លោកជំទាវ បណ្ឌិត ទេវ្យានី ខូប្រាហ្គេដ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ភ្នំពេញ, ១២ វិច្ឆិកា ២០២២ ។ រូបភាព៖ ហ្វេសប៊ុក |
លោកវិទូ | ថ្ងៃ ៣᧷១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៥ វិច្ឆិកា ២០២២
ឯកសារដែលបានចុះហត្ថលេខា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ជីវៈចម្រុះ និងសុខភាព ចំនួន ៤ ត្រូវបានផ្លាស់ប្តូរ ចំពោះមុខអនុប្រធានាធិបតីឥណ្ឌា ឯកឧត្តម ជគទីប ធនខារ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា ។
ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះផងដែរ ឥណ្ឌាបានប្រកាសផ្តល់ជំនួយចំនួន ៤២៦.០០០ ដុល្លារ សម្រាប់ការដោះមីននៅស្រុកចំនួន៣ និងឃុំ១ ក្នុងប្រទេសកម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ ITEC សម្រាប់ប្រទេសកម្ពុជាពី ២០០ ទៅ ២៥០ និងអាហារូបករណ៍ ICCR ពី ៣០ ទៅ ៥០ ក្នុងមួយឆ្នាំ ។

អាហារូបករណ៍ ITEC ជាប្រភេទអាហារូបករណ៍ សម្រាប់មន្ត្រីរាជការ ទៅសិក្សាវគ្គជំនាញខ្លី ដែលអាចមានរយៈពី ៣ សប្ដាហ៍ រហូតដល់ ៦ ខែ ។ ការបើកទទួលពាក្យសម្រាប់ ITEC គឺមានជាហូរហែ មិនកំណត់ពេលណាទេ ។ ឯអាហារូបរកណរ៍ ICCR ជាប្រភេទអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជាទូទៅ ដែលមានបំណងសិក្សានៅប្រទេសឥណ្ឌា នូវមុខវិជ្ជាផ្សេងៗ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ។ អាហារូបករណ៍ ICCR បើកទទួលពាក្យមួយឆ្នាំម្ដងប៉ុណ្ណោះ ហើយត្រូវប្រឡងជ្រើសរើស និងធ្វើតេស្តភាសាអង់គ្លេសដោយស្ថានទូតឥណ្ឌានៅរាជធានីភ្នំពេញ ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment