លោកវិទូ | ថ្ងៃ ២᧸៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ មីនា ២០២០
រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៦ ខែមីនា នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ប្រគេនចំពោះព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងជូនចំពោះពុទ្ធបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ខ្លឹមសារសំខាន់ៗនៃសេចក្តីប្រកាសនេះរួមមាន៖ ការស្វែងយល់អំពីវីរុសកូវីដ១៩, ការទូងស្គរឲ្យបានព្រមគ្នាទូទាំងប្រទេស និងសូធ្យព្រះធម៌មានរតនសុត្តារម្ភៈ និងរតនសូត្រជាដើម នៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ២០២០ (ម៉ោង ៣:០០ នាទី), ការបន្តផ្សព្វផ្សាយការយល់ដឹងអំពីវីរុសឧត្បាតនេះ ដល់ពុទ្ធបរិស័ទតាមគ្រប់រូបភាពមានការសម្ដែងធម៌ទេសនាជាដើម, អនុវត្តន៍អនាម័យ និងសុវត្ថិភាពចំណីអាហារ និងការតាមដានអាការសុខភាពខ្លួនឯង បើមិនស្រួលត្រូវទៅជួបពេទ្យជាបន្ទាន់ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment