រូបថតពីវែបសាយកក់សំបុត្រយន្តហោះក្រុមហ៊ុនអ៊ែរឥណ្ឌា ។ |
លោកវិទូ | ថ្ងៃ ២᧺៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៥ មិថុនា ២០២០
ញូវដែល្លី៖ ការរង់ចាំយ៉ាងអន្ទះសារបស់សមណនិស្សត-និស្សិត និងអ្នកទេសចរខ្មែរជាប់នៅប្រទេសឥណ្ឌា ដែលមានបំណង់ចង់ទៅត្រលប់ទៅមាតុភូមិវិញ បានកន្លងផុតទៅហើយ ដោយថ្ងៃនេះជើងហោះហើរពិសេសដែល្លី-ភ្នំពេញបានបើកឲ្យកក់ឬទិញសំបុត្របានតាមអនឡាញ ។
ក្រុមហ៊ុនអ៊ែឥណ្ឌាដែលជាក្រុមហ៊ុនរដ្ឋបានទទួលអនុវត្តបេសកកម្មវន្ទេភារ័ត ឬ Vande Bharat Mission ក្នុងការដឹកយកប្រជាជនឥណ្ឌាដែលជាប់គាំងនៅបរទេសឲ្យចូលស្រុកវិញ ហើយថ្ងៃនេះបានបើកឲ្យដំណើរការការកក់សំបុត្រតាមអនឡាញ សម្រាប់ជើងហោះហើរពិសេសដែល្លី-ភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ តម្លៃសំបុត្រគឺ ២៤.៨៨៧ រូពី (រូបិយ) (១,៣ លានរៀល) សម្រាប់សំបុត្រធម្មតា (Economic Class) និង ៥៩.៨៨០ រូពី (៣,២ លានរៀល) សម្រាប់សំបុត្រពិសេស (Business Class) ។
ជើងហោះហើរពិសេសនេះជាផ្នែកមួយនៃបេសកកម្មវន្ទេភារ័ត ដែលត្រូវទៅដឹកយកប្រជាជនឥណ្ឌាដែលជាប់គាំងនៅប្រទេសកម្ពុជា ក្នុងកំពុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ត្រលប់ទៅប្រទេសឥណ្ឌាវិញ ។
កាលពីថ្ងៃទី១២ ខែមិថុនា ជើងហោះហើរពិសេសកម្ពុជាអង្គរអ៊ែរបានដឹកយកព្រះសង្ឃនិងពលរដ្ឋ ៦០ រូបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូវដែល្លី ដោយការចំណាយប្រាក់ធ្វើដំណើរផ្ទាល់ខ្លួន ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment