ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា៖ ទិវាវេជ្ជសាស្រ្តបុរាណលើកទី៥ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, November 16, 2020

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា៖ ទិវាវេជ្ជសាស្រ្តបុរាណលើកទី៥

រូបសំណាក មហាឥសី ចរ័ក គ្រូវេជ្ជសាស្ត្របុរាណអាយុរវេទ ដ៏ល្បីល្បាញរបស់ឥណ្ឌា ។ រូបភាព៖ វីគីភីឌា

លោកវិទូ | ថ្ងៃ ២᧡១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៦ វិច្ឆិកា ២០២០ 

ភ្នំពេញ៖ ក្រសួង Ayurveda, Yunani, Siddha និង Homeopathy (AYUSH) នៃរដ្ឋាភិបាលឥណ្ឌាបានប្រារព្ធទិវា Ayurveda Day (វេជ្ជសាស្រ្តបុរាណ) លើកទី ៥ នៅប្រទេសឥណ្ឌាក៏ដូចជានៅបរទេស ។ លោកនាយករដ្ឋមន្រ្តី Shri Narendra Modi បានថ្លែងសុន្ទរកថាអំពីវិទ្យាស្ថាន Ayurvedic ចំនួនពីរទៅកាន់ជនរួមជាតិឥណ្ឌា ។ សិក្ខាសាលាមួយស្តីពី Covid-19 និង Ayurveda ត្រូវបានរៀបចំឡើង ។

ជាផ្នែកមួយនៃការប្រារព្វទិវាវេជ្ជសាស្រ្តបុរាណ (Ayurveda Day) លើកទី ៥ នៅប្រទេសកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញតាមរយៈក្រសួងសុខាភិបាលបានអញ្ជើញអ្នកជំនាញផ្នែកសុខភាពផ្សេងៗគ្នា ដែលមានជំនាញផ្នែកវេជ្ជសាស្រ្ត សុខភាពជាដើម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីស្វែងយល់ពីលក្ខណៈពិសេសនៃវេជ្ជសាស្ត្រឥណ្ឌាដ៏យូរលង់ ។ 

ស្ថានទូតឥណ្ឌាបានផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ តាមរយៈបណ្តាញផ្សេងៗរួមទាំងការចែករំលែកព័ត៌មានតាមបណ្តាញសង្គម អំពីផលិតផលសំខាន់ៗនៃថ្នាំបុរាណ ។ ព័ត៌មានពិស្ដារស្តីពីរុក្ខជាតិឱសថក៏ត្រូវបានចុះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតផងដែរ ។ 

លើសពីនេះទៀត ឯកអគ្គរដ្ឋទូត វេជ្ជបណ្ឌិត Devyani Khobragade បានប្រគល់អំណោយជាផលិតផលដល់វេជ្ជបណ្ឌិត អ្នកមានជំនាញសុខភាពរួមទាំងអ្នកចម្រៀងដែលមានទេពកោសល្យ កញ្ញា Nikki Nikki ដែលវីដេអូអាចទស្សនាតាមផេករបស់នាងបាន ។ ស្ថានទូតឥណ្ឌាក៏មានបំណងរៀបចំសិក្ខាសាលាស្តីពីប្រធានបទ “Ayurveda សម្រាប់រោគរាតត្បាតCovid-19” នៅសាកលវិទ្យាល័យអន្តរជាតិក្នុងរាជធានីភ្នំពេញ តែគម្រោងត្រូវបានលុបចោល ។

Ayurveda គឺជាប្រព័ន្ធវេជ្ជសាស្ត្រដែលមានអាយុកាលតាំងពីបុរាណកាល ។ គ្រូពេទ្យនៃប្រទេសឥណ្ឌាសម័យបុរាណដូចជា Dhanvantari, Sushrut, Charak ជាដើមបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលូតលាស់នៃប្រព័ន្ធវេជ្ជសាស្ត្របុរាណ ។ 

រដ្ឋាភិបាលប្រទេសឥណ្ឌាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពទូទៅរបស់មនុស្សជាតិនៅទូទាំងពិភពលោក ដោយផ្តោតទស្សនវិជ្ជាបុរាណរបស់ឥណ្ឌា Vasudhaiv Kutumbakam (ពិភពលោកគឺជាគ្រួសារតែមួយ) បានរៀបចំទិវា Ayurveda ចាប់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ។ ស្ថានទូតឥណ្ឌានៅភ្នំពេញ សូមជូនពរប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ ពីវេជ្ជសាស្រឥណ្ឌាមួយនេះផងចុះ ៕ 

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment