ពីបណ្ឌិតទៅអចិត្តជន - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, June 24, 2023

ពីបណ្ឌិតទៅអចិត្តជន


លោកវិទូ | ថ្ងៃ ៧᧧៨ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ២៤ មិថុនា ២០២៣

ពីបណ្ឌិតទៅអចិត្តជន
(បទកាកគតិ)

១. ចាស់គិតសម្គាល់ ឫកគោក្នុងក្រោល រដូវរំហើយ 
កញ្ជ្រាំងសល់គុម្ព         រៃយំឆ្លងឆ្លើយ គង្វាលលែងហើយ
                                        វាលោតកញ្ឆេង ។
២. បោលកាត់ភូមិស្រុក បោះពួយទៅមុខ ដីហុយបែកផ្សែង
សំដៅវាលស្រែ ញីញ៉ែខែងរ៉ែង បង្អួតសម្ដែង
                                        ប្ដូរឫកពាថ្មី ។
៣. ឯអ្នកអន្ទិត ធ្លាប់រស់រួមរឹត ដោយធម៌វិន័យ
ខ្លះសឹកភ្លាមភ្លែត ពាល់ហេតុលោកីយ៍ ភ្លេចអស់និស្ស័យ
                                        ធ្លាប់ជាបព្វជិត ។
៤. ត្រេកត្រអាលខ្លាំង លោភៈមោហ៍បាំង គប់ពាលទុច្ចរិត
បាត់សច្ចធម៌ លម្អបណ្ឌិត             ធម៌ឲ្យញាតិមិត្ត
                                        អន្ទិតយកលាភ ។
៥. បើប្រែយ៉ាងនេះ ទោះមានចំណេះ         បណ្ឌិតមិនទាប ក៏គង់អស់លក្ខណ៍ អស់អ្នកយល់ជ្រាប ធ្លាក់ក្នុងសភាព                                         អចិត្តជន ៕  

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment