នាយករដ្ឋមន្ត្រីស្រីលង្កា៖ ប្ដេជ្ញាចិត្តប្រព្រឹត្តចំពោះជាតិសាសន៍និងសាសនាទាំងអស់ស្មើរៗគ្នា - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, August 23, 2020

នាយករដ្ឋមន្ត្រីស្រីលង្កា៖ ប្ដេជ្ញាចិត្តប្រព្រឹត្តចំពោះជាតិសាសន៍និងសាសនាទាំងអស់ស្មើរៗគ្នា

នាយករដ្ឋមន្ត្រីស្រីលង្កា លោក មហិន្ទ រាជបក្សា ថ្លែងសុន្ទរកថានៅក្នុងសន្និសីទមហាសង្ឃ នៅខេត្តភាពពាយព្យ ប្រទសស្រីលង្កា ។  រូបភាព៖ Adaderana

លោកវិទូ | ថ្ងៃ ១᧥១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ សីហា ២០២០

នាយករដ្ឋមន្ត្រីស្រីលង្កា លោក មហិន្ទ រាជបក្សា មានប្រសាសន៍ថា គាត់ប្ដេជ្ញាចិត្តប្រព្រឹត្តចំពោះជាតិសាសន៍ និងសាសនាទាំងអស់ស្មើៗគ្នា ខណៈដែលត្រូវការពារឋានៈដែលត្រូវបានផ្ដល់ចំពោះព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ ។

យោងតាមសារព័ត៌មានស្រីលង្កា Adaderana បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទមហាសង្ឃ នៅខេត្តភាគពាយព្យ ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលនឹងបំពេញមុខងារ ដោយពិចារណានូវដំបូន្មាន និងការក្រើនរំឭករបស់ព្រះមហាសង្ឃ ។

ភ្នាក់ងារសារព័ត៌មានរបស់នាយរដ្ឋមន្ត្រីបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីក៏បានសម្ដែងអំណរគុណផងដែរ ចំពោះព្រះសង្ឃពុទ្ធសាសនាទាំងអស់នៅស្រុកកុរុនេគាល ដែលបានធ្វើឲ្យគាត់បានឈ្មះឆ្នោះយ៉ាងសន្ធឹកសន្ធាប់នៅស្រុកនេះ ។

លោក មហិន្ទ រាជបក្សា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសស្រីលង្កាជាលើកទីបួន នៅថ្ងៃទី ៩ ខែសីហា កន្លងទៅ បន្ទាប់ពីគណបក្សរបស់លោកទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ដែលបានពង្រឹងអំណាចគ្រួសាររបស់លោកយ៉ាងរឹងមាំ នៅក្នុងនយោបាយស្រីលង្កា ។ បក្សរបស់គាត់មានសំឡេងគ្រប់គ្រាន់នៅក្នុងសភា សម្រាប់គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានកម្រិតអំណាចរបស់ប្រធានាធិបតី ។

ស្រីលង្កាជាប្រទេសកាន់ពុទ្ធសាសនាថេរវាទដ៏សំខាន់មួយ ។ ប៉ុន្តែជាងបួនទសវត្សរ៍មកហើយ វិវាទជាតិសាសន៍មិនទាន់ផុតរលត់នៅឡើយទេ រវាងពួកសីហឡៈដែលកាន់ព្រះពុទ្ធសាសនាដែលជាប្រជាជនភាគច្រើន និងពួកតមិល[ទមិឡ]ដែលកាន់សាសនាហិណ្ឌូភាគច្រើនដែលជាជនជាតិភាគតិច និងវិវាទរវាងពុទ្ធសាសនិកសីហឡៈ និងមូស្លីមផងដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment