នៅថ្ងៃ៧មករា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានរត់ចោលទីក្រុងភ្នំពេញទៅ កិច្ចការមួយដ៏សំខាន់របស់រដ្ឋាភិបាលថ្មី ទោះជាមិនបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិក្តី ក៏ប្រជាជនខ្មែរភាគច្រើនទទួលស្គាល់ ជាពិសេស គឺការដែលរដ្ឋាភិបាលថ្មីនេះ បានបង្កើតឲ្យមានព្រះពុទ្ធសាសនាឡើងវិញ ដែលធ្វើឲ្យប្រជាជនភាគច្រើនគិតថា យ៉ាងហោចណាស់ក៏រដ្ឋាភិបាលថ្មីនេះ អនុញ្ញាតឲ្យមានការគោរពព្រះពុទ្ធសាសនាវិញដែរ ទោះក្នុងន័យអ្វីក៏ដោយ ។
ការបួស៧អង្គជាដំបូង តំណាងលេខ៧ នៃថ្ងៃរំដោះ បើទោះជាសុទ្ធតែជាអង្គមានវ័យចំណាស់បន្តិចក៏ដោយ(មានអង្គខ្លះអាយុតិចជាង៥៦ឆ្នាំ) និងរដ្ឋាភិបាលមិនសូវអនុញ្ញាតឲ្យយុវជនក្មេងៗបានបួសក្តី ក៏ពុទ្ធសាសនានិងព្រះសង្ឃបានដើរតួដ៏សំខាន់ក្នុងការលួងលោមនិងផ្សះផ្សារដំបៅផ្លូវចិត្តដែលកើតពីការព្រាត់ប្រាសក្នុងសម័យខ្មែរក្រហម ។
ខ្ញុំចាំបានតែមិនច្បាស់ថា នៅឆ្នាំទសវត្សរ៍១៩៩០ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា បានមានប្រសាសន៍ថាលោកមានការសោកស្តាយ ដែលកន្លងមកលោកមិនសូវបានលើកស្ទួយវិស័យសិក្សាឲ្យបានគ្រប់គ្រាន់ ហើយលោកសុំទោសព្រះសង្ឃ។ ខ្ញុំគិតថា រឿងនេះ ប្រហែលជាទាក់ទងទៅនឹងការបួសនិងសិក្សារបស់ព្រះសង្ឃក្មេងៗ ដែលកន្លងមក មិនបានអនុញ្ញាតឲ្យបួសនិងសិក្សារៀនសូត្រគ្រប់គ្រាន់ ។
តែអ្វីដែលសំខាន់ គឺសភាតាក់តែងរដ្ឋធម្មនុញ្ញនាឆ្នាំ១៩៩៣ បានអនុម័តដាក់ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលជាការបង្ហាញនូវការជឿជាក់របស់គូភាគីជម្លោះទាំងអស់ថា ពុទ្ធសាសនាមានប្ររយោជន៍សម្រាប់ប្រទេសកម្ពុជា ។
ការបួសរបស់ព្រះសង្ឃក្មេងៗ ដូចខ្ញុំបានជម្រាបនៅក្នុងភាគទី១ហើយ គឺបានចូលរួមចំណែកដ៏ធំធែងក្នុងការបង្កើនកម្រិតអក្ខរកម្ម កំរិតសិក្សា និង ការបណ្តុះបង្កើនធនធានមនុស្សខ្មែរ ទាំងផ្នែកពុទ្ធិកសិក្សានិងផ្នែកសាលាទូទៅ ។ បើគ្មានវត្ត គ្មានព្រះសង្ឃក្មេងៗទេ ប្រហែលយើងពុំមានពុទ្ធសាសនាដែលរឹងមាំគួរសមដូចបច្ចុប្បន្នឡើយ ហើយនិងពុំមានមន្ត្រី សមាជិករដ្ឋសភា ព្រឹទ្ធសភា និងគណៈរដ្ឋមន្រី្ត ដែលជាអតីតក្មេងវត្ត និងជាអតីតព្រះសង្ឃ កំពុងថែរក្សាសន្តិភាពឡើយ ។
គំនិតដែលមិនចង់ឲ្យមានព្រះសង្ឃអាយុក្រោម៥៦ឆ្នាំ ជាគំនិតដែលនាំឲ្យពុទ្ធសាសនាអាចត្រូវបាត់បង់ចេញពីរដ្ឋធម្មនុញ្ញនិងពីកម្ពុជា ។ នេះជាកាតព្វកិច្ចពុទ្ធសាសនិកជននិងព្រះសង្ឃគ្រប់រូបដែលត្រូវការពារឲ្យបាន!!!
រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ក្នុងការការពារមិនឲ្យរបបប្រល័យពូជសាសន៍ខ្មែរ (ពូជ+សាសនា+ខ្មែរ) វិលត្រឡប់មកវិញ ទើបលោកដាក់ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយអ្នកដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានទាំងឲ្យកូនប្រុសៗរបស់លោក ចូលបួសមួយរយៈខ្លីទៀតផង ដើម្បីឲ្យកូនលោកបានដឹងថា ពុទ្ធសាសនាមានសារៈសំខាន់សម្រាប់អ្នកដឹកនាំនិងការដឹកនាំប្រទេសកម្ពុជា ។
សុខភាព សមត្ថភាព និង គុណធម៌ ជាគោល៣យ៉ាងដែលព្រះពុទ្ធសាសនាចូលរួមរំលឹកដាស់តឿនអ្នកដឹកនាំខ្មែរនិងប្រជារាស្ត្រខ្មែរឲ្យប្រឹងប្រែងអភិវឌ្ឍខ្លួននិងសង្គម ។ (សូមអានសៀវភៅព្រះបាទធម្មិកបន្ថែម) ។
បើមិនមានព្រះសង្ឃក្មេងៗសម្រាប់បន្តជំនាន់ទេ ពេលព្រះសង្ឃចាស់ៗសុគតអស់ទៅ ពុទ្ធសាសនាក៏អាចនឹងសាបសូន្យពីកម្ពុជា!? អ្វីនឹងកើតឡើងនៅពេលដែលរាស្ត្រមិនពេញចិត្តរបបខ្មែរណាមួយដែលមិនមានពុទ្ធសាសនា? ៨៥%នៃចំនួនអ្នកកាន់ អ្នកជឿពុទ្ធសាសនា មិនមែនជាចំនួនតិចទេនៅក្នុងរបបនយោបាយដែលនិយមការបោះឆ្នោតដោយរបបប្រជាធិបតេយ្យ ដូចនៅកម្ពុជា ។
អ្នកនយោបាយឬអ្នកគាំទ្រនយោបាយ មិនដែលនិយាយឬធ្វើអ្វីដែលនាំឲ្យពលរដ្ឋមិនសប្បាយចិត្ត ខាតប្រយោជន៍ពលរដ្ឋ និងមិនចម្រើនដល់ការអភិវឌ្ឍប្រទេសទេ ។
ដោយហេតុថាបច្ចុប្បន្នខ្មែរយើងខ្លះ តែងនិយាយយើងជាមហាមិត្តរបស់ប្រទេសចិន ខ្ញុំសូមលើកបណ្តាំរបស់គ្រូបង្ហាត់យុទ្ធសិល្ប៍ដែលមានចំពោះសិស្ស មុនចេញផ្សងព្រេងក្នុងពិភពគុន (ឬប្រឡូកក្នុងនយោបាយ) ចំនួន៣ចំណុច គឺ៖
១) កុំឈ្លោះជាមួយនឹងមនុស្សស្រី
២) កុំរករឿងឈ្លោះជាមួយអ្នកបួស ជាពិសេសសង្ឃពុទ្ធសាសនាវត្តសៅលិន
៣) កុំបង្កជម្លោះជាមួយបក្សស្មូម (បក្សអ្នកក្រខ្សត់ អ្នកសុំទាន)
អរគុណចំពោះការពិចារណាប្រកបដោយហេតុផល និង និយាយដោយវៀរចាក សម្ផប្បលាបវាទ ឬ សម្តីរោយរាយឥតប្រយោជន៍ ៕

អត្ថបទដោយ៖ លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍, ខេត្តបាត់ដំបង ។
អត្ថបទដើមចុះផ្សាយនៅគណនីហ្វេសប៊ុក Heng Monychenda (២៧ ឧសភា ២០២០) ។
No comments:
Post a Comment