លោក ខាន់ សុវណ្ណ ម្ចាស់ទំព័រហ្វេសប៊ុក Khmer Mjas Srok និង សុវណ្ណ ខាន់ អពប ។ រូបភាព៖ ហ្វេសប៊ុក |
លោកវិទូ | ថ្ងៃ ៧᧢៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ ឧសភា ២០២០
ភ្នំពេញ៖ ឥឡូវនេះម្ចាស់ទំព័រហ្វេសប៊ុកម្នាក់ដែលបាន«ប្រមាថមាក់ងាយ»មកលើស្ថាប័នព្រះសង្ឃពុទ្ធសាសនាកម្ពុជា បានទទួលស្គាល់ថា «តាមរយៈការបង្ហោះអត្ថបទមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខាន់ សុវណ្ណ ដែលជាការខុសឆ្គង និងបណ្ដាលឲ្យមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា» ។
នៅរសៀលថ្ងៃសៅរ៍នេះ លោក ខាន់ សុវណ្ណ ម្ចាស់គណនីហ្វេសប៊ុក សុវណ្ណ ខាន់ អពប និងទំព័រហ្វេសប៊ុក Khmer Mjas Srok បានចេញលិខិតសុំព្រះរាជទានទោសក្រោយពីមានសេចក្តីថ្លែងការណ៍ថ្កោលទោសពីគណៈសង្ឃនាយកកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ព្រោះគាត់បានបង្ហាញចេតនាចង់ «ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់» ដើម្បីបង្គ្រប់ទីផ្សារការងារជាកម្មករសំណង់ ។
បើទោះជាគណៈសង្ឃនាយកចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងណាក៏ដោយ គេសង្កេតឃើញថាក្នុងរយៈពេល ១-២ថ្ងៃកន្លងទៅនេះ បុគ្គលរូបនេះនៅតែបន្តចេញសារការពារខ្លួន និងហាក់ដូចជាកំពុងព្យាយាមតបសម្ដីមកគណៈសង្ឃនាយកវិញយ៉ាងស្វិតស្វាញផងដែរ ។ ជាពិសេសគាត់បានបង្ហាញចេតនាចង់តបសម្ដីទៅកាន់ព្រះតេជព្រះគុណ ព្រះធម្មវិជ្ជា ជួន កក្កដា ជាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរ និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ (ខេត្តតាកែវ) ដោយសារព្រះអង្គបានប្រៀនប្រដៅសមណសិស្សក្នុងវត្ត ដែលមានសេចក្តីថា ត្រូវខំរៀនដើម្បីកុំឲ្យគេមើលងាយ និងសឹកទៅវិញកុំធ្វើជាកម្មករសំណង់ជាដើម ។ លោកសុវណ្ណចោទជាសំណួរមួយក្នុងចំណោមសំណួរបួនចំពោះចំពោះព្រះអង្គថា «តើតេជគុណគិតថាការងាររបស់កម្មករសំណង់សព្វថ្ងៃនេះពួកគាត់ថោកទាបណាស់មែនដែរទេ?»

ទោះយ៉ាងណាថ្ងៃនេះ លោកបានប្ដូរចិត្តទទួលកំហុសឆ្គង ដោយបានសរសេរលិខិតបង្ហោះលើបណ្ដាញហ្វេសប៊ុករបស់ខ្លួនថា «តាមរយៈការបង្ហោះអត្ថបទមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខាន់ សុវណ្ណ ដែលជាការខុសឆ្គង និងបណ្ដាលឲ្យមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា» ។
លោកបានសរសេរបន្ថែមទៀតថា «ខ្ញុំព្រះករុណាសូមទទួលយកកំហុសនេះ និងសូមសំដែងការសោកស្ដាយចំពោះអ្វីដែលបានកើតឡើងដោយខ្វះការពិចារណា និងសុំព្រះរាជទានទោសពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា» ។
ចំពោះមជ្ឈដ្ឋានសាធារណៈវិញ កំពុងតែរង់ចាំមើលចំណាត់ការរបស់គណៈសង្ឃនាយក និងអាជ្ញាធររដ្ឋ ទៅលើបុគ្គលនិងបក្សនយោបាយមួយ ដែល«ជេរបញ្ចោរ»ព្រះសង្ឃពុទ្ធសាសនាដោយឥតញញើតមាត់សោះនោះយ៉ាងណាដែរ ដើម្បីរក្សាកិត្តិយសកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕
© រក្សាសិទ្ធិដោយលោកវិទូ

No comments:
Post a Comment