សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ។ រូបភាព៖ ហ្វេសប៊ុក |
លោកវិទូ | ថ្ងៃ ៣᧯៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៧ មេសា ២០២០
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ បានចូលរួមបច្ច័យចំនួន ៤លានរៀល ដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
យោងតាមលិខិតចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ជូនចំពោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះផ្សាយនៅលើគេហទំព័រអគ្គាធិការពុទ្ធិកសិក្សាជាតិ បានឲ្យដឹងថា សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បរិច្ចាគប្រាក់ចំនួន ៤,០០០,០០០ រៀល ដល់មូលនិធិក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងសកលលោក និងប្រទេសកម្ពុជា ក្នុងនាមសម្ដេចជាអនុប្រធាន នៃថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាងិ និងជាព្រះចៅអធិការវត្ដវិមានតេជះ ហៅវត្ដស្រះចក រាជធានីភ្នំពេញ ។
ក្រោយពីមានការអំពាវនាវអំពីសម្នាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់មន្ត្រីរាជការ និងសប្បុរសជនទូទាំងប្រទេស ឲ្យបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា យើងឃើញថា មានមន្ត្រីសង្ឃជាន់ខ្ពស់ (សម្តេចព្រះពោធិវ័ង្ស អំ លីមហេង និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល) ឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគប្រាក់ជាបន្តបន្ទាប់ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment