វត្តសិរីជុំ ប្រទេសអូស្ត្រាលី ។ រូបភាព៖ Vipassana Wat Serey Chum |
លោកវិទូ | ថ្ងៃ ១᧲១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ តុលា ២០២០
យើងខ្ញុំព្រះករុណា គណៈកម្មការសមាគម ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទចំណុះជើងវត្តសិរីជុំ បានមូលមតិគ្នាជាឯកច្ឆន្ទនឹងប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសនៅក្នុងអាវាសវត្តសិរីជុំ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបានជាបច្ច័យបួនសម្រាប់កសាងសមិទ្ធផលនានា និងផ្គត់ផ្គងវត្តសិរីជុំ ដែលកំពុងជួបប្រទះការខ្វះខាត ។
បញ្ជាក់៖ ញាតិញោមមានសទ្ធាជ្រះថ្លា អាចជាវត្រៃសំពត់សាដករៀងៗខ្លួន រីឯត្រៃមានពីរប្រភេទគឺ ត្រៃតូច និងត្រៃធំ ។ បើញាតិញោមមានសទ្ធាជ្រះថ្លា សូមទាក់ទងផ្ទាល់មកវត្តសិរីជុំ ។
អាស្រ័យហេតុនេះ ខ្ញុំព្រះករុណាយើងខ្ញុំ សូមថ្វាយបង្គំអារាធនានិមន្ត ព្រះតេជគុណគ្រប់ព្រះអង្គ និងគោរពអញ្ជើញពុទ្ធបរិស័ទ សប្បុរសជនគ្រប់ទិសទី ព្រះមេត្តានិងមេត្តាចូលរួមក្នុងពិធីបុណ្យនេះ និងចូលចាប់មគ្គផល ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ឲ្យបានច្រើនកុះករកុំបីអាក់ខានឡើយ ។
កម្មវិធីបុណ្យ
ថ្ងៃ០៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែតុលា គ.ស. ២០២០ (Friday, October 23, 2020)
- ម៉ោង ០៤:០០ នាទីរសៀល៖ នមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត និងធម្មកឋិកសម្តែងធម្មទេសនា ។
ថ្ងៃ០៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា គ.ស. ២០២០ (Saturday, October 24, 2020)
- ម៉ោង ០៧:០០ នាទីព្រឹក៖ ប្រគេនយាគូចំពោះព្រះសង្ឃ ។
- ម៉ោង ១០:៣០ នាទព្រឹក៖ វេរភត្តាហារប្រគេនព្រះសង្ឃ និងដារបង្សុកូល ។
- ម៉ោង ១២:០០ នាទីថ្ងៃត្រង់៖ ញាតិញោមពុទ្ធបរិស័ទទទួលទានភោជនាហារ ។
- ម៉ោង ០១:០០ នាទីរសៀល៖ ដង្ហែអង្គកឋិនដើម្បីវេរប្រគេនចំពោះព្រះភិក្ខុសង្ឃ ព្រះភិក្ខុសង្ឃសូត្រជយន្តោប្រសិទ្ធពរជ័យដល់ពុទ្ធបរិស័ បន្ទាប់មកសម្តែងធម្មទេសនាអំពីអានិសង្សកឋិន ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។
បញ្ជាក់៖ កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅវត្តសិរីជុំ ដែលមានអសយដ្ឋាន៖ 4 Filbert Court, Cranbourne North, Vic – 3977 ។
សម្រាប់ព័ត៌មានលម្អិត៖ 0431032179
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment