រូបសំណាក មហាឥសី ចរ័ក អ្នកនិពន្ធសៀវភៅ ចរ័ក សម្ហិតា ២០០ ឆ្នាំមុនគ្រិស្តសករាជ ដែលជាប្រភពនៃវិជ្ជាថ្នាំពេទ្យបុរាណឥណ្ឌា អាយុរវេទ ។ រូបភាព៖ វីគីភីឌា |
លោកវិទូ | ថ្ងៃ ៣᧹៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៤ កក្កដា ២០២០
រដ្ឋាភិបាលឥណ្ឌាតាមរយៈក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) ប្រកាសផ្ដល់អាហារូបករណ៍ពិសេសទាក់ទងនឹងសុខាភិបាល ដល់និស្សិតខ្មែរ និងបរទេស ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកថ្នាំអាយុរវេទ និងសល្យសាស្ត្រ ជាដើម (៥ ឆ្នាំកន្លះ) និងយោគៈ (៣ ឆ្នាំ) នៅសាកលវិទ្យាល័យល្បីៗនានានៅប្រទេសឥណ្ឌា ។
បើមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមអនឡាញនៅឯ http://www.a2ascholarships.iccr.gov.in./ ។ ហើយសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ការបើកទទួលពាក្យនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣១ កក្កដា ២០២០ ។
សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញដូចខាងក្រោម៖
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment