នៅថ្ងៃនេះ ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា បានចេញសេចក្តីប្រកាសព័ត៌មាន រួមទាំងតន្រ្តីដ៏ពិរោះមួយដែលមានចំណងជើងថា “ស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវិដ” ។ ខាងក្រោមនេះគឺជាសេចក្តីទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាននោះ និងតន្ត្រីរួមគ្នា “ស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវិដ” ភ្ជាប់ជាមួយអត្ថបទខាងក្រោមនេះ ។ សូមអញ្ជើញទស្សនាដោយមេត្រី ។
លោកវិទូ | ថ្ងៃ ៥᧸៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៤ | ១៤ ឧសភា ២០២០
ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា(ICCR)បានប្រមូលផ្តុំអ្នកនិពន្ធតន្រ្តីករ និង អ្នកចំរៀងដ៏ល្បីមកពី ប្រទេសឥណ្ឌាដើម្បីចូលរួមថតចម្រៀងពីផ្ទះរបស់ពួកគេ ក្នុងការបង្កើតតន្រ្តីដ៏ពិរោះមួយដែលមាន ចំណងជើងថា“រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវិដ” ។ និពន្ធនិងតែងដោយលោក Joe Alvares, ច្រៀងដោយអ្នកស្រី Usha Uthup, លោក Salim Merchant, អ្នកស្រី Shefali Alvares Rashid, លោក Benny Dayal, អ្នកស្រី Sonam Kalra, អ្នកស្រី Chandan Bala Kalyan, លោក Joe Alvares, អ្នកស្រី Salome Samira និងតន្ត្រីដោយលោក Tubby, លោក Ravi Chari, លោក Rakesh Chaurasiya និង លោក Faisal Qureshi បទចំរៀងនេះគឺបកស្រាយជាភាសាអង់គ្លេស ទៅក្នុងណូត និងចង្វាក់ភ្លេងនៃតន្ត្រីបុរាណឥណ្ឌាដែលផ្សព្វផ្សាយពី ខ្លឹមសារនៃពាក្យ Vasudhaiva Kutumbakam ដែលមានន័យថាពិភពលោកគឺជាគ្រួសារតែមួយ។ វាគឺជាសារមួយនៃក្តីសង្ឃឹម រីករាយ ភាពរឹងមំា នឹងស្មារតីប្រយុទ្ធហើយមិនដែលបង្ហាញស្មារតីចុះចាញ់ណាមួយក្នុងការប្រយុទ្ធប្រឆំាងរួម គ្នានឹងជំងឺកូវិដ ១៩ ។
២. វីរុសនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សជាតិ ដែលបាននឹងកំពុងកាត់ផ្តាច់នូវការប្រាស្រ័យ ទាក់ទងគ្នារវាងមនុស្សនិងមនុស្ស ហើយវីរុនេះឆ្លងដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុល សាសនា និងជំនឿ ដែលនេះធ្វើឱ្យពិភពលោកមានការធ្លាក់ចុះយ៉ាងគំហុក។ ប៉ុន្តែយើងរួមគ្នាក្រោកឈរ ឡើងដើម្បីជួយក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ កិច្ចសហការ និង ការសម្របសម្រួលគ្នា ទៅវិញទៅមកនិងប្រយុទ្ធរួមគ្នាជាធ្លុងមួយដើម្បីប្រឆាំងវីរុសកូរ៉ូណា។
៣. ការតែងនិពន្ធនេះគឺជាការបង្ហាញពីការត្រេកអរ និងការដឹងគុណដ៏ជ្រាលជ្រៅរបស់យើងចំពោះ អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដដ៏ក្លាហានទាំងអស់នៅលើពិភពលោកដែលបានប្រថុយអាយុជីវិត ដើម្បី ការពារយើងទាំងអស់គ្នា។ វាគឺជាអភិវន្ទនាការចំពោះសិល្បករនិងអ្នកសំដែងទាំងអស់ដែលតំណាង ឱ្យកេរ្តិ៍តំណែលវប្បធម៌នៃប្រទេសយើង ហើយដែលបានចូលរួមចំណែកក្នុងការថែរក្សានូវបេតិកភណ្ឌ វប្បធម៌ឱ្យរស់រវើកជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ។ វាជាគុណូបការៈនិងការទទួលស្គាល់របស់ មនុស្សជាច្រើនរាប់មិនអស់ដែលកំពុងជួយអ្នកជិតខាង ជនបរទេស និងមនុស្សជុំវិញខ្លួន ដោយស្ងៀមស្ងាត់ក្នុងគ្រាអាសន្ននេះ។ នេះជាការផ្ញើសារមួយទៅកាន់ពិភពលោកថាយើងប្រាកដជា ឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានិងបញ្ហាប្រឈម ជាច្រើនដែលមនុស្សជាតិកំពុងប្រឈមមុខ។
៤. ដុតទៀនបំភ្លឺដើម្បីលើកទឹកចិត្តអ្នកធ្វើការជួរមុខ ត្រូវចេះបរិច្ចាគសម្រាប់អ្នកខ្វះខាតនិងចាស់ជរា ត្រៀមខ្លួនធ្វើជាអ្នកស្ម័គ្រចិត្តទោះជាមធ្យោបាយណាក៏ដោយយើងសង្ឃឹមថា អ្នករីករាយនឹងការបក ស្រាយចម្រៀងនេះហើយនឹងមានការជំរុញលើកទឹកចិត្តដើម្បីបន្តប្រយុទ្ធប្រឆាំងរួមគ្នាទៀត។
៥. ចម្រៀងនេះគឺជាការឧទ្ទិស្សរបស់ក្រសួងការបរទេសឥណ្ឌាជូនដល់ពិភពលោកទាំងមូល។ ICCR គឺជាអង្គការស្វយ័តមួយនៃក្រសួងការបរទេសឥណ្ឌាដែលមានសមត្ថកិច្ច ដើម្បីបង្កើតនូវការយល់ដឹង អន្តរជាតិនិងបង្កើនទំនាក់ទំនងវប្បធម៌ឲ្យកាន់តែស្អិតរមួតមែនទៀតរវាងប្រទេសឥណ្ឌា និងប្រទេស ដទៃទៀតហើយបង្ហាញនូវអំណាចនៃការទាក់ទាញរបស់ខ្លួនលើឆាតអន្តរជាតិ។
© រក្សាសិទ្ធិដោយលោកវិទូ

ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា
សេចក្តីប្រកាសពត៌មាន
“ស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវិដ”

No comments:
Post a Comment