កំណាព្យ៖ យើងត្រូវចេះលាក់ការណ៍ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, January 14, 2022

កំណាព្យ៖ យើងត្រូវចេះលាក់ការណ៍



លោកវិទូ | ថ្ងៃ ៦᧬២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១៤ មករា ២០២២

យើងត្រូវចេះលាក់ការណ៍
(បទព្រហ្មគតិ)

យើងត្រូវចេះលាក់ការណ៍ ព្រោះឯកសារខ្លះត្រូវទុក
ឲ្យគង់ផុតពីមុខ         ពាលសាងទុក្ខជនសាមញ្ញ ។
ត្រូវធ្វើតាមកុកសាប់ មិនត្រូវត្រាប់កុកសមិញ
រឿងខ្លះត្រូវលាក់ចេញ         ខ្លះបើកវិញដើម្បីរស់ ។
តែកុំគិតពីលាក់         ក្រែងឧបស័គ្គមករំដោះ
នាំឲ្យយើងបានគ្រោះ         យើងមិនរស់បានទៀតឡើយ ។
ការខ្លះគួរប្រាប់ញាតិ មិត្រនឹងឆ្លៀតជួយបង្កើយ
ការខ្លះមិនគួរឡើយ ទោះឆ្ងាយត្រើយលាក់រហូត ។
ការខ្លះទោះឪម៉ែ         ត្រូវលាក់ដែរក្រែងរបូត
មាត់ច្រើនការរលូត ផុតរហូតពីខ្លួនយើង ។
ការខ្លះទោះត្រូវស្លាប់         លាក់ឲ្យជាប់ក្រែងវាប៉ើង
តាមខ្យល់សំដីយើង នាំស៊យថ្កើងអភ័ព្វលាភ ។
ការខ្លះលាក់នឹងគេ ខ្លះលាក់ដែរនឹងខ្លួនប្រៀប
ធ្វើអ្វីជាសុភាព         ដូចរាងទាបតាមកំនួច ។
ធម្មតាហេតុការណ៍ច្រើន លាក់ទុកកើនដើម្បីលួច
យកមកធ្វើឲ្យរួច         តាមកំនួចហេតុការណ៍ឲ្យ ។
អុះឱ!នរជន         ដែលមានធនច្រើនក្រែងស៊យ
លាក់ទុកការពារក្រោយ មិនហេងស៊យយើងគង់ធន ៕

        បណ្ឌិត សំ បេ
                                        ញូវដែល្លី, ១៩/០១/២០១២

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment