ព្រះបរមរាជវាំង, ភ្នំពេញ, ២៣ មករា ២០១៩ ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៤᧺៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៨ មីនា ២០២០
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំងប្រកាសផ្អាក ការចូលទស្សនានៅព្រះបរមរាជវាំង ជាបណ្ដោះអាសន្ន ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ។
នៅក្នុងលិខិតចេញជាសាធារណៈមួយ ចុះថ្ងៃទីទី ១៨ ខែមីនា ឆ្នាំ ២០២០ ក្រសួងព្រះបរមរាជវាំងបានផ្ដល់ព័ត៌មានចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ អំពីការបិទផ្អាក់ការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ តទៅ ។ នេះជាការអនុវត្តតាមលិខិត ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ស្ដីអំពីការបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដែលជាវិធានការដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។
ការបើកឲ្យចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំងនឹងជូនដំណឹងនៅពេលក្រោយ ។
ព្រះបរមរាជវាំង ដែលត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ ១៨៦៦ និង ១៨៧០ នៅទល់មុខនឹងទន្លេចតុម្មុខ គឺរមណីយដ្ឋានទេសចរណ៍ដ៏សំខាន់មួយ នៅរាជធានីភ្នំពេញ ដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើនកុះករចូលទៅទស្សនាជាប្រចាំ ។ បច្ចុប្បន្ន ព្រះបរមរាជវាំងក៏ជាទីប្រថាប់នៅនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជវង្សានុវង្សផងដែរ ។
ការផ្អាកការចូលទស្សនាព្រះបរមរាជវាំងនេះ គឺធ្វើឡើងក្រោយពីចំនួនអ្នកឆ្លងជំងឺកូវិដ១៩ បានកើនឡើងដល់ ៣៥ នាក់ គិតត្រឹមថ្ងៃនេះ ដោយរកឃើញ ២ ករណីទៀតនៅថ្ងៃនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល ។ ខណៈនេះ ប្រជាជនកំពុងមានក្តីព្រួយបារម្ភជាខ្លាំង អំពីការរីករាលដាលនៃជំងឺឧត្បាតនេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment