អំនួតអញ
(បទ កាកគតិ)
កាន់ធម៌អំនួត ពីជាទៅឆ្កួត ក្អកក្អួតចេញបាយ
ធ្លាយកលមាយា ផ្ដុំគ្នាខ្ចាត់ខ្ចាយ ធម៌អន្តរាយ
កើតក្លាយពីចិត្ត ។
ធម៌អញធម៌ឯង ប្រឹងស្រែកសម្ដែង ទោសស្ដែងឧក្រិដ្ឋ
ឧត្បាតសង្គម បោកងំបង្ខិត បង្ខាំងខូចដ្បិត
ធាតុស្និទ្ធគំនុំ ។
គំនរអញក្រាស់ សម្បើមដេសដាស បានណាស់ខាងយំ
អួតមនោសញ្ចេ- តនាបន្ទុំ រួចហើយថាព្រហ្ម
ព្រួតយំអស់អញ ។
អស់កេរ្តិ៍លែងខ្មាស ធ្វើឫកឯងណាស់ ផ្ដេសផ្ដាសខ្ទាតខ្លាញ់
ចំពោះខ្លួនឯង ផ្គររន្ទះបាញ់ កំហឹងស្ដេចក្រាញ់
ចិត្តចាញ់ខ្លួនឯង ។
និពន្ធដោយ៖ ព្រះតេជព្រះគុណ ឋានវិចារោ ជួន ក្សេមក្សាន្ត
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment