ធម្មយាត្រាខ្មែរនិងមិត្តធម៌ នៅលើជាន់ខ្ពស់បំផុត (ជាន់អរូបធាតុ) នៃប្រាសាទបូរ៉ូប៊ូឌួ ទីក្រុងម៉ាហ្គឺឡាង ខេត្តជ្វាកណ្តាល, ១៥ កក្កដា ២០១៦ ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៧᧮៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៤ កក្កដា ២០២០
បុណ្យទាំងពីរនេះ ត្រូវបានរៀបចំឡើងដោយសង្ឃថេរវាទឥណ្ឌូនេស៊ី នៅប្រាសាទបូរ៉ូប៊ូឌួ ក្នុងថ្ងៃតែមួយគឺ ថ្ងែ ១៥ កើតពេញបូណ៌មី ខែ អាសាឍ ជាទូទៅត្រូវនឹងខែកក្កដា ។ ក្នុងពិធីបុណ្យនេះ មានពុទ្ធបរិស័ទជាតិនិងអន្តរជាតិចូលរួមជាច្រើនដែរ តែមិនសូវអធិកអធមខ្លាំងដូចបុណ្យវិសាខបូជាឡើយ ។ គេសង្កេតឃើញថា អាសាឡ្ហបូជាមិនត្រូវបានប្រារព្ធធ្វើជាទូទៅ នៅក្នុងប្រទេសកាន់ពុទ្ធសាសនានោះទេ ព្រោះបុណ្យនេះគឺជាបុណ្យសម្រាប់ពុទ្ធសាសនាថេរវាទ ដូច្នេះប្រទេសកាន់ពុទ្ធសាសនាមហាយាន ឬវជ្រយាន ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ ទីបេត៍ជាដើម មិនបានប្រារព្ធពិធីបុណ្យនេះទេ ។ ដោយហោចទៅ ប្រហែលមានតែប្រទេសថៃឡង់ដ៍ប៉ុណ្ណោះ ដែលតែងតែប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ។ ប្រទេសកម្ពុជាយើង ក៏ពុំសូវចាត់ទុកអាសាឡ្ហបូជាថាជាបុណ្យសំខាន់ប៉ុន្មានដែរ (សុន្ទរ៍ សាមៀន ២០០៤) ព្រោះយើងគិតថា បុណ្យវិសាខបូជានិងមាឃបូជាជាបុណ្យសំខាន់និងចាំបាច់ជាង ។
ប្រទេសឥណ្ឌូនេស៊ី ដោយទទួលឥទ្ធិពលពីពុទ្ធសាសនា ថេរវាទរបស់ថៃឡង់ដ៍ ជាពិសេសនិកាយធម្មយុត្ត ក៏ប្រារព្ធធ្វើបុណ្យអាសាឡ្ហបូជា ដោយភ្ជាប់ជាមួយនឹងបុណ្យសូត្រព្រះត្រៃបិដកក្នុងថ្ងៃតែមួយ និងក្លាយជាពិធីដ៏អធិកអធមគួរជាទីជ្រះថ្លា ។ ចំណែកបុណ្យសូត្រព្រះត្រៃបិដក ជាបុណ្យដែលទើបតែចាប់បដិសន្ធិឡើង ក្នុងសតវត្សរ៍ទី ២១ នេះតែប៉ុណ្ណោះ ដោយភ្ជាប់ប្រវត្តិទៅនឹង ‘ធម្មសង្គាយនា’ ក្នុងសម័យក្រោយ ព្រះអង្គបរិនិព្វាន ។ ចាប់តាំងពីឆ្នាំ ២០០៨ មក គេសង្កេតឃើញថា ប្រទេសមួយចំនួនប្រារព្ធធ្វើបុណ្យនេះ ដូចជា ឥណ្ឌា ស្រីលង្កា ភូមា ឥណ្ឌូនេស៊ី និងគួរឲ្យកត់សម្គាល់សហរដ្ឋអាមេរិក ។
សារសំខាន់នៃទិវាអាសាឡ្ហបូជា
អាសាឡ្ហបូជា ឬហៅម្យ៉ាងទៀតថា ធម្មទិវា (Dhamma Day) ជាបុណ្យមួយដ៏សំខាន់ សម្រាប់ពុទ្ធសាសនាថេរវាទ (ឥណ្ឌូនេស៊ី) ដែលប្រារព្ធឡើងដើម្បីរំឭកដល់បុព្វហេតុ ៣ សំខាន់គឺ៖
១-ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងនូវព្រះធម៌ជាលើកដំបូង (បឋមទេសនា) ក្រោយពីព្រះអង្គបានត្រាស់ដឹង ដើម្បីប្រោសបញ្ចវគ្គិយ ទាំង ៥ នាក់ ក្នុងព្រៃឥសិបតនមិគទាយវ័ន,
២-សហគមន៍សង្ឃពុទ្ធសាសនា ត្រូវបានបង្កើតដំបូង នៅសាន៌ាថ ជិតក្រុងពារាណសី មានភិក្ខុសង្ឃទាំងអស់ ៦០ អង្គគឺ បញ្ចវគ្គិយភិក្ខុ ៥ យសកុលបុត្រជាកូនរបស់សេដ្ឋី ក្រុងពារាណសី ១ និងសម្លាញ់របស់គាត់ ៥៤ បានស្តាប់ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ និងសម្រេចជាព្រះអរហន្ត ទាំង អស់ (ញ៉ែម គឹមតេង ២០០៦: ១៨), និង
៣-ត្រៃរតនៈទាំងបីបានកើតឡើងពេញបរិបូរគឺ ពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ ។
ព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែងមុនគេគឺ ធម្មចក្កប្បវត្តនសុត្ត ដើម្បីប្រោសបញ្ចវគ្គិយភិក្ខុ នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ក្នុងថ្ងៃពេញបូណ៌មីខែអាសាឍនេះឯង ។ ធម្មចក្កប្បវត្តនសូត្រជាធម៌សំខាន់ណាស់ក្នុងពុទ្ធសាសនាព្រោះ៖
ក-ជាធម៌ដែលព្រះអង្គសម្តែងមុនគេផង និងជាមូលដ្ឋាននៃការសម្តែងព្រះធម៌របស់ព្រះអង្គ ក្នុងកាលជាខាងក្រោយទៀតផង,
ខ-ជាធម៌នាំមកនូវការត្រាស់ដឹង (ដោយវៀរចាកអន្តធម៌ ២ ប្រការគឺ កាមសុខល្លិកានុយោគៈ ធម៌ដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាម ក្នុងកាមទាំងឡាយ ១ និង អត្តកិលមថានុយោគៈ ធម៌ដែលប្រកបសេចក្តី លំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ ១ ដោយការប្រតិបត្តិនូវ មជ្ឈិមាបដិបទា គឺផ្លូវកណ្តាលបានដល់អដ្ឋង្គិកមគ្គ ៨),
គ-ខ្លឹមសារនៃព្រះធម៌នេះ បានក្លាយជាទស្សនវិជ្ជាពុទ្ធសាសនាដ៏សំខាន់មួយ ដែលត្រូវបានគេសិក្សាទូទាំងពិភពលោកគឺ អរិយសច្ចៈ ៤ (ទុក្ខអរិយសច្ច សេចក្តីទុក្ខទាំង ១២ កង, ទុក្ខសមុទយអរិយសច្ច ហេតុនាំឲ្យ កើតទុក្ខគឺ តណ្ហា ៣, ទុក្ខនិរោធអរិយសច្ច សេចក្តីរំលត់ទុក្ខពោលគឺ ព្រះនិព្វាន, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ផ្លូវនៃសេចក្តីរំលត់ទុក្ខគឺ អដ្ឋង្គិកមគ្គ ៨), និង អដ្ឋង្គិកមគ្គ ៨ (សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ, សម្មាវាចា សម្តីត្រូវ, សម្មាកម្មន្តៈ ការងារត្រូវ, សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ, សម្មាវាយាមៈ ព្យាយាមត្រូវ, សម្មាសតិ សេចក្តីរឭកត្រូវ, សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ),
ឃ-ក្នុងទីបញ្ចប់នៃព្រះសូត្រនេះ ក្នុងចំណោមភិក្ខុទាំង ៥ ព្រះអញ្ញាកោឌញ្ញៈ បានជាឯហិភិក្ខុឧបសមប្បទា ដំបូងគេបង្អស់ក្នុងពុទ្ធសាសនា ។
ព្រោះតែមានសារសំខាន់យ៉ាងនេះហើយ ទើបព្រះសង្ឃនិងពុទ្ធបរិស័ទឥណ្ឌូនេស៊ី ប្រារព្ធធ្វើបុណ្យអាសាឡ្ហបូជានេះជារៀងរាល់ឆ្នាំ ។ នៅប្រទេសឥណ្ឌូនេស៊ី ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងតាមប្រពៃណី ពុទ្ធសាសនាថេរវាទជាធម្មតា ដោយមានការស្វាធ្យាយន៍ នូវធម្មចក្កប្បវត្តន សូត្រ ក្រោយពីកម្មវិធីសូត្រព្រះត្រៃបិដកភាសាបាឡី ត្រូវបានបញ្ចប់នៅឯប្រាសាទបូរ៉ូប៊ូឌួ ។
ឥឡូវនិយាយពីបុណ្យសូត្រព្រះត្រៃបិដកវិញម្តង ។ ដើម្បីបានជ្រាបច្បាស់ពីបុព្វហេតុនៃការស្វាធ្យាយន៍ព្រះត្រៃបិដកនេះ និងហេតុដែលជម្រុញ ឲ្យគណៈសង្ឃថេរវាទណ្ឌូនេស៊ី ផ្តើមប្រារព្ធពិធីបុណ្យនេះ សូមលើកយកប្រវត្តិសង្ខេបមករៀបរាប់ក្នុងទីនេះដូចខាងក្រោម៖
ប្រវត្តិដែលនាំឲ្យមានការសូត្រព្រះត្រៃបិដក
ជាង ២៦០០ ឆ្នាំកន្លងទៅ ព្រះពុទ្ធជាម្ចាស់បានគង់នៅក្នុងទីក្រុងសាវត្ថី (រដ្ឋឧត្តរប្រទេសឥណ្ឌា) អស់យរៈពេល ២៥ ព្រះវស្សា ។ នៅពេល ដែលព្រះអង្គគង់ធរមាននៅទីនោះ បរិស័ទជាច្រើនកុះករបានចូលមកស្តាប់ នូវព្រះធម៌របស់ព្រះអង្គ នៅក្រោមដើមពោធិព្រឹក្ស ។
តែមានពេលមួយនោះ ព្រះអង្គបានយាងទៅកាន់ទីដទៃ ស្រាប់តែ គ្មានពុទ្ធបរិស័ទណាម្នាក់មកស្តាប់ព្រះធម៌ឡើយ ។ ព្រោះហេតុនេះ បានធ្វើ ឲ្យអនាថបណ្ឌិកសេដ្ឋីងឿងឆ្ងល់ ក៏បានសួរទៅព្រះអានន្ទថា ពេលព្រះដ៏ មានព្រះភាគគង់នៅទីក្រុងសាវត្ថី ពុទ្ធបរិស័ទអាចមកនមស្ការថ្វាយបង្គំ ព្រះអង្គបាន ចុះពេលដែលព្រះអង្គមិនគង់នៅទីនេះ តើពុទ្ធបរិស័ទត្រូវ នមស្ការចំពោះបុគ្គលណា? សំណួរនេះក៏បានជ្រាបដល់ព្រះដ៏មានព្រះភាគ ព្រះអង្គមានព្រះតម្រាស់ថា បើអត់ពីតថាគតទៅ ចូរអ្នកទាំងឡាយគោរពដើមពោធិ៍ចុះ ។ តាមពិតក្នុងកាលនោះ ដើមពោធិ៍មានតែនៅព្រៃឧរុវេល ឯណោះ (ពុទ្ធគយា) ។ ទើបព្រះអានន្ទសូមឲ្យព្រះមោគ្គលាននិមន្តទៅ យកគ្រាប់ពោធិព្រឹក្សអំពីទីនោះ ។ លុះបានគ្រាប់ពោធិ៍មកដល់ទីក្រុង សាវត្ថីហើយ ព្រះអានន្ទបានសួររកនរណា អាចដាំគ្រាប់ពោធិ៍នេះបាន ព្រោះតាមព្រះវិន័យ ព្រះសង្ឃមិនអាចជីកដីបានទេ មានតែគ្រហស្ថទេទើប អាចទទួលភារៈនេះបាន ។ ពុទ្ធបរិស័ទក៏បានលើកឡើងថា ព្រះរាជាគួរជាអ្នកដាំគ្រាប់ពោធិ៍នេះ ។ ប៉ុន្តែព្រះរាជាទ្រង់បដិសេធ ដោយមូលហេតុថា ព្រះរាជាត្រូវធ្វើសង្គ្រាម ដែលអាចចាញ់ក្នុងសមរភូមិ ។ ពេលព្រះរាជាចាញ់សង្គ្រាម រាល់ព្រះរាជទ្រព្យទាំងអស់របស់ព្រះអង្គ នឹងត្រូវបានគេបំផ្លាញចោល រួមទាំងដើមឈើដែលព្រះអង្គដាំផង ។ ដូច្នេះពុទ្ធបរិស័ទក៏ បានជ្រើសរើសអនាថបណ្ឌិក ឲ្យជាអ្នកដាំគ្រាប់ពោធិ៍នោះ ។ លុះដាំរួចហើយ ពុទ្ធបរិស័ទក៏បានជួបជុំគ្នា និងធ្វើប្រទក្សិណជុំវិញបីជុំ រួចធ្វើសមាធិ និងស្វាធ្យាយព្រះធម៌នៅទីនោះ ។
ក្នុងកាលជាខាងក្រោយមក ប្រពៃណីនេះបានផ្សព្វផ្សាយពេញសាកលលោក ក្នុងទីណាដែលមានពុទ្ធសាសនាផ្សព្វផ្សាយទៅដល់ មាន ប្រទេសឥណ្ឌូនេស៊ីផងដែរ ដែលពីដើមមានដើមពោធិ៍ជាច្រើន ។ ពុទ្ធបរិស័ទតែងតែទៅកាន់ដើមពោធិ៍ អង្គុយជុំវិញ ធ្វើសមាធិ សូត្រព្រះសូត្រ និងព្រះបរិត្ត មុនពេលពួកគាត់ទៅធ្វើការ ។ នាពេលរសៀល ពុទ្ធបរិស័ទក៏មកជួបជុំគ្នាម្តងទៀត និងធ្វើពិធីដដែលនោះ ។ ដោយសេចក្តីជ្រះថ្លា នឹងពោធិ៍ព្រឹក្ស ពុទ្ធបរិស័ទទៅគោរពបូជាជាប្រចាំ ដើម្បីសេចក្តីសុខសេចក្តី ចម្រើននិងជោគជ័យគ្រប់ប្រការ ។
ទម្លាប់ក្នុងការសូត្រធម៌នៅនាដើមពោធិ៍នោះ បានរីកចម្រើនគ្រប់ តំបន់ ប៉ុន្តែពុទ្ធបរិស័ទមិនអាចបន្តទម្លាប់នេះបាន ក្នុងរដូវវស្សាមានភ្លៀង ធ្លាក់ជោគជាំ ។ ដូច្នេះហើយ ពុទ្ធបរិស័ទក៏ប្តូរទម្លាប់មកធ្វើនៅគេហដ្ឋានវិញ និងកសាងវត្តអារាមដើម្បីរក្សានូវទម្លាប់នេះ ។ គ្រហស្ថៗតែងទទួលបាន ការណែនាំឬបង្ហាត់បង្រៀននូវព្រះសូត្រទាំងឡាយ អំពីសំណាក់គ្រូអាចារ្យ ដែលជាអ្នកចេះចាំនូវព្រះត្រៃបិដក ។ ប៉ុន្តែយូរៗទៅ ប្រពៃណីទំនៀមទម្លាប់ នៃការទៅកាន់ដើមពោធិ៍ដើម្បីធ្វើសមាធិ ធម្មសាកច្ឆា និងស្វាធ្យាយព្រះសូត្រនិងព្រះបរិត្តចេះតែសាបរលាបទៅៗ ខណៈសាសនាក៏បានបាត់បង់ទៅដែរ ។
ម្យ៉ាងទៀត ក្នុងគ្រាដែលព្រះសម្មាសម្ពុទ្ធ ទើបទ្រង់ចូលបរិនិព្វាន មានភិក្ខុមួយអង្គនាម សុភទ្ធៈ សម្តែងសេចក្តីត្រេកអរ ដោយមានគំនិតថា អំណឹះតទៅ ភិក្ខុសង្ឃទាំងឡាយនឹងមានសេរីភាពធ្វើអ្វីក៏បាន ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បានចូលបរិនិព្វានទៅហើយ ។ ព្រះមហាកស្សបៈ ដែលជា ព្រះថេរៈចាស់ទុំជាងគេ បានជ្រាបនូវសេចក្តីនេះ ហើយក៏យល់ថា បញ្ហានេះនឹងបង្កមហន្តរាយដល់ព្រះសាសនានេះមិនខានឡើយ ។ ដូច្នេះហើយទើបព្រះមហាកស្សបៈ បានជួបប្រជុំជាមួយនឹងព្រះអរហន្ត ៥០០ អង្គ ដើម្បីផ្ទៀងផ្ទាត់នូវធម៌-វិន័យ របស់ព្រះដ៏មានព្រះភាគឡើងវិញ ។ មហាសន្និបាត ព្រះអរហន្តទាំង ៥០០ អង្គនេះមានឈ្មោះថា ‘បឋមសង្គាយនា’ ។
ព្រះអរហន្តទាំងអស់អង្គ បានសូត្រឡើងវិញទាំងអស់ នូវព្រះធម៌របស់ព្រះដ៏មានភាគ ដែលព្រះអរហន្តទាំងឡាយអង្គនោះធ្លាប់បានស្តាប់បានឮ ។ នេះជាព្រឹត្តិការណ៍សូត្រព្រះត្រៃបិដកលើកទីមួយ ដែលបានកើតឡើងក្នុងលោកយើងនេះ ត្រឹម ៣ ខែគត់ ក្រោយព្រះអង្គចូលបរិនិព្វាន (ប្រមាណ ៥៤៤ ឆ្នាំមុនគ.ស.) នៅសត្តបន្និគុហា ទីក្រុងរាជគ្រឹះ ។
ធម្មសង្គាយនា ឬការសូត្រព្រះត្រៃបិដកនេះ ត្រូវបានធ្វើតៗមក រហូតដល់ប្រាំមួយលើក ហើយលើកចុងក្រោយនេះគឺ ប្រារព្ធធ្វើនៅក្នុង មហាបាសាណគុហា ទីក្រុងរ៉ង្គូន ប្រទេសភូមា ក្នុងឆ្នាំ ១៩៥៤-១៩៥៦ ដែលគេឲ្យឈ្មោះថា ឆដ្ឋសង្គាយនា ។ ឆដ្ឋសង្គាយនាបានប្រមូលចងក្រង ទុកនូវមាតិកាទាំងស្រុងនៃព្រះត្រៃបិដក ដោយការសូត្រផ្ទៀងផ្ទាត់របស់ បញ្ញវន្តសង្ឃអន្តរជាតិ ២៥០០ អង្គ(១) ។ ចាប់ពីឆដ្ឋសង្គាយនាមក ប្រទេស កាន់ពុទ្ធសាសនានានា បានចាប់ផ្តើមបកប្រែព្រះត្រៃបិដក ពីភាសាបាឡី ជាភាសាជាតិរបស់ខ្លួន(២) ។
នៅប្រទេសឥណ្ឌា ការអានព្រះត្រៃបិដកឡើងវិញបានបាត់បង់ទៅអស់កាលដ៏យូរ ។ ចំណែកនៅពុទ្ធគយា ព្រះសង្ឃឡាម៉ានៃនិកាយវជ្រយាន អានព្រះត្រៃបិដកជាភាសាទីបេត៍ក្នុងខែមករាជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសង្ឃឡាម៉ាទីបេត៍ និងព្រះសង្ឃមហាយានតែប៉ុណ្ណោះ ។
រហូតដល់ពេលមួយ អ្នកស្រី វ៉ាងម៉ូ ឌិស្សី (Wangmo Dixey) ឬគេប្រសិទ្ធនាមថា មហាឧបាសិកាវិសាខា នាយិកាប្រតិបត្តិមូលនិធិពន្លឺពុទ្ធ ធម៌អន្តរជាតិ (LBDFI: Light of Buddha Dharma Foundation International) បានឃើញសកម្មភាពអានព្រះត្រៃបិដកជាភាសាទីបេត៍ ហើយគាត់ក៏យល់ ឃើញថា ព្រះត្រៃបិដកជាភាសាបាឡី មិនទាន់ត្រូវបានអានឡើងវិញជាទៀងទាត់ទេ ។ ដូច្នេះ គាត់បានផ្តើមគំនិតរៀបចំឲ្យមានការអានព្រះ ត្រៃបិដកសាឡើងវិញជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨ មក ។ ដើមឡើយមានតែព្រះសង្ឃថេរវាទប៉ុណ្ណោះ ដែលបាននិមន្តចូលរួមក្នុងពិធីបុណ្យនេះ ជាពិសេសព្រះរាជាគណៈនិងមន្ត្រីសង្ឃ ពីប្រទេសកាន់ពុទ្ធសាសនាថេរវាទ ។ តែខាងក្រោយមក ក៏មានព្រះសង្ឃមហាយានចូលរួមដែរ ។ តែទោះជាយ៉ាងណាក៏ដោយ កម្មវិធីអានព្រះត្រៃបិដកនៅពុទ្ធគយានេះគឺត្រូវបានគ្រប់គ្រងនិងរៀបចំឡើងដោយព្រះសង្ឃពុទ្ធសាសនាថេរវាទ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកស្រី វ៉ាងម៉ូ តាមរយៈក្រុមប្រឹក្សា ការសូត្រព្រះត្រៃបិដកអន្តរជាតិ (កសតអ) (ITCC: International Tipitaka Chanting Council ) ។
ខ្លឹមសារនៃការសូត្រព្រះត្រៃបិដកនៅពុទ្ធគយា ទៀបដើមពោធិព្រឹក្សនោះគឺ ‘សូមស្វាគមន៍មាតុភូមិនិវត្តន៍’ ចង់បញ្ជាក់ពីអត្ថន័យថា ព្រះត្រៃបិដកកើតឡើងក្នុងប្រទេសឥណ្ឌា ត្រូវបានអានសាឡើងវិញក្នុង ប្រទេសឥណ្ឌាជាភាសាបាឡី (ភាសាបុរាណរបស់ឥណ្ឌា) ។ ធម្មនុញ្ញរបស់ កសតអ បានចែងពីគោលបំណងសំខាន់ៗ នៃការសូត្រព្រះត្រៃបិដកនេះគឺ ដើម្បី៖ «ផ្សាយនូវពាក្យប្រៀនប្រដៅដើមរបស់ព្រះសម្មាសម្ពុទ្ធ នៅទឹកដី ដ៏ស័ក្តិសិទ្ធិនៃអារ្យប្រទេស (ឥណ្ឌា)» និងដើម្បី «លើកកម្ពស់ការសហការ សាមគ្គីភាព និងសុឆន្ទៈ ក្នុងចំណោមសង្ឃថេរវាទគ្រប់ទិសទី» (កសតអ ២០០៨) ។ មិនតែប៉ុណ្ណោះ កសតអ ក៏មានគោលបំណង «ផ្តល់ជាជំនួយ ផ្សេងៗ ដើម្បីឃោសនា និងផ្សព្វផ្សាយនូវគោលការណ៍របស់ពុទ្ធសាសនា» ផងដែរ (អ៊ីប៊ិដ.) ។ គួរជាទីមោទនភាព បុណ្យនេះបានរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ ទាំងការរៀបចំកម្មវិធីនិងចំនួនកើន ឡើងនៃព្រះសង្ឃនិងពុទ្ធ បរិស័ទអន្តរជាតិដែលមានសទ្ធាជ្រះថ្លាចូលរួម ។ ព្រះសង្ឃថេរវាទរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៤ បាននិមន្តចូលរួមជាលើកដំបូងក្នុងកម្មវិធី សូត្រព្រះត្រៃបិដកនេះនៅពុទ្ធគយា ក្រោមដើមពោធិព្រឹក្ស ក៏មានចិត្តបីតិ សោមនស្សរីករាយជ្រះថ្លាយ៉ាងខ្លាំង ។ ដូច្នេះហើយមួយឆ្នាំក្រោយមក គណៈសង្ឃថេរវាទឥណ្ឌូនេស៊ី ក៏បានចាប់ផ្តើមរៀបចំកម្មវិធីសូត្រឬអាន ព្រះត្រៃបិដកជាភាសាបាឡីនេះឡើង នៅប្រទេសឥណ្ឌូនេស៊ីដែរ ដោយមានការលើកទឹកចិត្តពីកសតអ ។
បុណ្យសូត្រព្រះត្រៃបិដកនៅប្រទេសឥណ្ឌូនេស៊ី
បុណ្យសូត្រព្រះត្រៃបិដកនៅប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមប្រារព្ធធ្វើលើកដំបូងក្នុងឆ្នាំ ២០១៥ (ព.ស.២០៥៩) រយៈពេលពីរថ្ងៃគឺ ២៥-២៦ កក្កដា ។ ដោយមានការជួយជ្រោមជ្រែងលើកទឹកចិត្ត អំពីគណៈកម្មាការ សូត្រព្រះត្រៃបិដកអន្តរជាតិ សង្ឃថេរវាទឥណ្ឌូនេស៊ី បានប្រារព្ធធ្វើបុណ្យ សូត្រព្រះត្រៃបិដកលើកទីមួយ ប្រកបដោយជោគជ័យ គួរជាទីជ្រះថ្លាអនុមោទនា ។ ចាប់តាំងពីពេលនោះមក បុណ្យនេះក៏បានក្លាយជាបុណ្យ ប្រចាំឆ្នាំរបស់ព្រះភិក្ខុសង្ឃពុទ្ធសាសនាថេរវាទ នៅប្រទេសឥណ្ឌូនេស៊ី ។
ក្នុងឆ្នាំ ២០១៦ (ព.ស.២៥៦០) នេះ គណៈសង្ឃថេរវាទឥណ្ឌូនេស៊ី មានព្រះភិក្ខុ ធម្មករោ មហាថេរៈ ជាប្រធានរៀបចំកម្មវិធី និងមានការ សហការឧបត្ថម្ភ ពីសមាគមពុទ្ធបរិស័ទមគ្គពុទ្ធិ សមាគមស្ត្រីវ៉ាន់ដានី និង សមាគមយុវជនប៉ាត្រៀ បានប្រារព្ធធ្វើកម្មវិធីបុណ្យនេះជាលើកទីពីរ ដែលដាក់ខ្លឹមសារថា ‘មេត្តារក្សាលោក’ (Lokopathambhika Metta/Loving- Kindness Protects the World) ។ ពិធីបុណ្យនេះមានរយៈពេលបីថ្ងៃគឺ ១៥-១៧ កក្កដា ដោយភ្ជាប់ជាមួយនឹងបុណ្យអាសាឡ្ហមហាបូជាតែម្តង ។ លើកនេះគឺជាពិធីបុណ្យមួយ ដែលពិសេសប្លែកជាងសព្វដង ពីព្រោះមានភិក្ខុសង្ឃបានចូលរួមចំនួន ១៣២ អង្គ ដែលជាសមាជិករបស់សង្ឃថេរវាទ ឥណ្ឌូនេស៊ី និងព្រះសង្ឃពីបរទេសមួយចំនួនផងដែរ (ស៊ុប្រាទីវី ២០១៦) ។
ក្រៅពីព្រះសង្ឃថៃ ក្នុងនោះមានព្រះសង្ឃខ្មែរចំនួនបួនអង្គគឺ ភិ. ស៊ុន រិទ្ធី, ភិ. ខាត់ ប៊ុនថន, ភិ. ហ៊ឺ សុផល និង ភិ. ស៊ីម វុទ្ធថា និងគ្រហស្ថពីរនាក់គឺ ឧបាសក សុខ ពៅ និងឧបាសិកា សុខ ណារី (ស.រ.អ.) ។ សាមណេរដែល ទើបនឹងបួសថ្មី អដ្ឋសីលនី (យុវតីស្លៀកដណ្តប់ក្រណាត់ស) ឥណ្ឌូនេស៊ី ជាច្រើននាក់ និងពុទ្ធបរិស័ទមកពីខេត្តជ្វាកណ្តាល ទីក្រុងយោគ្យាការតា និងពីកន្លែងផ្សេងទៀត បានចូលរួមក្នុងពិធីបុណ្យនេះយ៉ាងច្រើនកុះករ មិនតិចជាង ១,០០០ នាក់ឡើយ (អ៊ីប៊ិដ.) ។
ក្នុងថ្ងៃដំបូងនៃកម្មវិធីសូត្រព្រះត្រៃបិដកនេះ មានការថ្លែងសង្ឃដីកា និងសុន្ទរកថា អបអរសាទរដោយគណៈអធិបតីនិងភ្លៀវកិត្តិយសសំខាន់ៗ ដូចជា ភិក្ខុ ធម្មករោ ថេរៈ, ព្រះប្រធានរៀបចំកម្មវិធី; អ្នកស្រីបណ្ឌិត ដាស៊ីគីន (Drs Dasikin, M.Pd.), តំណាងក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី; ព្រះគ្រូ ប្រាកទ្ធម្និតេដ (Phrakhruprakaddhamnited), ព្រះប្រធានគណៈកម្មាធិការប្រឹក្សាភិបាលធម្មយុត្តឥណ្ឌូនេស៊ី; ភិក្សុ ភទ្រារូជី, ព្រះអគ្គលេខា ធិការខាស៊ី; ភិក្សុ កុសលសាសនា មហាស្ថវិរៈ, សង្ឃនាយកនៃសង្ឃមហាយានឥណ្ឌូនេស៊ី; ភិក្ខុ ជោតិធម្មោ មហាថេរៈ, សង្ឃនាយកនៃសង្ឃថេរវាទឥណ្ឌូនេស៊ី; និងភិក្ខុ ភិរុណ សុដសៃ (Pirun Sodsai), តំណាង អ្នកស្រីវ៉ាងម៉ូ ឌិស្ស៊ី, នាយិកាក្រុមប្រឹក្សាសូត្រព្រះត្រៃបិដកអន្តរជាតិ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងលិខិតអបអរសាទរ ដែលអានដោយភិក្ខុ ភិរុណ, អ្នកស្រីបានលើកឡើងអំពីសហគមន៍ភូមិសាកល ជាកន្លែងដែលយើងត្រូវចែករំលែកនូវសន្តិភាពខាងក្នុង និងមេត្តាដល់សព្វសត្វទាំងអស់ ។ អ្នកស្រីយល់ថា ពុទ្ធោវាទ «អាចនាំផ្លូវយើងឲ្យរួចផុត ពីជម្លោះរវាងបុគ្គល ក្នុងគ្រួសារ និងក្រុមសង្គមវប្បធម៌និងជាតិសាសន៍» និងអាចនាំឲ្យយើងរស់នៅ «ដោយសុខដុមរមនានិងដោយគ្មានភាពខុសគ្នា ខាងនិកាយសាសនា» (សៀវភៅព្រឹត្តិការណ៍ ២០១៦) ។
ក្នុងកម្មវិធីរយៈពេលបីថ្ងៃនោះ ព្រះភិក្ខុសង្ឃពុទ្ធបរិស័ទនិងអ្នកចូលរួមទាំងអស់ បានអានចប់ចំនួនបីព្រះសូត្រ តាមកម្មវិធីកំណត់ទុកគឺ សោណទណ្ឌសុត្ត ១ កូដទន្តសុត្តំ ១ និង មហាលិសុត្ត ១ ។ ព្រះសូត្រទាំងបី នេះគឺជាព្រះសូត្រទី ៤, ៥, និង ៦ (រៀងតាមលំដាប់) ក្នុងសីលខន្ធវគ្គ នៃគម្ពីរសុត្តន្តបិដកទីឃនិកាយ ។ សោណទណ្ឌសុត្ត នៅក្នុងព្រះត្រៃបិដក ខ្មែរភាគ ១៤, ទំព័រ ២៦៥, កូដទន្តសុត្តំ និងមហាលិសុត្ត ក្នុងព្រះត្រៃបិដក ខ្មែរភាគ ១៥, ទំព័រ ៣ និងទំព័រ ៥៧ ។ បើលោកអ្នកសប្បុរសមានចិត្តជ្រះ ថ្លាចង់ដឹងន័យសេចក្តីអំពីសីល ចូររកអានតាមការគួរចុះ ។ បែរអារម្មណ៍ ទៅរកកម្មវិធីបុណ្យវិញ គឺថាក្រោយពេលអានព្រះត្រៃបិដកចប់ ជារៀងរាល់ រាត្រី មានការសន្ទនាធម៌និងសម្តែងព្រះធម៌ ចំពោះសាមណេរ អដ្ឋសីលនី ទើបបួសថ្មី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងមហារោងក្បែរប្រាសាទបូរ៉ូប៊ូឌួ ដ៏ស័ក្តិសិទ្ធិ ។ កម្មវិធីនាពេលរាត្រីនោះៗ គ្រប់គ្រងនិងរៀបចំដោយភិក្ខុ សន្តចិត្តោ គង់នៅវត្តវិហារមេណ្ឌុត, ទីក្រុងម៉ាហ្គឺឡាង (លោកធ្លាប់គង់រៀន នៅប្រទេសស្រីលង្កា) ។ កម្មវិធីសូត្រព្រះត្រៃបិដកបានដល់នូវទីបញ្ចប់ក្នុងថ្ងៃទីបី វេលាថ្ងៃត្រង់ និងបន្តរៀបចំកម្មវិធីអាសាឡ្ហមហាបូជា នៅពេលរសៀលថ្ងៃដដែល ។
ការប្រារព្ធពិធីអាសាឡ្ហមហាបូជាដ៏ឱឡារិក
លុះពិធីសូត្រព្រះត្រៃបិដកត្រូវបានបញ្ចប់ហើយ (១៧ កក្កដា) នៅ វេលាម៉ោង ១ រសៀល, ពិធីបន្ទាប់ដែលធ្វើឲ្យកក្រើកក្រុងម៉ាហ្គឺឡាងគឺ ពិធី ដង្ហែព្រះសិរីរិកធាតុ (Prosesi) ។ ក្បួនដង្ហែតាមដងវិថីយ៉ាងគគ្រឹកគ្រេង ចាប់ផ្តើមចេញដំណើរពីវត្តវិហារមេណ្ឌុត (នៅជិតប្រាសាទមេណ្ឌុត) ឆ្លង កាត់ប្រាសាទប៉ាវន ឆ្ពោះទៅកាន់ប្រាសាទបូរ៉ូប៊ូឌួ ។ ព្រះសង្ឃនិងពុទ្ធបរិស័ទច្រើនកុះករ បានចូលរួមក្នុងក្បួនដង្ហែនេះ ដែលរៀបចំយ៉ាងមានរបៀប រៀបរយគួរជាទីរីករាយ ។ ព្រះសង្ឃនិងពុទ្ធបរិស័ទ ដើរជាពីរជួរពីក្រោយ រទេះសេះ ដែលតាក់តែងយ៉ាងស្រស់ស្អាត និងមានតម្កល់ព្រះសិរីរិកធាតុ នៅលើនោះផង ។ នៅពីមុខរទេះសេះនោះវិញ មានក្រុមយុវជន-យុវនារី មានសំលៀកបំពាក់តាមប្រពៃណីអ្នកកោះជ្វា ខ្លះកាន់ទង់ជាតិឥណ្ឌូនេស៊ី ដែលមានពណ៌ក្រហម-ស និងទង់ពុទ្ធសាសនាប្រាំមួយពណ៌ និងខ្លះទៀតក៏ កាន់បាច់ផ្កានាំមុខក្បួនដង្ហែ, បង្កើតបានជាជួរមួយមានប្រវែងប្រហែលជាង ៣ គ.ម. ។ ក្បួននេះបានទាក់ទាញចំណាប់អារម្មណ៍ អ្នកភូមិតាមដឹងផ្លូវ និងអ្នកធ្វើដំណើរយ៉ាងច្រើន ។ អ្នកនៅក្នុងផ្ទះក៏ចេញមកក្រៅ និងមនុស្សម្នាជាច្រើនកុះករតាមដងវិថី បានបញ្ឈប់ដំណើររបស់ពួកគេ ដើម្បីទស្សនាក្បួនដង្ហែ ដែលនាំមុខដោយក្រុមភ្លេងប្រពៃណីយ៉ាងរន្តំ ហាក់ដូចជាកំពុងដង្ហែស្តេចចូលវាំងក្នុងសម័យសៃលេន្ទ្រៈយ៉ាងដូច្នោះដែរ ។
តាមការសង្កេតមើលផ្ទាល់ ប្រជាជនដែលឈរមើលក្បួនដង្ហែនោះ គឺជាប្រជាជនមូស្លីមភាគច្រើន តែពួកគេហាក់មិនមានសេចក្តីរង្គាសណាមួយលេចឡើងឡើយ ក្រៅ ពីឈរតាមដងផ្លូវផ្តិតយកនូវរូបភាពនៃក្បួនដង្ហែ ដោយទឹកមុខសោមនស្សរីករាយ ជាមួយនឹងពិធីពុទ្ធសាសនានេះដែរ ។ ឃើញដូច្នេះ ធ្វើឲ្យអ្នកដង្ហែក្បួនធ្វើដំណើរទៅមុខ ដោយរីករាយគ្មានភាពនឿយហត់ឡើយ ។ កងសន្តិសុខរដ្ឋជាច្រើនក៏បានមកជួយរក្សាសន្តិសុខនិងសណ្តាប់ផងដែរ ។ ព្រឹត្តិការណ៍នោះបានធ្វើឲ្យយើងសឹងតែភ្លេចថា យើងកំពុងតែស្ថិតនៅក្នុង ប្រទេសមួយដែលមានអ្នកកាន់សាសនាឥស្លាម ច្រើនជាងគេលើពិភពលោក ។ ក្បួនដង្ហែប្រើរយៈពេលប្រហែល ១ ទៅ ២ ម៉ោង និងបានទៅដល់ទីលានភាគខាងលិចនៃប្រាសាទបូរ៉ូប៊ូឌួ, នៅប្រហែលជាម៉ោង ៤ ល្ងាច ។
លុះក្បួនដង្ហែបានទៅទីលានទៀបនឹងប្រាសាទបូរ៉ូប៊ូឌួហើយ ព្រះភិក្ខុសង្ឃចំនួន ១០ អង្គ (មានព្រះសង្ឃខ្មែរ ២ អង្គក្នុងចំណោមនោះផង) បានធ្វើពិធីប្រទក្សិណ ជុំវិញប្រាសាទបូរ៉ូប៊ូឌួ នៅថ្នាក់ខាងលើបំផុត ។ ចំណែកព្រះសង្ឃនិងពុទ្ធបរិស័ទបានបូជាផ្កាចំពោះពុទ្ធបដិមារ នៅលើវេទិកា រួចហើយក៏អង្គុយក្នុងទីដ៏សមគួរ ។ រីឯកម្មវិធីអាសាឡ្ហមហាបូជាក៏បានចាប់ផ្តើមជាលំដាប់លំដោយ មានការសមាទានសីល និងបទនមស្ការព្រះរតនត្រៃជាដើម ។ កម្មវិធីគួរឲ្យចាប់អារម្មណ៍គឺ ក្រុមនិស្សិតប្រុសស្រីបួននាក់បានអានធម្មចក្កប្បវត្តនសូត្រ ជាភាសាឥណ្ឌូនេស៊ី ឲ្យពុទ្ធបរិស័ទបានស្តាប់ ។ លុះចប់ធម្មចក្កប្បវត្តនសូត្រហើយ ព្រះភិក្ខុ ជោតិធម្មោ មហាថេរៈ បានដឹកនាំពុទ្ធបរិស័ទធ្វើសមាធិប្រមាណជា ១០ ទៅ ១៥ នាទី ។ កម្មវិធីបន្ទាប់គឺ បណ្ឌិតាបានសូត្របទព្រហ្មអារធនា ព្រះធម្មកឋិកសម្តែង ធម្មវិសេសទេសនា, ដោយព្រះសង្ឃនាយកស្រី បញ្ញវរោ មហាថេរៈ ។ ព្រះអង្គបានផ្តើមព្រះធម៌ទេសនាដោយពុទ្ធភាសិតថា៖ នត្ថិ រាគសមោ អគ្គិ នត្ថិ ទោសសមោ គហោ នត្ថិ មោហសមំ ជាលំ នត្ថិ តណ្ហាសមា នទីតិ ។ មានសេចក្តីថា ភ្លើងស្មើដោយរាគៈមិនមានឡើយ, អ្នកចាប់ភ្ជាប់ឲ្យស្មើនឹងទោសៈមិនមានឡើយ, បណ្តាញស្មើដោយមោហៈមិនមានឡើយ, ស្ទឹងស្មើ ដោយតណ្ហាមិនមានឡើយ ។ ខ្លឹមសារនៃធម្មទេសនារបស់ព្រះអង្គគឺអំពីសេចក្តីទុក្ខ និងការរម្ងាប់សេចក្តីទុក្ខដោយការបំបាត់តណ្ហាគឺសេចក្តីប្រាថ្នា ។ មានតែការប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទេ ទើបអាចរួចចាកសេចក្តីទុក្ខបាន ។ ព្រះអង្គបានលើកឡើងថា «ពាក្យប្រៀនប្រដៅរបស់ព្រះបរមគ្រូនៃយើង មិនត្រឹមតែជាសាសនាប៉ុណ្ណោះទេ ថែមទាំងជាវិទ្យាសាស្ត្រផ្លូវចិត្តដែលបំភ្លឺផ្លូវដែលបង្កើនស្មារតីរបស់យើង ក្នុងការប្រតិបត្តិព្រះធម៌ដើម្បីរួចចាកទុក្ខ» (សារព័ត៌មានភគវន្ត ២០១៦) ។
យើងសង្កេតឃើញថា ព្រះអង្គសម្តែងព្រះធម៌មួយៗច្បាស់ៗ និងជាញឹកញាប់ សង្កត់សំឡេងធ្ងន់ដើម្បីបញ្ជាក់សេចក្តីឲ្យច្បាស់ ។ រីឯពុទ្ធបរិស័ទវិញអង្គុយស្តាប់ ដោយយកចិត្តទុកដាក់យ៉ាងស្ងៀមស្ងាត់ដើម្បីក្រេបយកនូវធម្មរស ។ ក្រោយបញ្ចប់ធម្មទេសនា ក៏មានចំរៀងជាក្រុមដោយសមាគមស្ត្រីពុទ្ធសាសនាថេរវាទ (វ៉ាន់ដានី) ដែលបង្កប់ដោយអត្ថន័យព្រះធម៌គួរជាទីសណ្តាប់ និងបន្តដោយការសម្តែងរបាំ តារីបូជា (Tari Puja) ជារបាំបុរាណសម័យអាណាចក្រសៃលេន្ទ្រៈដ៏ពេញនិយម ដោយក្រុមរបាំនិស្សិតនៃពុទ្ធិកវិទ្យាល័យសៃលេន្ទ្រៈ, ខេត្តជ្វាកណ្តាល ។
កម្មវិធីបន្តបន្ទាប់ទៀតគឺ ការថ្លែងសុន្ទរកថា ដោយភិក្ខុ សុភបញ្ញោ មហាថេរៈ ជាសង្ឃនាយកនៃសង្ឃថេរវាទឥណ្ឌូនេស៊ី ទើបជាប់ឆ្នោតថ្មី, ឯ.ឧ. រ៉ាហារជន្តោ ពុទ្ជាន្តោរូ (Raharjanto Pudjiantoro SH. MSi) ជាតំណាងអភិបាលខេត្តជ្វាកណ្តាល, និងឯ.ឧ. ប៉ានីរ៉ាន (Paniran S.Ag, MSi, MPd.B), ជាមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី ។ ដូចសព្វ មួយដង ក្នុងសុន្ទរកថារបស់មន្ត្រីរដ្ឋការតែងតែក្រើនរំឭកប្រជាបរិស័ទទាំង ឡាយ អំពីខ្លឹមសារនៃបាវចនាជាតិ ប៊ីន្នេកា ទុងហ្កាល់ អ៊ីកា (សាមគ្គីភាព ក្នុងភាពចម្រុះ), ឯ.ឧ. ប៉ានីរ៉ាន (គាត់កាន់ពុទ្ធសាសនា) យល់ឃើញថាការ សូត្រព្រះត្រៃបិដកគឺជាវិធីមួយក្នុងការផ្សព្វផ្សាយនិងការរក្សានូវពុទ្ធវចនៈ ។ គាត់បានមានប្រសាសន៍ថែមទៀតថា «ខ្ញុំសូមឲ្យពុទ្ធបរិស័ទទាំងឡាយប្រា រព្ធនូវអាសាឡ្ហបូជាដោយទឹកចិត្តស្មោះស និងផ្តល់អាទិភាពដល់ការរក្សានូវ គុណតម្លៃដែលអាចបង្កើតនូវស្មារតីរួបរួមគ្នា និងភាពសុខដុមរមនា ទាំងក្នុងចំណោមពុទ្ធបរិស័ទ និងក្នុងចំណោមសាសនាដទៃ ព្រមទាំងជាមួយនឹងរដ្ឋាភិបាល» (ស៊ុប្រាទីវី ២០១៦) ។
កម្មវិធីបន្ទាប់គឺពិធីប្រគេន/ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈអធិបតី និងភ្លៀវកិត្តិយស (តំណាងខ្មែរ ឧបាសិកា សុខ ណារី ក៏ទទួលបានវត្ថុ អនុស្សាវរីយ៍នោះដែរ) ។ ក្រោយពីព្រះសង្ឃស្វាធ្យាយជយន្តោ និងប្រោសទឹកមន្តប្រសិទ្ធពរជ័យដល់ពុទ្ធបរិស័ទរួច, អាសាឡ្ហមហាបូជាត្រូវបានបញ្ចប់ ដោយការចាក់បញ្ចាំងវីដេអូខ្នាតធំ អំពីពុទ្ធប្រវត្តិចែកជូនពុទ្ធបរិស័ទទស្សនា ។ កម្មវិធីនេះបានបញ្ចប់ទៅដោយបីតិសោមនស្សរីករាយ មោទនភាព និងសទ្ធាជ្រះថ្លាឥតឧបមា, នៅម៉ោងជាង ៧ យប់ ។
ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិក្តី និងបុណ្យសូត្រព្រះត្រៃ បិដកនិងអាសាឡ្ហមហាបូជាក្តី បានបង្ហាញពីការរីកចម្រើនថ្មីមួយ របស់ ពុទ្ធសាសនាថេរវាទ នៅប្រទេសឥណ្ឌូនេស៊ី ។ នេះក៏បានបង្ហាញពីភាពរឹងមាំរបស់ពុទ្ធសាសនាថេរវាទដែរ ។ ការប្រារព្ធធ្វើពិធីបុណ្យទាន មិនត្រឹម តែជាការរក្សានូវប្រពៃណីទំនៀមទម្លាប់ពុទ្ធសាសនា និងជាការផ្សព្វផ្សាយពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱកាសសម្រាប់ពុទ្ធបរិស័ទបាន មកជួបជុំគ្នាបំពេញបុណ្យកុសលទៀតផង ។ ការអញ្ជើញចូលរួមមន្ត្រីរដ្ឋាភិបាលមានប្រធានាធិបតីជាដើម ជាភ្លៀវកិត្តិយសក្នុងកម្មវីធីបុណ្យពុទ្ធ សាសនាសំខាន់ៗនេះ ជាការបង្ហាញឲ្យឃើញនូវការគាំទ្ររបស់រដ្ឋាភិបាល ចំពោះការរីកចម្រើនរបស់ពុទ្ធសាសនា ។ នេះក៏ជាការទទួលស្គាល់តួនាទី របស់ពុទ្ធបរិស័ទក្នុងការរួមចំណែកក្នុងការអភិវឌ្ឍជាតិដែរ ។ ព្រោះវិស័យទេសចរណ៍ឥណ្ឌូនេស៊ី មានប្រាសាទបូរ៉ូប៊ូឌួជាប្រភពដ៏សំខាន់មួយ, តែប្រភពដ៏សំខាន់នេះមិនអាចកាត់ផ្តាច់ពីពុទ្ធសាសនាបានឡើយ ដោយសារបូរ៉ូប៊ូឌួជាប្រាសាទពុទ្ធសាសនាដ៏អស្ចារ្យក្នុងលោក ។
១ សម្តេចព្រះសង្ឃរាជ ជួន ណាត បានដឹកនាំគណៈប្រតិភូកម្ពុជា ១៧ អង្គ/នាក់ ទៅចូលរួមក្នុងឆដ្ឋសង្គាយនានេះ ។ គួរឲ្យស្ងើចសរសើរ ព្រះអង្គបានថ្លែងសុន្ទរកថា ជាភាសា បាឡីសុទ្ធ នៅចំពោះមុខសម្តេចសង្ឃ និងគណៈប្រតិភូសង្ឃអន្តរជាតិល្បីៗ ក្នុងពិធីបើកឆដ្ឋសង្គាយនា (មិត្តសាលាបាលី ១៩៥៤: ១៣-១៤) ។
២ ក្នុងកាលនោះ ប្រទេសកម្ពុជាយើងបានបកប្រែព្រះត្រៃបិដកជាភាសាខ្មែរចប់សព្វគ្រប់ តែមិនទាន់បានបោះពុម្ពទាំងស្រុង ទើបតែបោះពុម្ពបាន ៤៦ ភាគ តែច្បាប់ចម្លងនៃព្រះ ត្រៃបិដកទាំងស្រុង ដែលមានពីរភាសាបាឡី-ខ្មែរ ដែលសរសេរដោយដៃត្រូវបានប្រគល់ឲ្យ ឆដ្ឋសង្គាយនាផ្ទៀងផ្ទាត់រួចជាស្រេច (បាផាត ១៩៥៦: ៤៣៥) ។
ស្រង់ចាកសៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, រៀបរៀងដោយ ខាត់ ប៊ុនថន (២០១៧)

រោងសូត្រព្រះត្រៃបិដក (គ្រងចីពរខ្លឹមខ្នុរពីរអង្គនោះគឺព្រះសង្ឃខ្មែរយើង) នៅក្បែរប្រាសាទបូរ៉ូប៊ូឌួ ខេត្តជ្វាកណ្ដាល ប្រទេសឥណ្ឌូនេស៊ី, ១៧ កក្កដា ២០១៦ ។ រូបភាព៖ លោកវិទូ |

ការរៀបចំក្បួនដង្ហែអាសាឡ្ហមហាបូជា, ១៧ កក្កដា ២០១៦ ។ រូបភាព៖ លោកវិទូ |

ឧបាសិកា សុខ ណារី ទទួលវត្ថុអនុស្សាវរីយ៍, បុណ្យសូត្រព្រះត្រៃបិដក និងអាសាឡ្ហមហាបូជា, ប្រាសាទបូរ៉ូប៊ូឌួ, ទីក្រុងម៉ាហ្គឺឡាង, ខេត្តជ្វាកណ្តាល, ១៧ កក្កដា ២០១៦ ។ រូបភាព៖ ©kemenag |
កម្មវិធីបន្ទាប់គឺពិធីប្រគេន/ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈអធិបតី និងភ្លៀវកិត្តិយស (តំណាងខ្មែរ ឧបាសិកា សុខ ណារី ក៏ទទួលបានវត្ថុ អនុស្សាវរីយ៍នោះដែរ) ។ ក្រោយពីព្រះសង្ឃស្វាធ្យាយជយន្តោ និងប្រោសទឹកមន្តប្រសិទ្ធពរជ័យដល់ពុទ្ធបរិស័ទរួច, អាសាឡ្ហមហាបូជាត្រូវបានបញ្ចប់ ដោយការចាក់បញ្ចាំងវីដេអូខ្នាតធំ អំពីពុទ្ធប្រវត្តិចែកជូនពុទ្ធបរិស័ទទស្សនា ។ កម្មវិធីនេះបានបញ្ចប់ទៅដោយបីតិសោមនស្សរីករាយ មោទនភាព និងសទ្ធាជ្រះថ្លាឥតឧបមា, នៅម៉ោងជាង ៧ យប់ ។
ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិក្តី និងបុណ្យសូត្រព្រះត្រៃ បិដកនិងអាសាឡ្ហមហាបូជាក្តី បានបង្ហាញពីការរីកចម្រើនថ្មីមួយ របស់ ពុទ្ធសាសនាថេរវាទ នៅប្រទេសឥណ្ឌូនេស៊ី ។ នេះក៏បានបង្ហាញពីភាពរឹងមាំរបស់ពុទ្ធសាសនាថេរវាទដែរ ។ ការប្រារព្ធធ្វើពិធីបុណ្យទាន មិនត្រឹម តែជាការរក្សានូវប្រពៃណីទំនៀមទម្លាប់ពុទ្ធសាសនា និងជាការផ្សព្វផ្សាយពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱកាសសម្រាប់ពុទ្ធបរិស័ទបាន មកជួបជុំគ្នាបំពេញបុណ្យកុសលទៀតផង ។ ការអញ្ជើញចូលរួមមន្ត្រីរដ្ឋាភិបាលមានប្រធានាធិបតីជាដើម ជាភ្លៀវកិត្តិយសក្នុងកម្មវីធីបុណ្យពុទ្ធ សាសនាសំខាន់ៗនេះ ជាការបង្ហាញឲ្យឃើញនូវការគាំទ្ររបស់រដ្ឋាភិបាល ចំពោះការរីកចម្រើនរបស់ពុទ្ធសាសនា ។ នេះក៏ជាការទទួលស្គាល់តួនាទី របស់ពុទ្ធបរិស័ទក្នុងការរួមចំណែកក្នុងការអភិវឌ្ឍជាតិដែរ ។ ព្រោះវិស័យទេសចរណ៍ឥណ្ឌូនេស៊ី មានប្រាសាទបូរ៉ូប៊ូឌួជាប្រភពដ៏សំខាន់មួយ, តែប្រភពដ៏សំខាន់នេះមិនអាចកាត់ផ្តាច់ពីពុទ្ធសាសនាបានឡើយ ដោយសារបូរ៉ូប៊ូឌួជាប្រាសាទពុទ្ធសាសនាដ៏អស្ចារ្យក្នុងលោក ។
១ សម្តេចព្រះសង្ឃរាជ ជួន ណាត បានដឹកនាំគណៈប្រតិភូកម្ពុជា ១៧ អង្គ/នាក់ ទៅចូលរួមក្នុងឆដ្ឋសង្គាយនានេះ ។ គួរឲ្យស្ងើចសរសើរ ព្រះអង្គបានថ្លែងសុន្ទរកថា ជាភាសា បាឡីសុទ្ធ នៅចំពោះមុខសម្តេចសង្ឃ និងគណៈប្រតិភូសង្ឃអន្តរជាតិល្បីៗ ក្នុងពិធីបើកឆដ្ឋសង្គាយនា (មិត្តសាលាបាលី ១៩៥៤: ១៣-១៤) ។
២ ក្នុងកាលនោះ ប្រទេសកម្ពុជាយើងបានបកប្រែព្រះត្រៃបិដកជាភាសាខ្មែរចប់សព្វគ្រប់ តែមិនទាន់បានបោះពុម្ពទាំងស្រុង ទើបតែបោះពុម្ពបាន ៤៦ ភាគ តែច្បាប់ចម្លងនៃព្រះ ត្រៃបិដកទាំងស្រុង ដែលមានពីរភាសាបាឡី-ខ្មែរ ដែលសរសេរដោយដៃត្រូវបានប្រគល់ឲ្យ ឆដ្ឋសង្គាយនាផ្ទៀងផ្ទាត់រួចជាស្រេច (បាផាត ១៩៥៦: ៤៣៥) ។
ស្រង់ចាកសៀវភៅ៖ ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន, រៀបរៀងដោយ ខាត់ ប៊ុនថន (២០១៧)
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment