រូបភាពភ្លើងកំពុងឆាបឆេះព្រះវិហារយ៉ាងសន្ធោសន្ធៅ, ខេត្តឈៀងម៉ៃ, ៨ វិច្ឆិកា ២០២២ ។ រូបភាព៖ SCMP |
លោកវិទូ | ថ្ងៃ ១᧵១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៣ វិច្ឆិកា ២០២២
ព្រះវិហារមួយត្រូវបានភ្លើងឆាបឆេះដោយចៃដន្យ ក្នុងពិធីបុណ្យបង្ហោះចង្កៀងគោម នៅភាគខាងជើងប្រទេសថៃ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ។ ពិធីបុណ្យបង្ហោះចង្កៀងគោមដ៏ពេញនិយមនេះ បានធ្វើឲ្យមានការព្រួយបារម្ភ អំពីសុវត្ថិភាពរួចមកហើយនាពេលកន្លងមក ។
នៅក្នុងពិធីបុណ្យបង្ហោះចង្កៀងគោមយីប៉េង ក្នុងខេត្តឈៀងម៉ៃ ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ ចង្កៀងគោមត្រូវបានដុតបំភ្លឺ និងបង្ហោះទៅលើមេឃពេលយប់ នេះបើយោងតាម Thaiger ដែលជាគេហទំព័រព័ត៌មានភាសាអង់គ្លេសរបស់ប្រទេសថៃ ។
ពីដើម ព្រឹត្តិការណ៍នេះក៏ត្រូវបានប្រារព្ធនៅតំបន់ផ្សេងទៀតនៃប្រទេសថៃ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ត្រូវបានប្រារព្ធឡើង ដើម្បីប្រារព្ធការបញ្ចប់រដូវមូសុង (ត្រូវនឹងថ្ងៃបុណ្យអកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅប្រទេសកម្ពុជា) ។
យោងតាមសារព័ត៌មាន Thaiger បានឲ្យដឹងថា ពិធីបុណ្យឆ្នាំនេះ ដែលប្រារព្ធឡើងនៅថ្ងៃទ៨ ខែវិច្ឆិកា ត្រូវបានរំខាន នៅពេលដែលចង្កៀងអណ្តែតមួយបានធ្លាក់ទៅលើកំពូលព្រះវិហារផ្លាស្ទិច ដែលបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅផ្នែកខាងលើរតែម្តង ។
នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះដោយសារព័ត៌មាន South China Morning Post គេអាចមើលឃើញព្រះវិហារបានឆាបឆេះដោយអណ្តាតភ្លើង និងផ្សែងខ្មៅទៅលើអាកាស ។

A Buddhist pagoda was set alight by a falling sky lantern during a religious festival in Thailand. pic.twitter.com/U4xPlGsON8
— South China Morning Post (@SCMPNews) November 10, 2022
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មិនមាននរណាម្នាក់រងរបួសនោះទេ ហើយអគ្គិភ័យត្រូវបានពន្លត់ភ្លាមៗ ។
ប្រជាពលរដ្ឋម្នាក់បានបញ្ចេញមតិថា ចង្កៀងគោមនេះ «គ្រោះថ្នាក់សម្រាប់ផ្ទះសម្បែង យន្តហោះ និងបរិស្ថាន» ។
យោងតាមសារព័ត៌មាន Nikkei Asia បានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ចង្កៀងគោមបានឆេះផ្ទះជាច្រើនខ្នងគ្មានសល់ និងខូចខាតដល់បណ្តាញអគ្គិសនី ។
យោងតាមសារព័ត៌មាន Nikkei Asia បានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ចង្កៀងគោមបានឆេះផ្ទះជាច្រើនខ្នងគ្មានសល់ និងខូចខាតដល់បណ្តាញអគ្គិសនី ។
ជើងហោះហើរក៏ត្រូវបានលុបចោល ឬកំណត់ពេលឡើងវិញផងដែរ ដោយសារតែមានការព្រួយបារម្ភអំពីការរំខានផ្លូវហោះហើរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័សារព័ត៌មានខាងលើនេះ ។
យោងតាមកាសែត The Guardian បានឲ្យដឹងផងដែរថា នៅមុនពិធីបុណ្យបង្ហោះគោមស្រដៀងគ្នានេះ នៅក្នុងឆ្នាំ២០១៤ អាជ្ញាធរថៃបានគំរាមកំហែងអ្នកទៅពិធីបុណ្យ ដោយទោសប្រហារជីវិត ប្រសិនបើពួកគេបង្ហោះចង្កៀងគោមនៅជិតអាកាសយានដ្ឋានពេក ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment