លោកវិទូ | ថ្ងៃ ៤᧧១២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១៣ តុលា ២០២១
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជាភាសាអង់គ្លេសរបស់ប៉ាគីស្ថាន (Dawn) បានឲ្យដឹងថា ពុទ្ធបរិស័ទដែលនៅសេសសល់ចុងក្រោយ កំពុងតែប្រឈមនឹងការផុតពូជ ដោយសារគ្មានកន្លែងធ្វើសក្ការគោរពបូជា គ្មានការបង្រៀនធម៌ និងគ្មានការគាំទ្រពីរដ្ឋាភិបាល ។
ពុទ្ធបរិស័ទមួយក្រុមដែលមានគ្នា ៥ នាក់ មកពីតំបន់ Naushahro Feroze នៃខេត្តសិន្ធ បានទៅមើលការតាងពិពណ៌ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៦-៩ ខែតុលា ឆ្នាំ២០២១ ក្រោមខ្លឹមសារថា «ឫសគល់ ឬ ផ្លូវ៖ រុករកនូវប្រវត្តិសាស្ត្រនៃព្រះពុទ្ធសាសនា និងសាសនាជេនរបស់ប្រទេសប៉ាគីស្ថាន» ។
ពួកគាត់បានប្រាប់សារព័ត៌មាន Dawn ថា តក្កសិលាគឺពុទ្ធស្ថានដ៏ពិសិដ្ឋបំផុតរបស់ពុទ្ធសាសនា ដោយសារព្រះសារីរិកធាតុព្រះចង្កូមកែងរបស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានរក្សានៅទីនោះ ។
ឡាឡា មុនី (Lala Muneer) ដែលជាមេក្រុមបាននិយាយថា «យើងពិតជាជ្រះថ្លាណាស់ ដែលបានមកទស្សនាទីកន្លែងនេះ ដោយសារមានអ្នករៀបចំការតាងពិពណ៌ ។ បើទោះជាយើងមានសេរីភាពពេញលេញក្នុងជំនឿសាសនា ហើយមិនមានការហាមឃាត់ ក្នុងប្រារព្ធកម្មវិធីសាសនារបស់យើងយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនានៅប៉ាគីស្ថានគឺជិតផុតពូជទៅហើយ ដោយសារហេតុផលផ្សេងៗ» ។
លោកបាននិយាយថា ទោះបីជាចំនួនពុទ្ធសាសនិកពិតប្រាកដ មិនត្រូវបានគេដឹងក៏ដោយ ក៏មានប្រជាជនប្រមាណ ៦៥០ គ្រួសារនៃអ្នកកាន់ព្រះពុទ្ធសាសនា នៅតាមស្រុកផ្សេងៗគ្នានៃខេត្តសិន្ធតាមតំបន់ជនបទរួមមាន ឃោត្កី (Ghotki) សង្ឃារ (Sanghar) ខៃរបួរ (Khairpur) ណាវ៉ាបសាហ៍ (Nawabshah) និង ណៅសាហ៍រូហ្វើរូស (Naushahro Feroze) ។ មិនមានប្រាសាទឬស្តូបសម្រាប់ពួកគេធ្វើពិធីសាសនារបស់ពួកគេទេ។
លោកបានបន្ថែមថា «យើងធ្វើកម្មពិធីសាសនា ព្រឹត្តិការណ៍ និងពិធីបុណ្យនៅផ្ទះរបស់យើង» ។
ពិធីបុណ្យគន្ធារៈ ។ រូបភាព៖ UNESCO Islamabad |
អ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ទៀតបាននិយាយថា ពួកគាត់ធ្វើពិធីសាសនា ដោយយោងទៅតាមរឿងនិទាន ទំនៀមទម្លាប់ចាស់ និងសៀវភៅមានចំនួនដ៏តិចតួចជាភាសាសិន្ធី ព្រោះគ្មានព្រះសង្ឃដើម្បីបង្រៀនធម៌ និងផ្ទេរពាក្យប្រៀប្រដៅ និងការអនុវត្តសាសនា ដល់អ្នកសជំនាន់ក្រោយ ។ ព្រះពុទ្ធសាសនាកំពុងប្រឈមនឹងការផុតពូជ ព្រោះយើងជាពុទ្ធបរិស័ទចុងក្រោយហើយ ។
លោកបាននិយាយថា រដ្ឋាភិបាលគួរតែកសាងព្រះវិហារមួយសម្រាប់ពួកគាត់ ហើយនិមន្តព្រះសង្ឃមកពីប្រទេសកាន់ព្រះពុទ្ធសាសនាណាក៏បាន ដើម្បីបង្រៀនពួកគាត់អំពីព្រះពុទ្ធសាសនា ។
លោកបាននិយាយថា អ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនមិនដែលបានទៅតក្កសិលា និងពុទ្ធសស្ថានផ្សេងទៀតនៅខេត្ត KP ទេ ជាពិសេស នៅតំបន់តាខត្បៃ ដោយសារខ្វះខាតថវិកា ។
វិត្រានត៍ រាជ (Vitrant Raj) អាយុ ១៨ ឆ្នាំដែលបានទៅទស្សនាពុទ្ធស្ថានតក្កសិលាបុរាណ មានក្តីរំភើបចំពោះការធ្វើធម្មយាត្រារបស់គាត់ ។
គាត់បាននិយាយថា «ខ្ញុំបានមកតក្កសិលាជាលើកដំបូង ហើយទទួលបានដាសសាន (ការទស្សនវិដេអូរូបភាព) របស់ព្រះពុទ្ធជាលើកទីមួយ ព្រោះខ្ញុំធ្លាប់តែឃើញព្រះអង្គតាមរូបថតពីមុនមក» ។
គាត់បាននិយាយថា គាត់មានមោទនភាពយ៉ាងខ្លាំងដែលបានឃើញទីកន្លែង ដែលព្រះពុទ្ធសាសនាធ្លាប់មានការរីកចម្រើននៅទូទាំងសកលលោក ។
លោកណ្ឌិត ណាឌីម អូម៉ារ តារា (Nadeem Omar Tarar) នាយកប្រតិបត្តិមជ្ឈមណ្ឌលវប្បធម៌និងអភិវឌ្ឍន៍ (CDC) បានមានប្រសាសន៍ថា ទោះបីព្រះពុទ្ធសាសនាមានការរីកចម្រើននៅតក្កសិលាក៏ដោយ ការផ្លាស់ប្តូរនៅសម័យឯករាជ្យបាននាំឲ្យមានការបាត់បង់មរតកសាសនារបស់សហគមន៍ពិភពលោក ដែលធ្លាប់រីកចម្រើននៅទីនេះ ។
លោកបណ្ឌិតបាននិយាយថា សហគមន៍នានាដែលជាអ្នកថែរក្សាបេតិកភណ្ឌព្រះពុទ្ធសាសនានៅប៉ាគីស្ថាន បានភ្លេចពីសារៈសំខាន់នៃបេតិកភណ្ឌដ៏រុងរឿងដែលត្រូវការការទទួលស្គាល់និងអប់អរសាទរ ៕
លោកបណ្ឌិតបាននិយាយថា សហគមន៍នានាដែលជាអ្នកថែរក្សាបេតិកភណ្ឌព្រះពុទ្ធសាសនានៅប៉ាគីស្ថាន បានភ្លេចពីសារៈសំខាន់នៃបេតិកភណ្ឌដ៏រុងរឿងដែលត្រូវការការទទួលស្គាល់និងអប់អរសាទរ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment