូវដាក់ឲ្យស្ថិតនៅក្នុងការបិទ» ។
គាត់បានព្រមានថាបើឥណ្ឌាមិន «ត្រួតត្រានូវរយៈពេល ២១ ថ្ងៃនេះឲ្យបានត្រឹមត្រូវទេ នោះប្រទេសរបស់យើង...នឹងវិលត្រលប់ក្រោយទៅ ២១ ឆ្នាំមុនមិនខាន» ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា «នេះគឺជាបម្រាមមួយ ។ យើងនឹងត្រូវខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារបម្រាមនេះ ប៉ុន្តែនេះគឺដើម្បីសុវត្ថិភាពរបស់អ្នក» ។
គាត់ក៏បានអំពាវនាវកុំឲ្យប្រជាជនភ័យស្លន់ស្លោ ហើយបានធានាទៀតថាសេវាកម្មសារវន្តនឹងមានដំណើរការជាធម្មតា–ប៉ុន្តែភ្លាមៗទាំងយប់នោះ មនុស្សម្នាផ្អើលជាន់ជើងគ្នាសម្រុកទៅហាងលក់ដូរ នៅក្នុងទីក្រុងដែល្លី និងទីក្រុងដទៃទៀត ដើម្បីទិញរបស់និងស្បៀងទុកយ៉ាងទាន់ហន់ មុនពេលម៉ោង ១២ អធ្រាត្រឈានមកដល់ ។ រដ្ឋាភិបាលឥណ្ឌាបានអំពាវនាវផងដែរ កុំឲ្យប្រជាពលរដ្ឋទិញស្បៀងទុកច្រើនពេក ។
នៅក្នុងកំពុងការបិទប្រទេសនេះ សេវាទឹកភ្លើង ទូរស័ព្ទ អ៊ីនធឺណេត នៅដំណើរការធម្មតា ។ ហាងលក់គ្រឿងទេស ហាងលក់បន្លែផ្លែឈើ តូបលក់ទឹកដោះគោស្រស់ ឱសថស្ថាន និងមណ្ឌលសុខភាព ។ល។ ត្រូវបានអនុញ្ញាតឲ្យបើកបាន ។
ការចួបជុំគ្រប់ប្រភេទត្រូវបានហាមឃាត់ ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរលើដងផ្លូវសាធារណៈបានឡើយ លើកលែងតែអ្នកបម្រើសេវាសាធារណៈ និងអ្នកសារព័ត៌មានជាដើម ។ ការនៅឃ្លាតពីគ្នាយ៉ាងហោចពីរម៉ែត្រ ត្រូវបានដាក់ឲ្យអនុវត្តយ៉ាងតឹងរឹងផងដែរ ។
អ្នកធ្វើដំណើរពាក់ម៉ាស់ការពារវីរុសកូរ៉ូនា នៅលើឡានក្រុងក្នុងកំឡុងពេលមមាញឹក នៅទីក្រុងញូវដែល្លី ។ រូពភាព៖ រ៉យទ័រ |
ឥណ្ឌាហាមប្រាមការនាំចេញថ្នាំជំងឺគ្រុនចាញ់ គ្រឿងជំនួយការដកដង្ហើម និងម៉ាស់វេជ្ជសាស្ត្រ
នៅថ្ងៃទី ២៥ ខែមីនានេះ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ការនាំចេញថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ (Hydroxycloroquine) ដើម្បីធានាថាស្តុកមានគ្រប់គ្រាន់នៅក្នុងទីផ្សារក្នុងស្រុក ។ Hydroxycloroquine ត្រូវបានគេណែនាំឲ្យប្រើសម្រាប់ព្យាបាលបុគ្គលិកថែទាំសុខភាព ដែលធ្វើការផ្ទាល់ជាមួយនឹងករណីវីរុសកូរ៉ូណា និងជាមួយគ្រួសារដែលគ្មានរោគសញ្ញា ដែលបានទាក់ទងជាមួយអ្នកមានករណីវិជ្ជមានដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ។
ការហាមឃាត់ការនាំចេញថ្នាំប្រភេទនេះ ត្រូវបានធ្វើឡើងស្របពេលនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Hydroxycloroquine និង chloroquine សម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណា ។
ប្រទេសឥណ្ឌាមានក្រុមហ៊ុនផលិតថ្នាំក៏ដូចជាគ្រឿងផ្សំរបស់ថ្នាំមួយចំនួន ក្នុងចំណោមក្រុមហ៊ុនធំៗរបស់ពិភពលោក ហើយការហាមឃាត់នេះទំនងជាធ្វើឲ្យកាត់បន្ថយការផ្គត់ផ្គង់ជាសកល នៅពេលដែលថ្នាំនេះកំពុងទទួលបានការចាប់អារម្មណ៍ពីពិភពលោកដែលមិនធ្លាប់មាន ។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានហាមឃាត់ការនាំចេញនូវឧបករណ៍វេជ្ជសាស្ត្រជាច្រើន រួមមាន ទឹកលាងសម្អាត់ដៃ គ្រឿងជំនួយការដកដង្ហើម និងម៉ាស់ការពារផ្លូវដង្ហើម រួមទាំងទឹកលាងសម្អាតដៃផងដែរ ។ កង្វះខាតទឹកលាងសម្អាតដៃនិងម៉ាស់វេជ្ជសាស្ត្រ នៅលើទីផ្សារមានរួចទៅហើយ ចំពេលមានការផ្ទុះឡើងនៃជំងឺកូរ៉ូណានៅពេលមនុស្សម្នាសម្រុកទិញទាំងតក់ក្រហល់ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment