(វិលជុំ) ព្រះបណ្ឌិត ភិក្ខុ ពោធិលបាល សាស្ត្រចារ្យ ស៊ី.ឌុបប៊លយូ. ហ័នទីងតុន សាស្ត្រាចារ្យ ស្តេវិន ឌី. ហ្គោដម៉ែន ។ |
លោកវិទូ | ថ្ងៃ ២᧵៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ សីហា ២០២០
គ្មានអ្វីស្ថិតស្ថេរទេ ដូច្នេះអ្វីៗគឺមានតម្លៃ ។ សហគមន៍ពុទ្ធសាសនាទូទាំងសកលលោក បានបាត់បង់អ្នកប្រាជ្ញពុទ្ធសាសនាដ៏ល្បីល្បាញបីរូប នាពេលថ្មីៗនេះ គឺព្រះសង្ឃឥណ្ឌា ព្រះតេជព្រះគុណ បណ្ឌិត ភិក្ខុ ពោធិបាល (Ven Dr Bhikkhu Bodhipala) អ្នកប្រាជ្ញនិងជាអ្នកនិពន្ធ ស៊ី.ឌុបប៊លយូ. ហ័នទីងតុន (C.W. Huntington) និងអ្នកនិពន្ធនិងអ្នកបកប្រែភាសា ស្តេវិន ហ្គោដម៉ែន (Steven Goodman) ។ អ្នកប្រាជ្ញទាំងបីរូបនេះបានលាចាក់លោកនេះទៅហើយក្តី តែពុទ្ធបរិស័ទនៅចង់ចាំលោកនិងពួកគាត់ជានិច្ច ។
ព្រះសង្ឃឥណ្ឌា ព្រះតេជព្រះគុណ បណ្ឌិត ភិក្ខុ ពោធិបាល
ព្រះតេជព្រះគុណ បណ្ឌិត ភិក្ខុ ពោធិបាល ជាព្រះសង្ឃឥណ្ឌាជាទីគោរពសក្ការក្រៃលែងរបស់ពុទ្ធបរិស័ទ និងជាអគ្គលេខាធិការនៃសមាគមពុទ្ធសាសនាបេង្គ័ល បានទទួលអនិច្ចធម្ម នៅថ្ងៃទី២៧ ខែកក្កដា ខណៈកំពុងសម្រាក់ព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ អេ.អឹម.អ័រ.អាយ. ក្រុងមុខកុន្ទបុរៈ ទីក្រុងក័លកាតា ។ ព្រះអង្គមានអាយុ ៥២ វស្សា ។ ព្រះអង្គបានបួសក្នុងសម្នាក់ព្រះពុទ្ធសាសនា ក្នុងឆ្នាំ១៩៩៣ ។ ក្នុងកំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ព្រះអង្គបានចុះទៅសួរសុខទុក្ខវត្តអារាមព្រះពុទ្ធសាសនា តំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌា និងក្រុមគ្រួសារមូស្លីមដែលងាយរងគ្រោះនៅក្នុងប្រទេសបង់ក្លាដែសដើម្បីចែកចាយអំណោយ ។ អគ្គលេខាធិការសហព័ន្ធសហព័ន្ធពុទ្ធសាសនាអន្តរជាតិលោក ព្រះតេជព្រះគុណ បណ្ឌិត ធម្មបិយៈ មានហៅព្រះតេជព្រះគុណ បណ្ឌិត ភិក្ខុ ពោធិបាល ថា «ជាមេដឹកនាំព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយអង្គ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា» ។ ព្រះអង្គបណ្ឌិតបានបន្ថែមទៀតថា «ដោយការទទួលមរណភាពរបស់ព្រះអង្គ ប្រទេសកាន់ពុទ្ធសាសនាទូទាំងពិភពលោក បានបាត់បង់អ្នកដឹកនាំធម៌ដ៏អស្ចារ្យមួយអង្គ» ។
អ្នកប្រាជ្ញពុទ្ធសាសនា សាស្ត្រាចារ្យ ស៊ី.ឌុបប៊លយូ. សាន់ឌី ហ័នទីងតុន
ជាអ្នកប្រាជ្ញផ្នែកប្រវត្តិពុទ្ធសាសនាឥណ្ឌា សាស្ត្រាចារ្យ ស៊ី.ឌុបប៊លយូ. សាន់ឌី ហ័នទីងតុន បានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកក្កដាបន្ទាប់ពីសម្រាក់ព្យាបាលអស់រយៈពេល ៦ ខែដោយជំងឺមហារីកលំពែង នៅអាយុ ៧១ ឆ្នាំ ។ លោកសាស្ត្រាចារ្យបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកពុទ្ធសាសនបណ្ឌិត្យនៅសាកលវិទ្យាល័យមីឈីហ្គែន និងបានបង្រៀននៅកម្មវិធីសិក្សាព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា នៅសាកលវិទ្យាល័យអាន់ទីអាក់ (Antioch University) មុនពេលគាត់ចូលរៀននៅមហាវិទ្យាល័យហាត្វីក (Hartwick College) នៅទីក្រុងញូវយ៉ក ។ ជាធ្វើវិភាគទានអត្ថបទដល់ទស្សនាវដ្ដីត្រីសាយខល (Tricycle) សាស្ត្រាចារ្យ ហ័នទីងតុន បាននិពន្ធរឿងប្រលោមលោកពុទ្ធសាសនាមានចំណងជើងថា «មាយា» (Maya) បោះពុម្ពផ្សាយដោយរោងពុម្ពប្រាជ្ញាណា (Wisdom Publications) ក្នុងឆ្នាំ២០១៥ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃជីវិតរបស់គាត់ លោកសាស្ត្រាចារ្យកំពុងតែសរសេរសៀវភៅមួយ ដែលមានឈ្មោះថា What I Don’t Know About Death (អ្វីដែលខ្ញុំមិនដឹងអំពីមរណភាព) ដែលនឹងត្រូវបោះពុម្ពផ្សាយដោយរោងពុម្ពប្រាជ្ញាញាណ នៅឆ្នាំ២០២១ ។
អ្នកនិពន្ធនិងអ្នកបកប្រែភាសា ស្តេវិន ហ្គោដម៉ែន
លោកសាស្ត្រាចារ្យ ស្តេវិន ហ្គោដម៉ែន ដែលជាអ្នកនិពន្ធនិងជាសាស្រ្តាចារ្យនៅវិទ្យាស្ថានកាលីហ្វ័រញ៉ានៃការសិក្សាអាំងតេក្រាល នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាអ្នកបកប្រែភាសាឲ្យគ្រូពុទ្ធសាសនាទីបេត៍ជាច្រើននាក់ និងជាអ្នកធ្វើវិភាគទានអត្ថបទដល់ទស្សនាវដ្ដីត្រីសាយសល បានទទួលមរណភាពនៅផ្ទះរបស់គាត់ នៅទីក្រុងអូកលេន រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៣ ខែសីហា នៅអាយុអាយុ ៧៥ ឆ្នាំ ។ លោកសាស្ត្រាចារ្យ ហ្គោដម៉ែនបានរៀបរៀងសៀវភៅ The Buddhist Psychology of Awakening: An In-Depth Guide to Abhidharma (ការភ្ញាក់រឭក[ពោជ្ឈង្គ]នៃចិត្តវិទ្យាព្រះពុទ្ធសាសនា៖ មគ្គុទេសក៍ស៊ីជម្រៅអំពីព្រះអភិធម្ម) បោះពុម្ពផ្សាយដោយរោងពុម្ពសម្ភលៈ កាលពីខែមុន ។ នៅក្នុងសំណេរជីវប្រវត្តិសង្ខេប លោក ហ្គីតាណូ កាហ្សូ ម៉ៃដា អគ្គនាយកទស្សនាវដ្ដីត្រីសាយខល បានគោរពបូជាជីវិតរបស់លោកសាស្ត្រចារ្យហ្គោដម៉ែន និងការចូលរួមចំណែករកអ្វីប្រៀបស្មើមិនបាន ក្នុងការសិក្សាព្រះពុទ្ធសាសនានៅពិភពលោកខាងលិច ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment