ប្រាសាទតាជមហ័ល ទីក្រុងអក្រា រដ្ឋយូ.ពី., ២៧ វិច្ឆិកា ២០១៨ ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៣᧹៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៧ មីនា ២០២០
ញូវដែល្លី៖ ខណៈប្រទេសចិនដែលជាប្រភពនៃវីរុសកូវីដ១៩មានលក្ខណៈធូរស្បើយ ករណីឆ្លងនៃជំងឺឧត្បាតសកលនេះកំពុងតែរីករាលដាលខ្លាំង នៅសហភាពអឺរ៉ុប ។ បើគិតតាមស្ថិតិសរុបពិភពលោកខាងក្រៅកំពុងរងគ្រោះដោយវីរុសនេះ ខ្លាំងជាងប្រទេសចិនទៅទៀត ។ ប្រជាជនទូទាំងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំង ចំពោះរីករាលដាលយ៉ាងលឿននេះ ដែលមានអ្នកជំងឺជាង ១៨ ម៉ឺននាក់ និងស្លាប់ជាង ៧០០០ នាក់ សរុបចំនួន ១៦២ ប្រទេស ។
ដោយឡែកប្រទេសឥណ្ឌាបានចាត់វិធានការ ដោយឥតប្រហែសធ្វេសឡើយ តាំងពីចុងខែមករាមក ។ ថ្មីនេះរដ្ឋាភិបាលឥណ្ឌាបានចាត់វិធានប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ យ៉ាងតឹងរឹងមួយកម្រិតទៀត ខណៈពេលនេះឥណ្ឌាមានអ្នកជំងឺកូវីដ១៩ចំនួន ១២៩ នាក់, ស្លាប់ចំនួន ៣ នាក់ និងជាសះស្បើយចំនួន ១៣ នាក់ ។
នៅថ្ងៃនេះរដ្ឋាភិបាលឥណ្ឌាបានប្រកាសបិទ ប្រាសាទតាជមហ័ល ដែលជាទីតាំងទេសចរណ៍ដ៏សំខាន់មួយនៃប្រទេស ព្រោះខ្លាចមេរោគឧត្បាតនេះរីករាលដាលកាន់តែងខ្លាំង រហូតដល់ចុងខែមីនា ។ ប្រាសាទតាជមហ័លជា ត្រូវបានគេឲ្យរហ័សនាមថា គ្រាប់ពេជ្រនៃសិល្បៈមូស្លីម ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប្រាហ៍ល័ដ បដេល (Prahlad Patel) បានមានប្រសាសន៍កាលពីថ្ងៃចន្ទ (១៦ មីនា) ថា «រាល់ប្រាសាទនិងសារមន្ទីរដែលលក់សំបុត្រចូលទាំងអស់ ត្រូវបានណែនាំឲ្យបិទទាំងអស់រហូតដល់ថ្ងៃទី ៣១ ខែមីនា» ។
ម្យ៉ាងទៀត រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសហាមប្រាមអ្នកធ្វើដំណើរទាំងអស់ ពីប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុប សមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ប្រទេសអង់គ្លេស និងប្រទេសតួរគី មិនឲ្យចូលក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១៨ មីនា រហូតដល់ ទី៣១ មីនា ។
រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា អ្នកដំណើរដែលធ្វើដំណើរមកពីឬធ្វើដំណើរឆ្លងកាត់ប្រទេសអារ៉ាប់រួម កាតាអូម៉ង់ និងគុយវ៉ែត ត្រូវឆ្លងកាត់ការតាមដានរយៈពេល ១៤ ថ្ងៃនៅពេលពួកគេទៅដល់ប្រទេសឥណ្ឌា ។
ការមកដល់ពីប្រទេសចិន អ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ គឺស្ថិតនៅក្រោមការរឹតបន្តឹងស្រដៀងគ្នានេះដែរ ខណៈចំណុចព្រំដែនភាគច្រើនជាមួយប្រទេសជិតខាងបង់ក្លាដែស និងមីយ៉ាន់ម៉ាត្រូវបានបិទ ។
រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា អ្នកដំណើរដែលធ្វើដំណើរមកពីឬធ្វើដំណើរឆ្លងកាត់ប្រទេសអារ៉ាប់រួម កាតាអូម៉ង់ និងគុយវ៉ែត ត្រូវឆ្លងកាត់ការតាមដានរយៈពេល ១៤ ថ្ងៃនៅពេលពួកគេទៅដល់ប្រទេសឥណ្ឌា ។
ការមកដល់ពីប្រទេសចិន អ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ គឺស្ថិតនៅក្រោមការរឹតបន្តឹងស្រដៀងគ្នានេះដែរ ខណៈចំណុចព្រំដែនភាគច្រើនជាមួយប្រទេសជិតខាងបង់ក្លាដែស និងមីយ៉ាន់ម៉ាត្រូវបានបិទ ។
ការណែកនាំទាក់ទងនឹងការចួបប្រជុំគ្នា
ក្រសួងសុខភាពនិងសុខមាលភាពគ្រួសារនៃប្រទេសឥណ្ឌា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ នេះ ដោយដាក់នូវវិធានការ ១៥ ចំណុច ។ សាកលវិទ្យាល័យជាច្រើនបានណែនាំឲ្យនិស្សិតត្រលប់ទៅផ្ទះខ្លួនមួយរយៈសិន សេវាផ្គត់ផ្គង់នៅតាមសន្តេវាសិកដ្ឋាន ក្នុងបរិវេណសាកលវិទ្យាល័យត្រូវបានកម្រិតជាអប្បរមា ។
ក្នុងនោះមានដូចជា ការបិទនូវគ្រឹះស្ថានសិក្សាទាំងអស់ ទាំងសាលានិងសាកលវិទ្យាល័យ ។ល។ កន្លែងហាត់ប្រាណ សារមន្ទីរ មជ្ឈមណ្ឌលវប្បធម៌និងសង្គម អាងហែលទឹក និងមហោស្រព ។
ស្ថាប័នឯកជន ត្រូវសម្រួលឲ្យបុគ្គលិកអាចធ្វើការនៅផ្ទះបាន ។
អាជ្ញាធរក្នុងតំបន់ត្រូវធ្វើការសន្ទនាជាមួយមេគំនិត និងមេដឹកនាសាសនា ដើម្បីកម្រិតការចួបជុំមហាជន និងចៀសវាងការពពាក់ពពូនគ្នា ដោយយ៉ាងហោចណាស់ត្រួវមានគម្លាតពីគ្នា ១ ម៉ែត្រ ។
ចៀសវាងការធ្វើដំណើរមិនចាំបាច់ ។ ការធ្វើដំណើរតាមមធ្យោបាយសាធារណៈដូចជារថយន្តក្រុង រថភ្លើង និងយន្តហោះ ត្រូវនៅឲ្យឃ្លាតពីគ្នាឲ្យបានជាអតិបរមា ។
ត្រូវរក្សាអនាម័យឲ្យបានជាប្រចាំ និងរក្សាគម្លាតកាយសម្ផស្ស ។ ការចាប់ដៃនិងការឱមថើបគ្នា ដើម្បីជាការស្វាគមន៍ត្រូវចៀសវាង ។ ភោជនីយដ្ឋាន ឬអាហារដ្ឋាន ត្រូវធានាឲ្យមានការលាងដៃសម្អាត និងការសម្អាតផ្ទៃនៃវត្ថុទាំងឡាយណាដែលប៉ះពាល់ញឹកញាប់ និងឲ្យអង្គុយឆ្ងាយពីគ្នា ១ ម៉ែត្រឡើងទៅ ។
សំខាន់ជាងគេ ត្រូវផ្ដល់ព័ត៌មានដល់សហគមន៍ជាប់ជាដ៏រាប ។
តាមស្ថានភាពជាក់ស្ដែង ប្រទេសឥណ្ឌាបានបិទសកម្មភាពទូទៅប្រដែលពាក់កណ្ដាល (semi lockdown) មិនបិទទាំងស្រុងដូចប្រទេសមួយចំនួននោះទេ ព្រោះបើតាមចំនួនអ្នកជំងឺកូវីដ១៩ គឺនៅតិចនៅឡើយ (រួមទាំងជនបរទេសជាតិអ៊ីតាលី ១៤ នាក់ផង) បើប្រៀបធៀបនឹងចំនួនប្រជាជនដ៏ច្រើនលើសលុប ទូទាំងប្រទេសប្រមាណ ១៣០០ លាននាក់ ។
មិនតែប៉ុណ្ណោះ អង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរចំពោះឥណ្ឌា ពីការខិតខំប្រឹងប្រែង ទប់ស្កាត់វីរុសកូរ៉ូណាថ្មីនេះទៀតផង ។
មិនតែប៉ុណ្ណោះ អង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរចំពោះឥណ្ឌា ពីការខិតខំប្រឹងប្រែង ទប់ស្កាត់វីរុសកូរ៉ូណាថ្មីនេះទៀតផង ។
អ្នកវិភាគបានសិក្សាទៅលើករណីរីករាលដាល នៃវីរុសកូវីដ១៩ទូទាំងពិភពលោក ហើយបានរំពឹងថា ក្នុងរយៈពេល ១៥ ខាងមុខនេះ គឺជារយៈពេលសំខាន់សម្រាប់ឥណ្ឌា ក្នុងការទប់ស្កាត់ការរីករាលដាលនេះ ៕
ខាងក្រោមនេះគឺជាខិតប័ណ្ណព័ត៌មានទាក់ទងនឹងធ្វើតេស្ដវីរុសកូវីដ១៩, លេខសង្គ្រោះបន្ទាន់, រោគសញ្ញា, ទីតាំងធ្វើតេស្ដ
ខាងក្រោមនេះគឺជាខិតប័ណ្ណព័ត៌មានទាក់ទងនឹងធ្វើតេស្ដវីរុសកូវីដ១៩, លេខសង្គ្រោះបន្ទាន់, រោគសញ្ញា, ទីតាំងធ្វើតេស្ដ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment