ព្រះមហាវិមលធម្ម ពិន សែម បានឆក់យកបេះដូងខ្ញុំជិត២០ឆ្នាំហើយ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, March 19, 2021

ព្រះមហាវិមលធម្ម ពិន សែម បានឆក់យកបេះដូងខ្ញុំជិត២០ឆ្នាំហើយ

ព្រះគ្រូវជិរប្បញ្ញោ សាន សុជា កំពុងធ្វើគារវកិច្ចចំពោះព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ។

លោកវិទូ | ថ្ងៃ ៦᧦៥ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៩ មីនា ២០២១ 

ជិតម្ភៃឆ្នាំមុន (មិនចាំឆ្នាំ) ក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃទូទាំងប្រទេស នាទីក្រុងភ្នំពេញ ព្រះមហាវិមលធម្ម ពិន សែម បានថ្លែងព្រះថេរដីកាក្នុងមហាសន្និបាតនោះយ៉ាងគួរឲ្យជក់ចិត្ត ខ្ញុំមិនចាំទាំងស្រុងទេ ប៉ុន្តែបានកំណត់ចំណាំនូវចំណុចមួយចំនួនដូចខាងក្រោម៖

១- ទាក់ទងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ : លោកមានថេរដីកាថា របស់ណាដែលជាអត្តសញ្ញាណជាតិ នាំមកនូវសាមគ្គីភាព រីកចម្រើនដល់សង្គម ត្រូវតែរក្សាការពារនិងច្នៃប្រឌិតឲ្យកាន់តែប្រសើរឡើង របស់ណាដែលនាំឲ្យអន់ថយ ខាតប្រយោជន៍ ត្រូវតែលះបង់ចោល ។

២- ទាក់ទងនឹងការអប់រំ : ដោយពេលនោះ អ្នកមានជំនឿបែបបុរាណ មិនចង់ឲ្យមានការសិក្សាប្រែបាលី សូម្បីតែសូត្រធម៌ប្រែជាដើម លោកលើកឡើងជំទាស់ទៅនឹងជំនឿចាស់គំរឹលទាំងនោះ មានជាអាទិថា នៅប្រទេសគេជឿនលឿន សូម្បីសត្វក៏គេបង្រៀនឲ្យចេះសម្តែងរកលុយដែរ សត្វមួយចំនួនគេបង្រៀនឲ្យចេះរាប់ One Two Three… ទៀតផង ហេតុអ្វីក៏យើងនៅបន្តវប្បធម៌ជឿតាមគ្នាងងឹតឈឹងយ៉ាងនេះ? មានតែការអប់រំទេ ដែលអាចធ្វើឲ្យមនុស្សភ្លឺស្វាង និងជាធនធានរបស់ជាតិ ។

ក្នុងកាលនោះ ខ្ញុំមិនទាន់ស្គាល់លោកច្បាស់នៅឡើយទេ គ្រាន់តែដឹងថា លោកមានតួនាទីជាមន្ត្រីសង្ឃ។ បន្ទាប់ពីលឺដូច្នោះ ខ្ញុំគិតក្នុងចិត្តថា ព្រះថេរៈអង្គនេះ ពិតជាចាស់ខ្លឹមមែន នឹងក្លាយជាសសរទ្រូងក្នុងព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ ពីព្រោះលោកមានទាំងសមត្ថភាព និងឱកាសក្នុងការបំពេញតួនាទីជាគោឧសភៈយ៉ាងពេញទំហឹង ។

គុណតំលៃ គួរតែត្រូវបានមើលឃើញខណៈពេលដែលលោកនៅមានព្រះជន្មនៅឡើយ និងគួរជួយជ្រោមជ្រែងតាមការដែលអាចធ្វើបាន មិនគួររក្សាទម្លាប់ប្រសិទ្ធិនាមបុគ្គលល្អមា្នក់ថាជាសប្បុរស ឬវីរៈបុរសក្រោយពេលដែលលោកលាចាកលោកទៅហើយនោះទេ ៕

អត្ថបទដោយ៖ ព្រះគ្រូវជិរប្បញ្ញោ សាន សុជា

ព្រះបរមពោធិសត្វធ្លាប់វាយសិស្សដែរហើយលោកពន្យល់ថា៖ «ការឲ្យទណ្ឌកម្មដល់មនុស្សខុស ការឲ្យអាជ្ញាដល់មនុស្សខុស ដើម្បីឲ្យកែប្រែ 'តំ សាសនំ ន ព្យាបាទំ' មិនមែនជាការព្យាបាទទេ គឺជាការប្រៀនប្រដៅ» ។

ទស្សនាវីដេអូ៖ ការដាក់ទណ្ឌាកម្មដោយរំពាត់ជាការព្យាបាទដោយហិង្សា? ដោយព្រះគ្រូវជិរប្បញ្ញោ សាន សុជា

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment