លោកវិទូ | ថ្ងៃ ៣᧨៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ៣១ មីនា ២០២០
រាជធានីភ្នំពេញ៖ នៅក្នុងព្រះរាជសារ ប្រគេននិងជូនព្រះសង្ឃនិងជនរួមជាតិ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះនរោត្តម សីហមុនី ព្រះអង្គទ្រង់ជូនដំណឹថា ព្រះអង្គ និងសម្ដេចព្រះមាតា ទ្រង់នឹងអវត្តមានពីមាតុប្រទេស «ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០តទៅ» ទ្រង់យាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព ។
នៅក្នុងឱកាសព្រះរាជអវត្តនមាននេះ ព្រះអង្គទ្រង់ចាត់តាំង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។
ការយាងចេញក្រៅប្រទេសរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺចំពេលដែលពិភពលោក និងប្រទេសកម្ពុជាផងដែរ កំពុងចួបវិបត្តិការរាតត្បាតមេរោគកូវីដ១៩ និងមួយថ្ងៃប៉ុណ្ណោះ ក្រោយពីមានការរុះរើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ពាក់កណ្ដាលអាណត្តិទី៦ ។ មិនតែប៉ុណ្ណោះ វាក៏ស្របពេលនឹងការបង្កើតច្បាប់ ដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន និងការគ្រោងដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន នាពេលមុខដ៏ខ្លីផងដែរ ។
គួរឲ្យកត់សម្គាល់ នៅក្នុងព្រះរាជសារមិនបានកំណត់ថ្ងៃ ដែលព្រះអង្គទ្រង់នឹងយាងត្រលប់មកមាតុប្រទេសវិញ នៅថ្ងៃណានោះដែរ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment