ធីណាចូលកាន់ពុទ្ធសាសន៍ ជាមួយនឹងក្រុមគ្រួសាររបស់គាត់ ។ រូបភាព៖ ទ្វីទ័រ |
លោកវិទូ | ថ្ងៃ ៧᧴១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១២ វិច្ឆិកា ២០២២
តារាសម្តែងជនជាតិតមិលដ៏មានប្រជាប្រិយ លោក សៃ ធីណា (Sai Dheena) ដែលបានសម្តែងក្នុងខ្សែភាពយន្តជាច្រើន ជាភាសាតមិល ច្រើនតែជាតួគូបដិបក្ខនោះ បានប្តូរមកព្រះពុទ្ធសាសនា ។ រូបភាពរបស់គាត់រួមជាមួយនឹងក្រុមគ្រួសារ បានផ្ទុះពេញបណ្តាញសង្គម ។ តារាសម្ដែងរូបនេះត្រូវបានគេឃើញជាមួយក្រុមគ្រួសាររួមទាំងភរិយា និងកូនបីនាក់ រួមជាមួយព្រះសង្ឃផងដែរ ។ ធីណាបានសមាទាននូវសិក្ខាបទទាំង ២២ នៅចំពោះមុខព្រះសង្ឃពុទ្ធសាសនា ។
ថ្មីៗនេះ ធីណាត្រូវបានគេឃើញនៅលើកញ្ចក់ទូរទស្សន៍ ក្នុងរឿង Gulu Gulu (គូលូ គូលូ) របស់លោកផលិតករ សន្ថាន័ម (Santhanam) ដែលក្នុងនោះគាត់បានដើរជាតួប៉ូលីស ។ ធីណាបានបង្ហាញខ្លួនជាលើកដំបូងជាមួយរឿង Virumandi របស់លោកផលិតករ កម័ល ហាស័ន (Kamal Haasan) ក្នុងនាមជាអ្នកយាមគុក ហើយត្រូវបានគេកត់សម្គាល់សម្រាប់ការសម្តែងរបស់គាត់ ។
ក្រោយមកគាត់បានបន្តដើរតួក្នុងខ្សែភាពយន្តជាច្រើនរួមមាន Thalainagaram, Aaranya Kaandam, Raja Rani, Vada Chennai, Pudhupettai, Enthiran, Komban, Vaalu, Indru Netru Naalai, Jil Jung Juk, Theri, Mersal , Bigil, Maanagaram, និង Master ជាដើម ។ គាត់ក៏ធ្លាប់ដើរតួជាគូបដិបក្ខសំខាន់ក្នុងរឿង Attu, Thimiru Pudichavan និង Vaandu ។ តារាសម្តែងរូបនេះមានប្រវត្តិមកពីគ្រួសារក្រីក្រ ហើយជាជាងគំនូផ្ទាំងប៉ាណូមួយរូប មុនពេលដែលគាត់បានចូលប្រឡូកក្នុងវិស័យភាពយន្ត ។
ហើយនៅមិនទាន់អស់ទេ ។ ធីណា ដែលតែងតែដើរតួជាអាក្រក់នៅលើកញ្ចក់អេក្រង់ មានបេះដូងជាអ្នកចិត្តធម៌ក្នុងជីវិតពិត ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មីនេះ ធីណាបានជួយគ្រួសារមួយចំនួន ដោយផ្តល់អាហារដល់ពួកគេ ។ គាត់ក៏ធ្លាប់បានជួយផ្នែកហិរញ្ញវត្ថុផងដែរ ដល់ជាតួអង្គ វីរុចិគាកន្ថ (Viruchigakanth) ដែលត្រូវមានរហ័សនាមថា បល្លូ បាប៊ូ (Pallu Babu) ដែលបានបង្ហាញខ្លួននៅក្នុងរឿងបែបស្នេហា Kadhal របស់អ្នកដឹកនាំរឿងឈ្មោះ ពលជី សក្ថិវេល (Balaji Sakthivel) ។
ក្រោយពីដំណឹងថាគាត់ចូលកាន់ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយភ្លាម មហាជនជាច្រើនបានគាំទ្រគាត់ តាមបណ្តាញសង្គម ។ សកម្មជនប្រឆាំងវណ្ណៈនិយម សុរាជ កុមារ ពៅទ្ធ (Suraj Kumar Bauddh) បានស្វាគមន៍គាត់ចំពោះសាសនា ហើយបាននិយាយថា «តារាសម្តែងភាពយន្ត សៃ ធីណា និងក្រុមគ្រួសាររបស់គាត់ បានប្តូរមកព្រះពុទ្ធសាសនា ។ គាត់ក៏បានសូត្រពាក្យសច្ចាប្រណិធានចំនួន ២២ របស់លោកបណ្ឌិត បាបាសាហេព (Babasaheb, បណ្ឌិត ប៊ី.អ័រ. អម្ពេឌករ) ។ សូមស្វាគមន៍ការមកកាន់ព្រះពុទ្ធសាសនា ដោយមេត្រីភាព ។ ឱម មណិ បទ្មេ ហុំ (Om Mani Padme Hum)» ។
វេទិកាទ្វីទ័រ Mission Ambedkar (បេសកកម្មអម្ពេឌករ) ក៏បានអបអរសាទរតារាសម្តែងរូបនេះផងដែរ ។ អ្នកគ្រប់គ្រងវេទិនេះបានចែករំលែករូបភាពរបស់ ធីណា ហើយសរសេរចំណងជើងថា «វ៉ាវ...បដិវត្តន៍អនឡាញហើយ ។ តារាសម្ដែងតមិល សៃ ធីណា បានយកព្រះសម្មាសម្ពុទ្ធជាទីពឹងទីរឭក និងបានលះបង់សាសនាហិណ្ឌូហើយ ។ គ្រួសាររបស់គាត់ក៏គោរពព្រះពុទ្ធសាសនាផងដែរ ។ សូមអបអរសាទរទាំងអស់គ្នា» ៕

ថ្មីៗនេះ មានការប្រកាសខ្លួនរបស់ហិណ្ឌូជន ចូលកាន់ព្រះពុទ្ធសាសនា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ។ ម្យ៉ាង ដោយពួកគេត្រឡប់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងម្យ៉ាងទៀត វាក៏ជាចលនានយោបាយមួយ ប្រឆាំងនឹងការរើសអើងវណ្ណៈក្នុងសង្គមហិណ្ឌូ ខណៈកម្លាំងជាតិនិយមបែបហិណ្ឌូ ក៏កំពុងរីកសាយខ្លាំងណាស់ដែរ ។
ទន្ទឹមនឹងនេះ ការសមាទានសិក្ខាបទទាំង ២២ យ៉ាង របស់អ្នកដែលចូលកាន់ពុទ្ធសាសន៍ តាមលំនាំរបស់លោកបណ្ឌិត អម្ពេឌករ បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស់ ក្នុងវេទិកានយោបាយឥណ្ឌា ដោយសារមានអ្នកជាតិនិយមហិណ្ឌូខ្លះ ប្រឆាំងនឹងសិក្ខាបទទាំងនេះ មានការសូត្រប្រកាសថា «ខ្ញុំមិនជឿលើព្រះព្រហ្ម ព្រះវិស្ណុ និងព្រះមហេស្វរៈ ហើយខ្ញុំក៏មិនគោរពបូជាព្រះទាំងនេះដែរ» ជាដើម ដែលលោកបណ្ឌិត អម្ពេឌករបានសូត្រនៅចំពោះមុខព្រះសង្ឃ នៅក្នុងវរោកាសដែលគាត់បានប្រកាសខ្លួន ចូលកាន់ព្រះពុទ្ធសាសនា រួមទាំងបរិស័ទប្រមាណ ៦០ ម៉ឺននាក់ (៦ ឡ័ខ) នៅទីក្សភូមិ នាគបុរ៍ រដ្ឋមហារាស្ត្រ នៅថ្ងៃទី ១៤ តុលា ១៩៥៦ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment