កំណាព្យ៖ នាយមេសម្ព័ន្ធកេរ្តិ៍ឈ្មោះអសោច - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 28, 2020

កំណាព្យ៖ នាយមេសម្ព័ន្ធកេរ្តិ៍ឈ្មោះអសោច

រូបភាពកាត់តបង្ហាញឲ្យឃើញពីឥរិយាបទពាលរបស់ខឹមវាសនា

លោកវិទូ | ថ្ងៃ ៥᧧៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៨ ឧសភា ២០២០

នាយមេសម្ព័ន្ធកេរ្តិ៍ឈ្មោះអសោច

ជេរត្មះប្រហារទោសាផ្លូវចិត្ត  កើតវិបរិតដិតពាក្យថោកទាប
សាបព្រោះគំនិតគ្មាននរណាប្រៀប  មិនចេះបន្ទាបឡើងចាងមានះ ។
បែបឆ្កួតគំនិតទិដ្ឋិវង្វេង  នាំអស់ពួកក្មេងដួលគ្រេងជេរព្រះ
សង្ឃដូនជីឱ្យតែជួបប្រទះ  ជេរត្មះម៉ាឈ្នះថាខ្លួនអស្ចារ្យ  ។
ឱ!ក្មេងកូនខ្មែរបែរក្រោយមកវិញ  ប្រឹងប្រែងបំពេញគិតពិចារណា
តម្រង់ទិដ្ឋិតាមផ្លូវសម្មា  នោះនាំអាត្មាថ្លៃថ្លាខ្ពង់ខ្ពស់ ។
ឆ្កួតនឹងគំនិតបែបភាន់ច្រឡំ  នាំខុសដំណំផុងខ្លួនធ្លាក់ជ្រោះ
បើមិនរើខ្លួនអ្នកនឹងរងគ្រោះ  ដោយពាក្យអសុរោះប្រមាថជាតិខ្មែរ ។
ខ្មែរមានសីលធម៌ស្គាល់គុណខ្ពស់ទាប  សម្តីសុភាពរៀបប្ញកមានស្នេហ៍
មិនមែនចេញមកដៀលជេរឡែៗ  ជេរត្រកូលខ្មែរថាឆ្កែឈាមថោក ។
នាយមេសម្ព័ន្ធកេរ្តិ៍ឈ្មោះអសោច  ជាសម្តីខ្មោចមហាសែនស្មោក
មហាចង្រៃមហាសែនថោក  ត្រូវខ្មែរស្ទុះក្រោកប្រឆាំងគ្រប់គ្នា ៕

និពន្ធដោយ៖ ព្រះតេជព្រះគុណ លាភសម្បន្នោ សុន ឌឿន

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment