រូបភាពកែឆ្នៃ៖ លោកឪណយ និងពលករខ្មែរនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។ |
លោកវិទូ | ថ្ងៃ ២᧫៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០១ មិថុនា ២០២០
លោកតាខ្មែរសុរិន្ទជាព្រះចៅអធិការវត្តមួយនៅខេត្តសមុទ្រប្រាកាន មានសេចក្តីអាណិតអាសូរបានចែកទានដល់បងប្អូនពលករខ្មែរ ដែលចួបការខ្វះខាតខ្លាំង ដោយក្រុមហ៊ុនថៃផ្អាកការងារបណ្ដោះអាសន្ន និងផលប៉ះពាល់ដទៃទៀត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។
នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមរយៈការឡាយផ្ទាល់របស់បងប្អូនពលករខ្មែរនៅប្រទេសថៃបានឲ្យដឹងថា លោកតាខ្មែរសុរិន្ទមួយព្រះអង្គព្រះនាម ព្រះគ្រូកោសល បតនាករ (ហៅលោកឪណយ/តូច) ដែលជាព្រះចៅអធិការវត្តសោធននិមិត្ត ខេត្តសមុទ្រប្រាកាន ខេត្តភាគកណ្ដាលជាប់ឈូងសមុទ្រថៃ បានចែកទានដល់ពលកខ្មែរចំនួន ១០០ នាក់ ដែលកំពុងចួបប្រទះការខ្វះខាត ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ។ ទេយ្យវត្ថុនៅក្នុងនោះមានដូចជា អង្ករត្រីងៀតត្រីប្រឡាក់ត្រីខមីជាដើមនិងថវិកាមួយចំនួនផងដែរ ។
នេះជាសកម្មភាពមនុស្សធម៌សង្គ្រោះបន្ទាន់ ក្នុងគ្រាលំបាកដែលប៉ះពាល់ដោយជំងឺកូវីដ១៩របស់វត្តសោធននិមិត្ត ស្របតាមព្រះរាជតម្រាស់របស់សម្ដេចព្រះអរិយវង្សាគតញាណ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិនាយក នៃព្រះរាជាណាចក្រថៃឡង់ដ៍ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment