ធម្មសាកច្ឆា៖ ការប្រតិបត្តិសមាធិនៅអឺរ៉ុប សហរដ្ឋអាម៉េរិក និងកម្ពុជា - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, July 12, 2020

ធម្មសាកច្ឆា៖ ការប្រតិបត្តិសមាធិនៅអឺរ៉ុប សហរដ្ឋអាម៉េរិក និងកម្ពុជា



លោកវិទូ | ថ្ងៃ ១᧷៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១២ កក្កដា ២០២០

តើការប្រតិបត្តិសមាធិនៅអឺរ៉ុប សហរដ្ឋអាម៉េរិក និងកម្ពុជា មានលក្ខណៈពេញនិយមខុសគ្នាតិចឬច្រើនយ៉ាងណា? ស្របពេលមានការពេញនិយមកើនឡើង តើពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គួរអភិវឌ្ឍកម្មវិធីសិក្សាសមាធិ ទាំងទ្រឹស្ដីនិងអនុវត្តន៍សម្រាប់ជាជំនាញរបស់សមណនិស្សិតដែរឬទេ?

វាគ្មិនទាំងបួនរូបនឹងផ្ដល់ចម្លើយ នៅក្នុងកម្មវិធីធម្មសាកច្ឆាក្នុងកម្មវិធីអនុមោទនាអាសាឡ្ហបូជា នៅក្នុងវីដេអូខាងលើដោយកាត់យកត្រង់ចំណុចសម្មាសមាធិ ដែលសម្របសម្រួលដោយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ។

វាគ្មិនក្នុងវគ្គនេះ៖
១.ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ Zoom ពីរាជធានីភ្នំពេញ  
២.ព្រះបណ្ឌិតមុនីកោសល យ៉ន សេងយៀត Zoom ពីសហរដ្ឋអាមេរិក 
៣.ព្រះភិក្ខុបេក្ខបណ្ឌិត សាន ពិសិទ្ធិ Zoom ពីសហគមន៍អឺរ៉ុប 
៤.លោក អៀង សុធារ៉ា Zoom ពីរាជធានីភ្នំពេញ 

កម្មវិធីនេះធ្វើតាមប្រព័ន្ធវីដេអូអនឡាញ Zoom រៀបចំនិងឧបត្តម្ភដោយវិទ្យុផ្កាឈូក នៅងៃ ៧᧮៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ៤ កក្កដា ២០២០ ។ 

សូមនិមន្តនិងអញ្ជើញទស្សនាវីដេអូខ្លីខាងលើដោយសេចក្ដីជ្រះថ្លា ។ សូមបើកមើលលើកុំព្យូទ័រ ឬតាមកម្មវិធីយូធូបដើម្បីមានទំហំល្អ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment