នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី ត្រលប់ពីសហរដ្ឋអាម៉េរិកវិញជាមួយវត្ថុបុរាណដ៏មានតម្លៃចំនួន ១៥៧ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, September 26, 2021

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី ត្រលប់ពីសហរដ្ឋអាម៉េរិកវិញជាមួយវត្ថុបុរាណដ៏មានតម្លៃចំនួន ១៥៧

លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី កំពុងពិនិត្យមើលវត្ថុបុរាណ ដែលត្រូវបានប្រគល់ឲ្យដោយសហរដ្ឋអាមេរិក, ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។

លោកវិទូ | ថ្ងៃ ១᧵១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២៦ កញ្ញា ២០២១ 

សហរដ្ឋអាម៉េរិកបានប្រគល់វត្ថុបុរាណចំនួន ១៥៧ ដល់ឥណ្ឌាវិញ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី នរេន្ទ្រ មោទី រយៈពេលបីថ្ងៃនៅសហរដ្ឋអាម៉េរិក ។ ការប្រគល់ឲ្យមកវិញនេះកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រី មោទី និងប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ប្តេជ្ញាពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប្រជាធិបតេយ្យទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងការលួច ការជួញដូរខុសច្បាប់ និងការជួញដូរវត្ថុវប្បធម៌ ។

បន្ទាប់ពីទទួលបានវត្ថុបុរាណដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានទាំងនេះ លោកនាយករដ្ឋមន្រ្តី មោទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំងនេះ មកកាន់ប្រទេសឥណ្ឌាវិញ ដោយសហរដ្ឋអាម៉េរិក ។

បញ្ជីវត្ថុបុរាណចំនួន ១៥៧ រួមបញ្ចូលទាំងឈុតចម្រុះ ដែលមានវត្ថុចាប់ពីផ្ទាំងកំរាស់ ១.៥ ម៉ែត្រនៃព្រះរេវន្ត នៅលើថ្មភក់ពីសតវត្សរ៍ទី១០ រហូតដល់កំពស់ ៨.៥ សង់ទីម៉ែត្រ នៃព្រះនាដរាជ ដែលធ្វើពីសំរិទ្ធ ពីសតវត្សរ៍ទី១២ ដែលតំណាងឲ្យវប្បធម៌ចំនួន (៧១) សាសនាហិណ្ឌូ (៦០) ព្រះពុទ្ធសាសនា (១៦) និងសាសនាជេន (៩) ។ វត្ថុបុរាណទាំងនេះភាគច្រើន ត្រូវបានកសាងក្នុងកំឡុងសតវត្សរ៍ទី១១ ទី១៤ នៃគ្រិស្តស័ករាជ ព្រមទាំងវត្ថុបុរាណជាប្រវត្តិសាស្ត្រ ដូចជាវត្ថុស័ក្តិសិទិ្ធស្ពាន់ ដែលមានអាយុកាល ២០០០ មុនគ្រិស្តស័ករាជ ។ ប្រហែល ៤៥ នៃវត្ថុបុរាណទាំងនេះ មានអាយុកាលតាំងពីមុនគ្រិស្តសករាជ ។

មន្ត្រីរដ្ឋាភិបាលឥណ្ឌាមួយរូបបានមានប្រសាសន៍ថា «នេះជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមោទី ក្នុងការនាំត្រលប់មកវិញនូវវត្ថុបុរាណរបស់យើង ពីបណ្ដាប្រទេសនានាទូទាំងពិភពលោក» ៕

ព្រះពុទ្ធបដិមាទ្រង់អង្គុយ ធ្វើពីថ្មខ្សាច់ពណ៌ក្រហម សតវត្សរ៍ទី៧-៨ នៃគ្រិស្តស័ករាជ ដែលមានប្រភពពីប្រទេសឥណ្ឌា ។

ព្រះពុទ្ធបដិមាទ្រង់ឈរ ធ្វើពីសំរិទ្ធ ព្រហស្តស្ដាំជាអភ័យមុទ្រ សតវត្សរ៍ទី១៤១៥ នៃគ្រិស្តស័ករាជ ប្រភពពីឥណ្ឌាភាគខាងកើត ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment