បណ្ណាល័យគំនិត |
លោកវិទូ | ថ្ងៃ ៣᧾១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២២ វិច្ឆិកា ២០២២
ព្រះសង្ឃមួយអង្គបង្កើតបណ្ណាល័យមួយក្នុងវត្តមហាមន្រ្តី ដែលមានសៀវភៅជិត៣ ០០០ក្បាល ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍លើការអានសៀវភៅ ។
ប្រធានស្ថាបនិកបណ្ណាល័យគំនិត ព្រះតេជគុណ រឹម ណាំឈាវ មានសង្ឃដីកាថា បណ្ណាល័យគំនិត បង្កើតឡើងកាលពីចុងឆ្នាំ២០១៨ ស្ថិតនៅកុដិលេខ២៨ វត្តមហាមន្ត្រី រាជធានីភ្នំពេញ ដោយមានគោលបំណងចែករំលែកក្នុងនាមជាអ្នកស្រឡាញ់ការអានសៀវភៅ ។
ទន្ទឹមនេះ ព្រះអង្គថា បណ្ណាល័យគំនិតនេះបានរួមចំណែកក្នុងការលើកកម្ពស់ការអានសៀវភៅ និងជួយបំពេញបន្ថែមចំពោះការសិក្សាស្រាវជ្រាវរបស់និស្សិត ព្រមទាំងជួយកាត់បន្ថយការចំណាយរបស់យុវជនដោយអាចខ្ចីសៀវភៅយកទៅអានដោយឥតគិតថ្លៃ ។
ព្រះអង្គមានសង្ឃដីកាថា៖ «ការបង្កើតបណ្ណាល័យ វារឿងមួយដ៏ល្អសម្រាប់ការលើកស្ទួយវិស័យអំណាននៅកម្ពុជា» ។
ព្រះតេជគុណ រឹម ណាំឈាវ ឱ្យដឹងថា បច្ចុប្បន្ន បណ្ណាល័យគំនិត មានសៀវភៅទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ជិត៣ ០០០ក្បាល ហើយបណ្ណាល័យនេះក៏បានបរិច្ចាគសៀវភៅទៅតាមបណ្ណាល័យផ្សេងៗទៀតនៅតាមបណ្ដាខេត្តផ្សេងៗផងដែរ ។
No comments:
Post a Comment