ព្រះតេជព្រះគុណ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត, ១៧ ធ្នូ ២០២០ ។ រូបភាព៖ ហ្វេសប៊ុក |
លោកវិទូ | ថ្ងៃ ៦᧤២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៨ ធ្នូ ២០២០
កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ គណៈសង្ឃនាយក មន្ត្រីសង្ឃ ភិក្ខុសាមណេរ និងពុទ្ធបរិស័ទជាច្រើនបានសម្ដែងអំណរសាទរចំពោះ ព្រះតេជព្រះគុណ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ក្នុងឱកាសនៃពិធីអនុមោទ និងអបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនូវការសិក្សាស្រាវជ្រាវថ្នាក់ «ក្រោយបណ្ឌិត» របស់ព្រះអង្គ ដែលអាចនិយាយម្យ៉ាងទៀតថា «បណ្ឌិតលើបណ្ឌិត» ។
ពិធីដ៏វិសេសវិសាលនេះបានប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីសង្ឃជាន់ខ្ពស់ និងសហព្រហ្មចារីជាច្រើនអង្គ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។
© រក្សាសិទ្ធិដោយលោកវិទូ
តាមរយៈសារអបអរសាទររបស់សម្ដេចព្រះមហាសង្ឃរាជាធិបតីបានឲ្យដឹងថា ព្រះតេជព្រះគុណ ព្រះមុនីកោសល យ៉ន សេងយៀត បានសិក្សាថ្នាក់ក្រោយបណ្ឌិតផ្នែកទស្សនវិជ្ជាពុទ្ធសាសនា រយៈពេល ៤ ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យហាវឺដ (Harvard) ។
គួររំឭកផងដែរថា ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យកល្យាណី ទីក្រុងកូឡុំបូ (ប្រទេសស្រីលង្កា) និងថ្នាក់បណ្ឌិត ពីសាលារាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ។
«អ្នកនយោបាយអាចក្បត់នរណាៗបាន តែមិនអាចក្បត់ប្រទេសជាតិរបស់ខ្លួនបានឡើយ; លោកវេជ្ជបណ្ឌិតអាចក្បត់នរណាបាន តែមិនអាចក្បត់អ្នកជំងឺរបស់ខ្លួនបានឡើយ; អ្នកបួសអាចក្បត់នរណាបាន តែមិនអាចក្បត់សីលធម៌បានទេ; ប្រវត្តិវិទូអាចក្បត់នរណាបាន តែមិនអាចក្បត់ប្រវត្តិសាស្ត្របានទេ ។ យើងទាំងអស់គ្នាជានិស្សិតនៃបញ្ញាសាស្ត្រកម្ពុជា ជាជនជាតិខ្មែរ ដាច់ខាតត្រូវតែការពារទឹកដី និងថែរក្សាប្រទេសរបស់យើង ឲ្យបានគង់វង្ស ។»
លើសពីនេះ ព្រះបណ្ឌិតប្រហែលមើលឃើញថា នៅក្នុងសង្គមខ្មែរយើង ក៏ដូចជាសង្គមបរទេសជាទូទៅ មានបណ្ឌិតខ្លះដូចជាមានសតិមិនប្រក្រតី ។ នៅក្នុងធម្មសាកច្ឆាក្នុងកម្មវិធីអនុមោទនាអាសាឡ្ហបូជា នេះធ្វើតាមប្រព័ន្ធវីដេអូអនឡាញ Zoom រៀបចំនិងឧបត្តម្ភដោយវិទ្យុផ្កាឈូក ខែកក្កដា ២០២០ ព្រះអង្គមានចាប់អារម្មណ៍ចំពោះពាក្យខ្មែរមួយថា «មនុស្សមានសតិមាំគេហៅ ‘មនុស្សជា’ មនុស្សហ្នឹងជា ។ ‘មនុស្សជា’ មានន័យថា មនុស្សមានការចង់ចាំមានការគិតឃើញផ្លូវចិត្តហ្នឹងវាល្អពរ ដល់តែមនុស្សអត់ជា ចាស់បុរាណលោកប្រើពាក្យថា ‘ឡប់សតិ’ មានន័យថា សតិវាឡប់អស់ មានន័យថា វាវិវដ្ដ វាក្រឡាប់ចាក់អស់ ។ មនុស្សកាលណាតែសតិហ្នឹងវាក្រឡាប់ចក្រហើយ វា…វា…វាវិលវល់ហើយ អ៊ីចឹងចាស់ៗចាត់ទុកថា អ្នកឡប់សតិគឺជាមនុស្សដែលមិនមានតុល្យភាពផ្លូវចិត្ត» ។
ព្រះអង្គមានថេរដីកាបន្ថែមទៀតថា «រឿងសតិនេះអត់ទាក់ទងនឹងរឿងអ្នកមានសញ្ញាបត្របណ្ឌិត អ្នកមិនមានសញ្ញាបត្របណ្ឌិតអីទេ វាទាក់ទងនឹងផ្លូវចិត្តការអប់រំចិត្ត ។ មានអ្នកបានសញ្ញាបត្របណ្ឌិតច្រើនណាស់មានសតិមិនប្រក្រតី» ។ គឺ «ឡប់សតិ», អ្នកសម្របសម្រួលជួយបញ្ជាក់បន្ថែម ។
សព្វថ្ងៃព្រះអង្គមានសមណស័ក្តិ ជាព្រះរាជាគណៈថ្នាក់ទោ (ព្រះមុនីកោសល) ជាព្រះសាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះរាជ រាជធានីភ្នំពេញ ជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសង្ឃរាជ និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជា ។ ក្នុងសភាសង្ឃខ្មែរ ព្រះអង្គទទួលបន្ទុកមើលការខុសត្រូវ ខេត្តភាគខាងលិច មានបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ។ ព្រះអង្គក៏ជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ក្នុងចំណោមព្រះសង្ឃ ពុទ្ធបរិស័ទ និងសាធារណជនជាច្រើន (បើមិនភាគច្រើន) ព្រះបណ្ឌិត សេងយៀត ជាវគ្មិនមួយអង្គ ដ៏ប៉ិនប្រសព្វ មានទស្សននិងប្រាជ្ញាញាណទូលំទូឡាយ ទាំងផ្លូវអាណាចក្រ និងជាពិសេសផ្លូវពុទ្ធចក្រ ។ មិនតែប៉ុណ្ណោះ សំណេររបស់ព្រះអង្គតែងតែធ្វើឲ្យការទាក់ទាញ និងចំណាប់អារម្មណ៍ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ។
ទស្សនៈ និងឱវាទ
តាមមើលទស្សនៈរបស់ព្រះអង្គអាចឆ្លុះបញ្ចាំងបានតាមរយៈឆន្ទៈនិងវីរិយភាព ក្នុងការសិក្សារហូតដល់ថ្នាក់ក្រោយបណ្ឌិត គឺថាការសិក្សាដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ព្រះសង្ឃខ្មែរ គឺមូលដ្ឋាននៃការលើកកម្ពស់ និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនាខ្មែរឲ្យរីកចម្រើនបាន ។
តួយ៉ាងនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុវីអូអេជាខេមរភាសាកន្លងទៅ ព្រះបណ្ឌិត សេងយៀត មានទស្សនៈថា ព្រះសង្ឃអាចជួយសង្គមជាតិបាន លុះត្រាតែព្រះសង្ឃជាអ្នកចេះដឹងខ្ពង់ខ្ពស់ ។ មានន័យថា ដើម្បីជួយសង្គមជាតិបាន ព្រះសង្ឃខ្លួនឯង ចាំបាច់ត្រូវតែជាអ្នកទទួលបានការអប់រំខ្ពស់ជាមុនសិន ។ ព្រោះហេតុនេះ ជាញឹកញាប់ ព្រះបណ្ឌិតតែងតែដាស់តឿនឲ្យភិក្ខុសាមណេរ និងសមណនិស្សិតទាំងឡាយផ្ដោតលើការសិក្សាជាសំខាន់ ។
ចំពោះទស្សនៈនយោបាយជាទូទៅវិញ ព្រះបណ្ឌិតសេងយៀតយល់ថា អ្នកនយោបាយ ក៏ដូចជាប្រជននិងនិស្សិត ត្រូវតែស្មោះស្ម័គ្រចំពោះជាតិ ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីឆ្នាំ២០១៩ ព្រះបណ្ឌិតមានថេរដីកា ដែលធ្វើឲ្យអ្នកតាមដានស្ដាប់ខ្លះថាជា «សម្តីមាស» ។ ព្រះបណ្ឌិតមានសង្ឃដីកាយ៉ាងនេះថា
លើសពីនេះ ព្រះបណ្ឌិតប្រហែលមើលឃើញថា នៅក្នុងសង្គមខ្មែរយើង ក៏ដូចជាសង្គមបរទេសជាទូទៅ មានបណ្ឌិតខ្លះដូចជាមានសតិមិនប្រក្រតី ។ នៅក្នុងធម្មសាកច្ឆាក្នុងកម្មវិធីអនុមោទនាអាសាឡ្ហបូជា នេះធ្វើតាមប្រព័ន្ធវីដេអូអនឡាញ Zoom រៀបចំនិងឧបត្តម្ភដោយវិទ្យុផ្កាឈូក ខែកក្កដា ២០២០ ព្រះអង្គមានចាប់អារម្មណ៍ចំពោះពាក្យខ្មែរមួយថា «មនុស្សមានសតិមាំគេហៅ ‘មនុស្សជា’ មនុស្សហ្នឹងជា ។ ‘មនុស្សជា’ មានន័យថា មនុស្សមានការចង់ចាំមានការគិតឃើញផ្លូវចិត្តហ្នឹងវាល្អពរ ដល់តែមនុស្សអត់ជា ចាស់បុរាណលោកប្រើពាក្យថា ‘ឡប់សតិ’ មានន័យថា សតិវាឡប់អស់ មានន័យថា វាវិវដ្ដ វាក្រឡាប់ចាក់អស់ ។ មនុស្សកាលណាតែសតិហ្នឹងវាក្រឡាប់ចក្រហើយ វា…វា…វាវិលវល់ហើយ អ៊ីចឹងចាស់ៗចាត់ទុកថា អ្នកឡប់សតិគឺជាមនុស្សដែលមិនមានតុល្យភាពផ្លូវចិត្ត» ។
ព្រះអង្គមានថេរដីកាបន្ថែមទៀតថា «រឿងសតិនេះអត់ទាក់ទងនឹងរឿងអ្នកមានសញ្ញាបត្របណ្ឌិត អ្នកមិនមានសញ្ញាបត្របណ្ឌិតអីទេ វាទាក់ទងនឹងផ្លូវចិត្តការអប់រំចិត្ត ។ មានអ្នកបានសញ្ញាបត្របណ្ឌិតច្រើនណាស់មានសតិមិនប្រក្រតី» ។ គឺ «ឡប់សតិ», អ្នកសម្របសម្រួលជួយបញ្ជាក់បន្ថែម ។
បណ្ឌិតលើបណ្ឌិត
ការសិក្សាថ្នាក់ក្រោយបណ្ឌិត ជាកម្រិតសិក្សាស្រាវជ្រាវមួយ បន្ទាប់ពីបានបញ្ចប់ថ្នាក់បណ្ឌិត ។ ជាទូទៅ វាជាការស្រាវជ្រាវលើគម្រោងសិក្សាណាមួយ ដើម្បីពង្រឹងជំនាញ និងវិធីសាស្ត្រនៃការស្រាវជ្រាវ ទៅលើប្រធានបទដែលជាជំនាញរបស់អ្នកស្រាវជ្រាវ និងដែលពាក់ព័ន្ធនឹងស្ថានប័នរបស់ខ្លួន ដែលកំពុងប្រើការ ។
ព្រះតេជព្រះគុណ បណ្ឌិត យ៉ន សេងយៀង បានបញ្ចប់ថ្នាក់ក្រោយបណ្ឌិត ដែលប្រទេសនិយាយភាសាអង់គ្លេសហៅថា «postdoc» នេះ បន្ទាប់ពីបញ្ចប់គម្រោងសិក្សាស្រាវជ្រាវ ក្រោមប្រធានបទដ៏មានសារសំខាន់មួយគឺ «ភាពជាព្រះអរហន្តដ៏លាក់កំបាំងរបស់ព្រះមហាឃោសានន្ទ» (Maha Ghosananda’s The Hidden Arahanta) ។ គម្រោងសិក្សាស្រាវជ្រាវនេះ មានជាប់ពាក់ព័ន្ធដោយផ្ទាល់ អំពីសកម្មភាពការងាររបស់ព្រះអង្គ ក្នុងដំណើរធម្មយាត្រាដើម្បីសន្តិភាព របស់សម្ដេចព្រះមហាឃោសានន្ទ ចាប់ពីឆ្នាំ១៩៩២ មក ។
ជាពិសេស ទ្រឹស្តីថ្មី ឬវិភាគទានថ្មី ចំពោះវិស័យសិក្សាស្រាវជ្រាវផ្នែកណាមួយ ត្រូវបានគេរំពឹងពីអ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនេះ ។ ប៉ុន្តែ ជាទូទៅ ថ្នាក់បណ្ឌិតក្តី ក្រោយបណ្ឌិតក្តី គឺជាជំនាញចំណេះដឹង ដែលមានកម្រិតស៊ីជម្រៅអ្នកឯកទេសរបស់ខ្លួនបណ្ណោះ ។
ក្នុងចំណោមព្រះសង្ឃខ្មែរ ព្រះបណ្ឌិត សេងយៀត ជាព្រះសង្ឃទី១ ក្នុងប្រវត្តិសាស្ត្រ ដែលបានបញ្ចប់ថ្នាក់សិក្សាកម្រិតនេះ ហើយក៏ប្រហែលជាទី១ នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។ តាមរយៈការបំពេញកិច្ចការបម្រើជាតិ និងសាសនា អស់រយៈពេលមិនតិចជាងពីរទសវត្សរ៍មក និងតាមរយៈឆន្ទៈដ៏ប្រសើរឧត្តមក្នុងសិក្សារហូតដល់ថ្នាក់ក្រោយបណ្ឌិតមុនគេ ក្នុងចំណោមព្រះសង្ឃខ្មែរ ពីសាកលវិទ្យាល័យហាវឺដដ៏ល្បីល្បាញថែមទៀតផងនោះ ព្រះអង្គជាបណ្ឌិតលើបណ្ឌិត នៅស្រុកខ្មែរ យ៉ាងណាស់ក្នុងន័យសញ្ញាបត្រដែរ ។
ការរៀនថ្នាក់ក្រោយបណ្ឌិត នរណាក៏អាចរៀនបានដែរឲ្យតែមានសញ្ញាបត្របណ្ឌិតស្រាប់ តែការរៀនថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យហាវឺដ មិនមែនសុទ្ធតែធ្វើទៅបានតាមចិត្តចង់ឡើយ វាជាការកម្រដោយពិត ព្រោះស្ដង់ដារនៃការទទួលឲ្យចូលរៀនខ្ពស់ណាស់ ។
នេះជាមោទនភាពណាស់សម្រាប់ព្រះពុទ្ធសាសនាខ្មែរ និងប្រជាជាតិខ្មែរទាំងមូល ដែលកាន់តែសំបូរដោយអ្នកចេះដឹងច្រើនឡើង ដែលជាអ្នកប្រកបដោយអង្គសិក្សា ៣ ប្រការគឺ ចរិយាសិក្សា (សីលធម៌ល្អ) ពុទ្ធិសិក្សា (ចំណេះវិជ្ជា) ពលសិក្សា (សុខភាពល្អ) ។ សង្ឃឹមថា ព្រះបណ្ឌិតនឹងចំណាយពេលឲ្យបានច្រើន ក្នុងការផ្ទេរនូវចំណេះដឹងដោយផ្ទាល់ ចំពោះសមណនិស្សិតទាំងឡាយនៅក្នុងកម្ពុជរដ្ឋ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment