វេទិកាចួបជុំពុទ្ធបរិស័ទអន្តរជាតិតាមប្រព័ន្ធអនឡាញប្រចាំថ្ងៃសុក្រ ។ |
លោកវិទូ | ថ្ងៃ ១᧦៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៩ មីនា ២០២០
ជារៀងរាល់ថ្ងៃសុក្រ ជារៀងរាល់សប្ដាហ៍ មហាវិទ្យាល័យព្រះធម៌ និងមូលនិធិពន្លឺព្រះពុទ្ធធម៌អន្តរជាតិ ដែលមានទីតាំងនៅសហរដ្ឋអាម៉េរិក នឹងរៀបចំកម្មវិធីវេទិកាចួបជុំព្រះសង្ឃ ដូនជី ឧបាសក និងឧបាសិកាទាំងអស់ទូទាំងពិភពលោក តាមប្រព័ន្ធអនឡាញ ដើម្បីចែករំលែកនូវព្រះធម៌ ខណៈពិភពលោកទាំងមូលកំពុងចួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារការរាតត្បាតមេរោគកូរ៉ូណាជាសកល ។
អ្នកស្រី មហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី នាយកប្រតិបត្តិមូលនិធិពន្លឺព្រះពុទ្ធធម៌អន្តរជាតិ បានអំពាវនាវនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
«យើងនឹងពុះពាររួមគ្នា ហើយញ៉ាំងពិភពលោកឲ្យប្រសើរឡើង និងចម្រើនឡើងផុតពីវិបត្តិសកលនេះ ។ យើងនឹងចូលកាន់តែជ្រៅទៅក្នុងព្រះពុទ្ធធម៌ដ៏បវរ ។ យើងនឹងឆ្លងឲ្យផុតពីប្រយោជន៍លោកិយ ទៅកាន់ការរួចចាក់ទុក្ខ និងប្រតិបត្តិពាក្យប្រៀនប្រដៅទាំងនេះឲ្យបានពេញលេញ ។ យើងនឹងស្ដាប់គ្នាទៅវិញទៅមក ដើម្បីឲ្យស្គាល់ថា ជីវិតមនុស្សមានភាពផុយស្រួយនិងមានតម្លៃប៉ុនណា ។ សំខាន់បំផុតថាតើយើងអាចរៀនពីគ្នាបានអ្វីខ្លះ អំពីជ្រុងម្ខាងៗនៃពីពិភពលោក ។»
បើព្រះតេជព្រះគុណ បងប្អូនចេះភាសាអង់គ្លេស អាចចូលរួមបញ្ចេញមតិ ឬចែករំលែកការព្រួយបារម្ភផ្សេងៗបាន នៅក្នុងវេទិកាអនឡាញនេះ ។ ការចួបជុំគ្នាអនឡាញនេះ មានចំនួនកំណត់ ៥០០ នាក់ ដោយត្រូវភ្ជាប់បណ្ដាញឲ្យបានបួនដប់នាទីមុនពេលកម្មវិធីចាប់ផ្ដើម នៅវេលាម៉ោង ៩ ព្រឹក ជារៀងរាល់ថ្ងៃសុក្រ (ម៉ោងនៅប្រទេសឥណ្ឌា) ឬម៉ោង ៨:៣០ នាទី ល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ត្រូវនឹងម៉ោង ១០:៣០ នាទីព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) ចាប់ផ្ដើមពីថ្ងៃទី ២៧ មីនា តទៅ ។
សូមទាញយកកម្មវិធី Zoom App ដាក់លើទូរស័ព្ទរបស់លោកអ្នកជាមុនសិន ដើម្បីអាចភ្ជាប់បណ្ដាញបាន ។
ចូលរួមតាមខ្សែភ្ជាប់នេះ៖ URL: https://zoom.us/j/527170454
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment