លោកវិទូ | ថ្ងៃ ៣᧹២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១០ មករា ២០២៣
ធម៌បទឬស្មូតបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងពុទ្ធសាសនាខ្មែរ ហើយមានមករាប់សតវត្សរ៍មកហើយ ក្នុងការបំពេរអារម្មណ៍ពុទ្ធសាសនិក ដោយមានបទនិងកំណាព្យផ្សេងគ្នាជាច្រើនប្រភេទ ។ ធម៌បទជាផ្នែកមួយដ៏សំខាន់នៃកំណាព្យខ្មែរ ដែលឆ្លុះបញ្ចាំងពីប្រពៃណីពុទ្ធសាសនាខ្មែរ ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកសិក្សាបរទេសមួយរួប ឲ្យចង់ក្រងជាសៀវភៅជាភាសាអង់គ្លេសដំបូងគេ ។
នៅក្នុងសៀវភៅ «រហូតដល់ពេលបរិនិព្វាន: ធម៌បទព្រះពុទ្ធសាសនាពីប្រទេសកម្ពុជា» បណ្ឌិត ត្រិន្ត វ៉កឃើរ បានបកប្រែធម៌បទខ្មែរចំនួន ៤៥ បទ អបដោយការតាំងខ្លឹមសារបរិបទ និងតំណភ្ជាប់ទៅសំឡេងស្មូតដ៏គួរឲ្យភ្ញាក់ផ្អើល ។ គាត់អាចថែមទាំងស្មូតធម៌បទខ្មែរបានយ៉ាងពីរោះទៀតផង ។
ដោយទទួលបានការបណ្តុះបណ្តាលជាភាសាផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរនៅក្នុងប្រទេសកម្ពុជា បណ្ឌិត វ៉កឃើរ បង្ហាញនូវកម្រងកំណាព្យដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ ពីសតវត្សទី១៥ដល់ទី២០ ដែលឆ្លុះបញ្ចាំងពីវិវត្តន៍នៃប្រាជ្ញាញាណ នៃប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ។ នៅក្នុងសៀវភៅនេះ មានកំណាព្យជាច្រើនដែលត្រូវបានចម្លងចេញពីកាសែតកាសែតចាស់ៗ ក្រាំង ឬសាត្រាស្លឹករឹតដែលមានសភាពពុកផុយ ហើយត្រូវបានបោះពុម្ពនៅទីនេះជាលើកដំបូង ។

«រហូតដល់ពេលបរិនិព្វាន» គឺជាបណ្តុំដំបូងនៃអក្សរសិល្ប៍ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ ដែលមានជាភាសាអង់គ្លេស ដោយបង្ហាញការបកប្រែដើមនៃកំណាព្យចំនួន ៤៥ មានដូចជា ទំនួញដំរីឆទ្ធន្ត ទំនួញនាងបារិកា ទំនួញសុវណ្ណសាម ជាដើម ។ ផ្ដើមសេចក្តី បកប្រែ និងតាំងបរិបទដោយ បណ្ឌិត ត្រិន្ត វ៉កឃើរ ធម៌បទនៅក្នុងសៀវភៅនេះបង្ហាញពីប្រភេទធម៌បទ នៃតំបន់អាស៊ីអាគ្នេយ៍ដាច់ដោយឡែកមួយ ដែលរៀបរាប់ពីការ ការកាន់ទុក្ខ និងការសញ្ជឹងគិត ។ ធម៌បទគឺការសូត្របទរលាក់រលែកស្រែកជាតម្អូញមានទំនងជាទំនួញរៀបរាប់នេះ បានដក់ជាប់ក្នុងចិត្តរបស់ប្រជាជនខ្មែរជាច្រើនជំនាន់មកហើយ មិនថាក្នុងការសូធ្យធម៌ប្រចាំថ្ងៃ ឬកម្មវិធីបុណ្យរហូតដល់រំលងរាត្រីនោះទេ ។
ដោយទទួលបានការបណ្តុះបណ្តាលជាភាសាផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរនៅក្នុងប្រទេសកម្ពុជា បណ្ឌិត វ៉កឃើរ បង្ហាញនូវកម្រងកំណាព្យដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ ពីសតវត្សទី១៥ដល់ទី២០ ដែលឆ្លុះបញ្ចាំងពីវិវត្តន៍នៃប្រាជ្ញាញាណ នៃប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ។ នៅក្នុងសៀវភៅនេះ មានកំណាព្យជាច្រើនដែលត្រូវបានចម្លងចេញពីកាសែតកាសែតចាស់ៗ ក្រាំង ឬសាត្រាស្លឹករឹតដែលមានសភាពពុកផុយ ហើយត្រូវបានបោះពុម្ពនៅទីនេះជាលើកដំបូង ។
លក្ខណៈពិសេសគឺថា មានតំណភ្ជាប់ទៅសំឡេងធម៌បទដែលគេបានថតទុក ជាភាសាអង់គ្លេសនិងខ្មែរមួយចំនួន បានភ្ជាប់មកជាមួយសៀវភៅនេះ ។ កំណាព្យដែលមានន័យត្រង់និងគួរឲ្យទាក់ទាញអារម្មណ៍ទាំងនេះ ផ្តល់ជាកញ្ចក់ដល់ជីវិតរបស់យើងផ្ទាល់ ។ ស្របពេលជាមួយគ្នានេះដែរ ធម៌បទទាំងនេះចោទជាបញ្ហាចំពោះទ្រិស្តីព្រះពុទ្ធសាសនា អំពីរបៀបស្លាប់ របៀបសោកសៅ និងវិធីសងគុណមនុស្សជាទីស្រឡាញ់ ។
បណ្ឌិត ត្រិន្ត វ៉កឃើរ ជាអ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត នៅមជ្ឈមណ្ឌលហូដើម្បីពុទ្ធិកសិក្សា (Ho Center for Buddhist Studies) និងជាសាស្ត្រាចារ្យផ្នែកសាសនសិក្សា នៅសាកលវិទ្យាល័យ Stanford ។ បណ្ឌិត វ៉កឃើរគឺជាអ្នកឯកទេសខាងតន្ត្រី និងអក្សរសាស្ត្រព្រះពុទ្ធសាសនាអាស៊ីអាគ្នេយ៍ ។ បច្ចុប្បន្នលោកកំពុងធ្វើការសិក្សាអំពីប្រវត្តិចំណេះដឹង ក្នុងការបកប្រែក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment